THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នកកាន់ជើងបក្សប្រជាជនតើក្នុង នេះស្រុកខ្មែរ អ្នកណា ដឹកនាំបានជាយួនមក ធ្វើព្យុះភ្លៀងបានតាមចិត្តដូច្នេះ?៖ ផ្អើលជនជាតិយួន មកបូម ភក់ព្រែកគ្រញូងរកសម្បត្តិរបស់ធនញ្ជ័យ

leave a comment »


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១២
កោះសន្តិភាព

ខេត្តកំពត ៖ ក្រុមអ្នកភូមិបាយទា ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច កំពុងភ្ញាក់ផ្អើល នឹង​ក្រុមជនជាតិវៀតណាម ដែលមានគ្នា៦នាក់បានចូលមកបោះទីតាំង នៅជិតភូមិឋាន របស់ខ្លួន ដោយយកម៉ាស៊ីនបូមទឹកចំនួន៣គ្រឿង មកដាក់នៅកណ្តាលព្រែកកំពង់គ្រញូងហើយធ្វើសកម្មភាពបូមភក់នៅបាតព្រែកដែលបូមនេះត្រូវបានអះអាងថា គឺពួកគាត់​ស្វែង​រកសំពៅដែលលិចនៅបាតព្រែក កាលពីជំនាន់អ្នកប្រាជ្ញ ធនញ្ជ័យ។ ទោះបីជាបែប​ណា ការនិយាយ នេះអាចមិនមែនជាការពិតឡើយ ព្រោះថា ធនញ្ជ័យគ្រាន់តែជាតួអង្គមួយក្នុងរឿងព្រេងនិទានប៉ុណ្ណោះ មិនមែនជារឿងប្រវត្តិសាស្រ្តនោះទេ តើមានសំពៅលិច​ពីណាមក?

អ្នកភូមិម្នាក់ឈ្មោះ រេង សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបាយទា និយាយឱ្យដឹងថា ជនជាតិវៀតណាមចំនួន៦នាក់ បានមកបោះតង់ ស្នាក់នៅជិតមាត់ព្រែកកំពង់គ្រញូង ហើយពួកគេធ្វើជាក្បូនយកម៉ាស៊ីនកម្លាំង១០០សេសចំនួន៣គ្រឿងដាក់ពីលើ និងបូម​ភក់នៅបាតព្រែកចេញ ។ បុរសរូបនោះបានបញ្ជាក់ថា តាមក្រុមកម្មករវៀតណាម​និយាយ គឺគេបូមភក់បាតព្រែករុករកសំពៅលិច កាលពីជំនាន់អ្នកប្រាជ្ញដោយមានក្រុម អ្នកជំ​នាញ សុទ្ធតែជនជាតិវៀតណាម បានបំពាក់ឧបករណ៍មុជទឹកចុះរាវរករយៈពេល១ម៉ោងទៅ​១ម៉ោង​កន្លះ ទើបពួកគេងើបម្តង ។ អ្នកភូមិបាយទាម្នាក់ទៀតនិយាយថា ក្រុមអ្នកជំនាញ​បានបូមភក់បាតព្រែករកសំពៅលិចនៅបាតព្រែកនេះរយៈពេល ប្រហែលជាជិត២ខែ​មកហើយ ។

អ្នកភូមិឈ្មោះ អ៊ូ អ៊ន ភេទប្រុស អាយុ៥៦ឆ្នាំ បានប្រាប់ឱ្យដឹងថា បើតាមអ្នកភូមិនិយាយ​តៗគ្នាថា ពួកគេបូមនេះ គឺរកសំពៅលិចនៅបាតព្រែក ដែលតាមដឹងពីចាស់ៗជំនាន់​មុនបាននិយាយថា មានសំពៅ១គ្រឿង មកលិចនៅព្រែកកំពង់គ្រញូងនេះ ព្រោះកាល​ពីសម័យមុន ព្រែកនេះគឺជាដៃសមុទ្រដ៏ល្ហល្ហេវតែក្រោយៗមកសមុទ្រនេះ បានដុះដី​ធ្វើឱ្យដៃសមុទ្រក្លាយជាទឹករាក់ ហើយគេដាក់ឈ្មោះ ទំនប់ព្រែកកំពង់គ្រញូងវិញ ។ គាត់បាននិយាយបន្តថា ក្រុមអ្នកជំនាញបានបូមដីភក់បាតព្រែកមានជម្រៅ៤០ម៉ែត្រ ហើយទោះជាបែបណាក្រុមអ្នកជំនាញនៅតែបន្តបូម ដើម្បីស្វែងរកទ្រព្យដ៏មហា​សាលដែលស្ទើរតែមិនជឿនេះ ។

ទាក់ទិនការបូមភក់នៅបាតព្រែកនេះ លោកមេភូមិបាយទា ម៉ឹង សៀម បានប្រាប់កោះ​សន្តិភាពឱ្យដឹងថា ការបូមដីនៅបាតព្រែកនេះពិតជាកើតមានប្រាកដមែន ។ កន្លងមក​លោកធ្នាប់បានទៅសួរនាំរកលិខិតស្នាមពីក្រុមកម្មករបូមភក់បាតព្រែកនេះដែរ ប៉ុន្តែ​ពួកនេះមិនបានបង្ហាញសំបុត្រស្នាមអ្វីទេ ពោលគឺអត់មានច្បាប់តែម្តង ។

លោកមេភូមិបញ្ជាក់ថា ពួកគេបូមភក់បាតព្រែកនេះ គឺស្វែងរកកំណប់ដូចដែលគេនិ​យាយថា រកសំពៅលិចរាប់រយឆ្នាំមុននោះ ។ មន្ត្រីប៉ូលិសម្នាក់នៅស្រុកកំពង់ត្រាច​និយាយថា ការបោះតង់ស្នាក់នៅរបស់កម្មករបូមភក់បាតព្រែកដ៏រឹងមាំបែបនេះពិតជាមានអ្នកនៅពីក្រោយ ហើយ ទើបគេហ៊ានធ្វើសកម្មភាពជាទ្រង់ទ្រាយធំមិនខ្លាចអ្នក​ណាទាំងអស់បែបនេះ ។ ចំណែកឯក្រុមអ្នកភូមិវិញ នៅតែមានការព្រួយបារម្ភពីការបូម ភក់បាតព្រែក ព្រោះអាចម៍ដីដែលបូមឡើងកាន់តែដុះរហូតដល់ចែវទូកស្ទើរតែមិនកើតផង ។ អ្នកភូមិបានអំពាវនាវសុំឱ្យអាជ្ញាធរថ្នាក់លើមេត្តាចុះត្រួតពិនិត្យវិញ ព្រោះអាជ្ញាធរ​ស្រុក ឃុំមិនអើពើសោះ ។

គេមិនជឿថា អាជ្ញាធរស្រុកមិនដឹងរឿងនេះទេ ព្រោះជនជាតិវៀតណាមមកដេកស្នាក់នៅជិត២ខែហើយ ក្នុងការបូមភក់បាតព្រែករកសំពៅលិចនេះ ។ ម៉្យាងទៀត អ្នកស្រុកកំពុង ខឹង​ នឹងមេការបូមភក់បាតព្រែកដែលសែនក្បាលជ្រូកដល់ម្ចាស់ទឹក ម្ចាស់ដីនៅទីនេះ កុំឱ្យមានភ្លៀងធ្លាក់ ស្របពេលពលរដ្ឋកំពុងជួបប្រទះភាពរាំងស្ងួតនេះ ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: