THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នកដឹកនាំរបបនេះមិនចេះដោះស្រាយតាមសន្តិវិធីទេ គឺចេះតែហឹង្សា៖ រ៉ុង ឈុនរងរបួសក្នុងការបង្រាបរបស់ប៉ូលីស

leave a comment »


ដោយ.ឆាំ ឆានី ២៤ កក្កដា ឆ្នាំ២០១២
ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២

អាជ្ញាធរប៉ូលីសស្រុកអង្គស្នួលប្រមាណជិត១០០នាក់ បានចុះ​មក​បង្ក្រាប កម្មកររោងចក្រ​តៃយាន​ដែលបានធ្វើកូដកម្មជិតមួយខែ (ថ្ងៃទី២៥ មិថុនា ដល់ ២៤ កក្កដា ២០១២)​ដើម្បី​ទាមទារឲ្យថៅកែរោងចក្រដោះស្រាយតាមលក្ខន្ឋ័ការងារ ។

ក្នុងការបង្រ្កាបនេះ​ អាជ្ញាធរប៉ូលីសបានធ្វើឲ្យលោក រ៉ុង ឈុន ប្រធានសហភាពសហជីព​កម្ពុជា និង​ជា​អ្នក​​ដឹកនាំកូដកម្មរងរបួសជើងស្តាំ និងកម្មករ១០នាក់ទៀតក៏រងរបួសដែរ ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ពីកន្លែងកើតហេតុមកថា នៅពេលដែលប៉ូលីស​ចុះមកបង្ក្រាប​កម្មករ​ដែលកំពុងធ្វើកូដកម្មនៅមុខរោងចក្រតៃយាន បានធ្វើឲ្យកម្មករដែល​កំពុងធ្វើការនៅខាងក្នុងរោង ចក្រនាំគ្នាចេញមក​ក្រៅដើម្បីជួយដល់​កម្មករដែលត្រូវ​ប៉ូលីសបង្រ្កាប ។ ក្នុងពេលជាមួយគ្នានោះដែរ អធិការងរខេត្តកណ្តាលក៏បានទូរសព្ទ័​មកគំរាមថានិងចាប់ខ្លួនលោក ( រ៉ុង ឈុន ) បើសិនជាមិន​បញ្ឈធ្វើ​កូដកម្មទេ ។ លោក​ ​រ៉ុង ឈុន បានបន្ថែមថា បើសិនជាថៅកែរោងចក្រ និងក្រសួងពាក់ពន្ឋ័នាំគ្នាអនុវត្តន៍​តាម​ច្បាប់​ការងារនោះ ​កម្មករក៏មិនធ្វើកូដកម្មដែរ ។ ជាងនេះទៀតទាំងភាគីរោងចក្រ ក្រសួងពាក់ពន្ឋ័ និងថៅកែ​រោងគួតែព្យាយាមរកដំណោះស្រាយជូនកម្មករ បើចង់ឲ្យកម្មករ​ឈប់ធ្វើកូដកម្ម ។ ផ្ទុយទៅវិញបើមក​គំរាមកំហែង និងទិញទឹកចិត្តកម្មករជាថ្នូរនៃការងារ​បញ្ឈប់កូដកម្មនោះ គឺជារឿងខុសច្បាប់ហើយក៏មិន​អាចទប់ស្កាត់កូដកម្ម បាតុកម្មបានដែរ ៕

Leave a comment