THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ភ្នំពេញបុស្តិ៍វាយចំត្រូវចំណុចខ្សោយ របបបម្រើ ចិនឡាំប៉ារកប្តឹង៖ ក្រសួង​ការបរទេស​ព្រមាន​ ប្ដឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍

leave a comment »


ដោយ កែវ និមល 2012-07-25

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទាមទារ​ឲ្យ​កាសែត ភ្នំពេញ ប៉ុស្តិ៍ ផ្សាយ​ជា​ភាសា​អង់គ្លេស ចុះ​ផ្សាយ​លិខិត​បំភ្លឺ​របស់​ក្រសួង ទាក់ទង​អត្ថបទ​កាសែត​វាយ​តម្លៃ​កិច្ចប្រជុំ​អាស៊ាន (Asean)។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៤ កក្កដា របស់​ក្រសួង​ការបរទេស បាន​ព្រមាន​ថា បើ​មិន​ចុះ​ផ្សាយ​លិខិត​បំភ្លឺ​របស់​ក្រសួង​ទេ កាសែត​ភ្នំពេញ ប៉ុស្តិ៍ ប្រឈម​មុខ​នឹង​ពាក្យ​បណ្ដឹង​ដោយ​យោង​តាម​ច្បាប់​ព្រហ្មទណ្ឌ​របស់​ប្រទេស​ កម្ពុជា ពី​បទ​ញុះញង់​ការ​ប្រមាថ​មក​លើ​កម្ពុជា។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា បាន​ផ្ញើ​លិខិត​បំភ្លឺ​មួយ​ច្បាប់​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ផ្សាយ​ជា​ភាសា​អង់គ្លេស ដោយ​មាន​ប្រើ​ពាក្យ​សំដី​ធ្ងន់ៗ តប​ចំពោះ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា «អាស៊ាន​តស៊ូ​ដើម្បី​សាមគ្គីភាព» ដែល​សរសេរ​ដោយ​លោក រ៉ូជឺ មីតតុន (Roger Mitton)។

មន្ត្រី​ក្រសួង​ការបរទេស​បាន​ហៅ​អត្ថបទ​នោះ​ថា ពោរពេញ​ទៅ​ដោយ​ការ​សន្និដ្ឋាន​ដ៏​អាក្រក់​ផ្ដេសផ្ដាស និង​មាន​ចេតនា​ប្រមាថ​ចំពោះ​កម្ពុជា។

លិខិត​បំភ្លឺ​ចំនួន ២​ទំព័រ​ដែល​ផ្ញើ​ដោយ​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៤ កក្កដា បាន​លើក​ឡើង ៦​ចំណុច តប​ចំពោះ​អត្ថបទ​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍។

ចំណុច​ទាំង ៦ នោះ គឺ​ទី​១ ប្រតិកម្ម​តប​ចំពោះ​អ្នក​សរសេរ​ដែល​បាន​ហៅ​ប្រទេស​កម្ពុជា ថា​ជា​សមាជិក​វ័យ​ក្មេង​របស់​អាស៊ាន។ ចំណុច​ទី​២ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី​៤៥ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន មាន​លើក​គោលការណ៍ ៦​ចំណុច ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​បដិសេធ​ដាច់អហង្ការ​ដោយ​សមាជិក​អាស៊ាន​២ ដែល​មាន​ជម្លោះ​ទ្វេ​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ការ​ប្រឆាំង​នោះ​នាំ​ឲ្យ​កិច្ច​ប្រជុំ​មិន​អាច​ចេញ​ផ្សាយ​សេចក្ដី​ ថ្លែងការណ៍​រួម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៥។ ចំណុច​ទី​៣ អ្នក​សរសេរ​អត្ថបទ​គឺ​លោក រ៉ូជឺ មីតតុន បាន​ចោទ​ថា កម្ពុជា​បាន​កាន់​ជើង​ទីក្រុង​ប៉េកាំង ដោយ​បំភ្លេច​ការ​សន្យា​របស់​ខ្លួន​ពី​មុន​មក​ថា នឹង​ធ្វើ​ខ្លួន​ជា​អ្នក​សម្របសម្រួល​អព្យាក្រឹត​លើ​បញ្ហា​ទំនាស់​ក្នុង​ តំបន់ ដូច​ជា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

ទី​៤ អ្នក​សរសេរ​អត្ថបទ​បាន​ហៅ​កម្ពុជា​ថា ជា​អ្នក​ធ្វើ​ការ​ជួស​ចិន ជា​អ្នក​ត្រូវ​ចិន​ទិញ និង​ជួល តាម​រូបភាព​វិនិយោគទុន​ដ៏​ធំ​ដើម្បី​បញ្ចៀស​ការ​លើក​ពី​បញ្ហា​សមុទ្រ​ចិន​ ខាង​ត្បូង និង​ធ្វើ​តាម​ការ​ចង់​បាន​របស់​ចិន។ ទី​៥ អ្នក​សរសេរ​អត្ថបទ​បាន​និយាយ​ថា វិមាន​សន្តិភាព គឺ​ចិន ជា​អ្នក​ផ្ដល់​លុយ​សាងសង់​ដែល​ខុស​ពី​ការពិត និង​ទី​៦ អ្នក​សរសេរ​អត្ថបទ​បាន​ចោទ​ថា កម្ពុជា​បាន​បង្ហាញ​ពង្រាង​សេចក្ដី​ថ្លែងការណ៍​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី ​ការបរទេស​អាស៊ាន​លើក​ទី​៤៥ ឲ្យ​ចិន​មើល ដោយ​រំលោភ​លើ​បែបបទ​អាស៊ាន ហើយ​នេះ​ជា​ការ​មួលបង្កាច់​បង្ខូច​យ៉ាង​ធ្ងន់ធ្ងរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​លិខិត​បំភ្លឺ​របស់​ក្រសួង​ការបរទេស ផ្ញើ​ទៅ​កាន់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ឡើយ នៅ​ថ្ងៃ​ទី​២៥ កក្កដា។

ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​ឲ្យ​ចុះ​ផ្សាយ​លិខិត​បំភ្លឺ​របស់​ក្រសួង​ ការបរទេស​នេះ លោក អាឡាន ប៉ាកហៅ (Alan Parkhouse) ជា​និពន្ធ​នាយក​កាសែត ភ្នំពេញ ប៉ុស្តិ៍ ភាសា​អង់គ្លេស បាន​ឲ្យ​ដឹង​ថា លោក​នឹង​ចុះ​ផ្សាយ​លិខិត​បំភ្លឺ​នោះ​ទាំង​ស្រុង។

លោក អាឡាន ប៉ាកហៅ៖ «បាទ! រដ្ឋាភិបាល​ចង់​ឲ្យ​បោះ​ពុម្ព​ផ្សាយ​លិខិត​នោះ​លើ​កាសែត។ បើ​រដ្ឋាភិបាល​ចង់​បាន​ដូច​នោះ ហើយ​រដ្ឋាភិបាល​ពុំ​យល់​ស្រប​តាម ការ​សរសេរ​របស់​លោក មីតតុន ខ្ញុំ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គេ​បញ្ចេញ​សំឡេង​ពុំ​យល់​ស្រប​តាម​នោះ។ រដ្ឋាភិបាល​បាន​សុំ​ឲ្យ​យើង​បោះ​ពុម្ព​លិខិត​បំភ្លឺ​នោះ ដូច្នេះ​យើង​នឹង​ធ្វើ​តាម។ បើ​អ្នក​អាន​ឃ្លា​ចុង​ក្រោយ​នៃ​លិខិត​បំភ្លឺ​នោះ គឺ​អ្នក​នឹង​ឃើញ​ហើយ​ថា គេ​ទាមទារ​ឲ្យ​បោះ​ពុម្ព​ផ្សាយ​លិខិត​នោះ។ ក្នុង​ការ​បោះ​ពុម្ព​ផ្សាយ​មាន​ពេល​ខ្លះ​រដ្ឋាភិបាល​ពុំ​យល់​ស្រប​តាម​យើង ហើយ​ចង់​ឲ្យ​យើង​បំភ្លឺ យើង​រីករាយ​នឹង​បោះ​ពុម្ព​ការ​បំភ្លឺ»

កាសែត ភ្នំពេញ ប៉ុស្តិ៍ ជា​កាសែត​ធំ​ល្បី​មួយ​នៅ​ប្រទេស​កម្ពុជា។ កាសែត​នេះ​បោះ​ពុម្ព​ផ្សាយ​ជា​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។ អត្ថបទ​មាន​ចំណង​ជើង​ថា «អាស៊ាន​តស៊ូ​ដើម្បី​សាមគ្គីភាព» ដែល​សរសេរ​ដោយ​លោក រ៉ូជឺ មីតតុន (Roger Mitton) នោះ ផ្សាយ​នៅ​ក្នុង​កាសែត ភ្នំពេញ ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: