THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បទអត្ថាធិប្បាយ៖ បុរសខ្លាំង ហ៊ុន សែន នៅតែខ្លាចលោក សម រង្ស៊ី

leave a comment »


(លោក ហ៊ុន សែន កំពុងស្តាប់ លោក សម រង្ស៊ី៖ រូបភាបឯកសារ)

ដោយ៖ ប៉ាង សុខឿន
ថ្ងៃទី២៥ ខែកក្កដា​ឆ្នាំ២០១២

វាជារឿងគួរឲ្យអស់សំណើចនៅពេលដែលបានឭសំដីរបស់ កែវ រ៉េមី ថ្លែងក្នុងសន្និសីទកា​សែត ធ្វើនៅទីស្ដី​ការគណៈ​រដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២នេះ លោក កែវ រ៉េមី ថា «លោក សម រង្ស៊ី មិនអាចធ្វើនយោបាយបាន ទៀតទេ ដោយសារលោកជា​ទណ្ឌិត ហើយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងយ៉ាងច្បាស់ថា ជនជាប់​ចោទ ឬទណ្ឌិត មិនអាចឈរឈ្មោះធ្វើជា តំណាង រាស្រ្ដបាននោះទេ តែប្រសិនបើក្រសួង​មហាផ្ទៃ និងគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោតអនុញ្ញាតនោះ ប្រធានបក្សប្រឆាំង​នេះ អាចចូលរួមប្រឡូក ក្នុងឆាកនយោបាយ​បន្តទៀត​បាន»។

ការថ្លែងបែបនេះវាហាក់ដីដូចជាជាន់កែងខ្លួនឯងព្រោះថា កែវ រ៉េមី​ ដែលគេស្គាល់ថា​ជាអតីតសមាជិក​តំណាងរាស្រ្ត​របស់​បក្ស សម រង្ស៊ី រត់ចូលបក្សប្រជាជន តែងតែអួតថា​កម្ពុជាជាប្រទេសគោរពច្បាប់ គោរពលទ្ធិប្រជាធិបតេយ្យ ពិត​ប្រាកដ​នោះបែជាចាត់​ទុក​រដ្ឋធម្មនុញ្ញរបស់ជាតិ មិនស្មើនឹងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោតទៅវិញ

តាមពិតបើយើងដឹងសាច់រឿងដែលបានកើតមានកន្លងមកគឺថា រដ្ឋាភិបាល ហ៊ុន សែន ប្រហែលជាត្រូវបាន​អាមេរិក​គៀបកឡើង​និយាយលែងរួចហើយ។

ជាក់ស្តែងរឿងអ្នកភូមិបឹងកក់១៣នាក់ដែលរដ្ឋាភិបាលហ៊ុន សែន បានចាប់ដាក់គុកដោយ​សារតែការ​តវ៉ាទាមទារឲ្យ​មានការកំណត់ព្រំដីទំហ៊ំ ១២,២៤ហិកតា នៅបឹងកក់ឲ្យបាន​ច្បាស់​លាស់តាមការសន្យារបស់ ហ៊ុន សែន ពីឆ្នាំកន្លងទៅ ត្រូវបានដោះលែងយ៉ាងតក់​ក្រហល់បន្ទាប់ពី ហោ ណាំហុង ត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិកកោះហៅ​មកប្រជុំនៅក្រុងវ៉ាស៊ីនតោនឌីស៊ី ជាមួយលោកស្រី ហ៊ីឡារី គ្លីនតុន។ តាមពត៌មាន អ្នក ចូលរួមកិច្ចប្រជុំនោះ​បានឲ្យដឹង​ថា ​អ្នកស្រី ហ៊ីឡារី គ្លីនតុន បានប្រាប់ទៅ ហោ ណាំហុង ដោយសំដីដាច់ណាត់ថា​« អ្នកភូមិបឹងកក់ត្រូវតែដោះលែង​ជាបន្ទាន់ ដោយគ្មាន​លក្ខ ខ័ណ្ឌ» ដែល សំដីនេះ​បានធ្វើឲ្យ ហោ ណាំហុង ស្លុតព្រលឹង និងទន់ជង្គង់

ក៏ដូចគ្នានឹងរឿងរបស់លោក សមរង្ស៊ីផងដែរ។ ប្រសិនបើយើងនៅចាំ លោកធ្លាប់មាន​ប្រសាសន៍ថា លោកនឹង​មិន​ចរចា​ជាមួយមេដឹកនាំកញ្ជៈគេទេ​តែ លោកនឹងនិយាយ​ជាមួយ​មេរបស់មេកញ្ជៈគេវិញ ដើម្បើ​រកដំ​ណោះ​ស្រាយ​ការវិលចូល ស្រុកវិញ​របស់លោក។ អ្វីដែលភ្ញាក់ផ្អើលគឺថាពីមុនរដ្ឋាភិបាលហ៊ុន សែន មិនដែលប្រើ សំដីបែប កែវ រ៉េមី នេះទេ​។​ ត្រង់នេះបញ្ជាក់ថា របបក្រុងភ្នំពេញកំពុងតែទទួលរងសម្ពាធ​ពីប្រទេស​ដែលជាមេរ​បស់មេ​ហ៊ុន សែន ហើយៗការដែល កែវ រ៉េមី លើកឡើងបែបនេះ​គ្រាន់តែ​សុំទុកមុខ​ឲ្យ​របប​ខ្លួនតែប៉ុណ្ណោះ

ទាក់ទងនឹងរឿងលោក សម រង្ស៊ី ចូលស្រុកនេះផងដែរ តាមពត៌មានមិនផ្លូវការបានឲ្យ​ដឹងថា​ រដ្ឋាភិ បាលកម្ពុជាបាន​ យល់ព្រមឲ្យលោកចូលស្រុកវិញហើយ ដោយមិនមានការ ចោទប្រកាន់បែបនយោបាយនោះទៀតទេ​​តែលោក​ សម រង្ស៊ី មិនទាន់សម្រេចចិត្ត​ត្រឡប់​មក​វិញនៅឡើយទេ ដោយលោកកំពុង តែមមាញឹកមានជំនួប និងកិច្ចប្រជុំជាមួយ​អ្នកដឹននាំបរទេសជាច្រើននៅក្រៅប្រទេស​ ហើយលោក​នឹង​វិលមកកម្ពុជាវិញ​នៅពេល ណាកិច្ចការ របស់លោក​បានរួចរាល់។

ជារួម មនុស្សដែល ហ៊ុន សែន ខ្លាច ជាងគេគឹលោក សម រង្ស៊ី ព្រោះលោកមិន​ត្រឹម​តែជា​មេដឹក​នាំដែលមានចំណេះដឹង ទឹកចិត្តស្នេហាជាតិ សេចក្តីក្លាហានពិត នោះទេ តែលោក​ក៏មាននយោបាយការបរទេសខ្ពស់ និង មានការគាំទ្រ​ពីបរទេស​យ៉ាងច្រើន​មិនថាប្រទេស​តូចតាចទេ​សូម្បីតែមហាអំណាចក៏គាំទ្រលោកដែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: