THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

យួនរាតត្បាតគ្រប់ទីកន្លែងបំផ្លាញជាតិខ្មែរ៖ ជនជាតិព្រៅជាង ១០ គ្រួសារ ចោទក្រុមហ៊ុនវៀតណាមមួយថា កាប់បំផ្លាញអនុផលព្រៃឈើ

leave a comment »


Give our kids a better deal

Give our kids a better deal

(ថ្ងៃទី 25 កក្កដា 2012, ម៉ោង 07:01:PM) | ដោយ: សេសាន

ស្ទឹងត្រែង:  ជនជាតិភាគតិច​ព្រៅ​ជាង ១០​គ្រួសារ មកពី​ភូមិ​ស្រែ​ស្រណុក ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ចោទប្រកាន់ ក្រុមហ៊ុន​វៀតណាម​មួយ​ថា បាន​កាប់​បំផ្លាញ​ដើម​ច្បោះ​ជ័រទឹក ដែលជា​អនុផល​ព្រៃឈើ​របស់​ពួកគាត់ អស់​រាប់រយ​ដើម ហើយ​មិន​ទទួលខុសត្រូវ​ទៀត​។​

​គ្រួសារ​ជនជាតិដើម​ភាគតិច​ព្រៅ ចំនួន​ពីរ ក្នុងចំណោម ១១​គ្រួសារ បានមក​ដាក់​លិខិត​តវ៉ា នៅ​សមាគម​អាដហុក ប្រចាំខេត្ត​ស្ទឹងត្រែង កាល​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​សុំឱ្យ​ជួយ​អន្តរាគមន៍ ទៅ​អាជ្ញាធរ​ដែនដី និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង ជួយ​ដោះស្រាយ​។​

​ស្ត្រី​ឈ្មោះ ក្លែង ស​ណ្តោ​យ អាយុ ៥១​ឆ្នាំ ជនជាតិ​ព្រៅ រស់នៅ​ភូមិ​ស្រែ​ស្រណុក ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន និយាយ​ឱ្យដឹងថា ក្រុមគ្រួសារ​គាត់​មាន​ដើម​ច្បោះ ចំនួន ២៣២ ដើម​។ ក្នុងនោះ ត្រូវ​ក្រុមហ៊ុន​វៀតណាម​មួយ ដែល​គាត់​មិនបាន​ស្គាល់ឈ្មោះ កាប់​ផ្តួល​ទៅនឹង​ដី​រួច​អារយក​ឈើ​លក់​។​

​ចំណែក​ស្ត្រី​ម្នាក់ទៀត ឈ្មោះ ហ៊ុន មឿ​យ អាយុ ៦០​ឆ្នាំ បាន​រៀបរាប់ថា គ្រួសារ​គាត់ មាន​ដើម​ច្បោះ​ជ័រទឹក​ចំនួន ១៥០ ដើម ក៏ត្រូវ​ក្រុមហ៊ុន​វៀតណាម​នោះ កាប់​អស់​ដែរ​។ ដូច្នេះ ពួកគាត់​មិន​អស់ចិត្ត​ទេ ទើប​មកប្តឹង​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត ជួយ​ដោះស្រាយ រក​ខុស​ត្រូវជា​សំណង​ដល់​អ្នកភូមិ និង​ហាមឃាត់​ការឈូសឆាយដី​ព្រៃ​បន្តទៅទៀត នាំឱ្យ​ប៉ះពាល់​ដល់​ដើម​ច្បោះ​។​

​បើតាម​ការអះអាង​រប​ស់​ស្ត្រី​ទាំងពីរ​នាក់​ខាងលើ​បាន​ប្រាប់ថា អ្នកភូមិ​ស្រែ​ស្រណុក​ភាគ​ច្រើន បានចាត់ទុក​ការចូល​ព្រៃ​ដង​ជ័រទឹក​លក់ គឺជា​មុខរបរ​សំខាន់​សម្រាប់​ជីវភាព​គាត់​បន្ទាប់ពី​ធ្វើ​ស្រែក​ម្ការ​។ ដើមឈើ​ទាល និង​ដើម​ត្រាច ត្រូវបាន​គេ​យក​ពូថៅ​ទៅ​កាប់​ឱ្យ​ក្លាយជា​ច្បោះ​តូច​មួយ ដើម្បី​ដង​យក​ជ័រទឹក​។ ដើមឈើ​ទាំងនោះ វា​មាន​មុខកាត់​ចាប់ពី ៥០ សង់ទីម៉ែត្រ ទៅ ១​ម៉ែត្រ ហើយ​គេ​អាច​ដង​បាន​ក្នុង​មួ​យស​ប្តា​ណ៍​មួយ​លើក​។ ចំពោះ​ការ​ដង​ជ័រទឹក​នេះ មិនបាន​ច្រើន​លីត្រ​ទេ ក្នុង​ឈើ​មួយ​ដើម​។ គេ​ដើរ​ដង​គ្រប់កន្លែង​ទើប​បាន​​ច្រើន​។ ចំណែក​ដើមឈើ​ទាំងនោះ គេ​ក៏​មិន​កាប់បំផ្លាញ​វា​ចោល​ដែរ ពោលគឺ​ទុក​រាប់រយឆ្នាំ​ទៅមុខទៀត​។​

​តាម​ការបញ្ជាក់​របស់​អ្នកភូមិ​ស្រែ​ស្រណុក និយាយ​ឱ្យដឹងថា ជ័រទឹក​ក្នុង​មួយ​កាន​ចំណុះ ៣០ លីត្រ អាច​លក់បាន ៨ ទៅ ១២ ម៉ឺន​រៀល​នៅលើ​ទីផ្សារ​ខេត្តស្ទឹងត្រែង​។ ការប្រកប​មុខរបរ​ដង​ជ័រទឹក​របស់​អ្នកភូមិ​ស្រែ​ស្រណុក មាន​តាំងពី ១៩៩៤​មក​ម្លេះ​។ អ្នកភូមិ​​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អភិរក្ស​មុខរបរ​ជ័រទឹក​នេះ ដោយ​មិនឱ្យ​ក្រុមហ៊ុន​កាប់​ដើមឈើ​នោះ លក់​តទៅទៀត​ទេ ព្រោះ​វា​ជា​សេដ្ឋកិច្ច​គ្រួសារ​។​

​គួរ​បញ្ជាក់ថា ជ័រទឹក និង​ជ័រចុង បាន​អាស្រ័យ​ផល​ពី​ដើម​ឈើទាល​, ឈើ​ត្រាច​។ គេ​យក​ជ័រទឹក ជ័រចុង ទៅប្រើ​ប្រាស់ សម្រាប់​បិត​ទូក​តូច ធំ តាម​ទន្លេ និង​សមុទ្រ​។​

​លោក ខេ​ម រ៉ា មកពី​អង្គការ​ព្រហ្ម​វិហារធម៌ ខេត្តស្ទឹងត្រែង​និយាយ​ឱ្យដឹងថា យើង​មាន​សហគមន៍​ចំនួន​១០​បាន​បង្កើតឡើង​កន្លង​មក ប៉ុន្តែ​ឥឡូវនេះ​មាន​កាត់បន្ថយ​ខ្លះ​។ មូល​ហេតុ នៃ​ការថយចុះ​ក្នុងការ​បង្កើត​សហគមន៍ ដោយសារ​ការកាប់​ព្រៃឈើ​មាន​សន្ទុះ​កាន់​តែខ្លាំង​ឡើង និង​មាន​កន្លែង​ខ្លះ ស្ថិតក្នុង​ដី​ក្រុមហ៊ុន​។

សហគមន៍​ទាំងនោះ ​ក្រោយពី​ឈប់​បង្កើត​មួយចំនួន បាន​ងាក​ទៅធ្វើ​ការងារ​កសិកម្ម​វិញ ព្រោះ​ច្បោះ​ជ័រទឹក​របស់គាត់ វា​លែង​អំណោយផល​ទៀតហើយ​។ ម្យ៉ាងទៀត វា​ស្ថិតក្នុង​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច ត្រូវគេ​ហាមឃាត់​៕​

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: