THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នកចម្រៀង ណាំ ប៊ុណ្ណារ័ត្ន បាក់ភ្លៅដោយសារក្រ ឡាប់រថយន្ដ នៅស្រុកព្រៃនប់ Singer Nam Bunarith Broke his leg in car accident

leave a comment »


ប្រភព៖សារពត៌មាននគរវត្ត

ខេត្ដព្រះសីហនុ ៖ អ្នកចម្រៀងវ័យក្មេង ឈ្មោះណាំ ប៊ុណ្ណារ័ត្ន ជួបគ្រោះថ្នាក់ចរាចរក្រឡាប់​ឡាន​ ខ្លួនឯងបាក់ភ្លៅ ម្ខាងបានដឹកយកទៅសង្គ្រោះនៅរាជធានី ភ្នំពេញភ្លាមៗនិងមិត្ដភក្ដិ​ប្រុសស្រី៥នាក់ទៀតរបួសស្រាល ។

ករណីនេះបានកើតឡើងនៅចំណុចផ្លូវបត់កោង ក្នុងភូមិត្រញំងមូល ឃុំជើងគោ ស្រុក​ព្រៃនប់ ខេត្ដព្រះ​សីហនុ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៧៥-១៧៦ កាលពីវេលា​ម៉ោង៧​និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ ។

លោក សេង ចំរើន អធិការរងទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារណៈស្រុកព្រៃនប់ បាន​ប្រាប់​នគរវត្ដថា ជនរងគ្រោះមានគ្នា៦នាក់ ស្រី២នាក់ ជិះរថយន្ដម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ​១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2E-8783 ពេលដល់កន្លែង កើតហេតុរថយន្ដជនរង​គ្រោះ​បានផ្លោងទៅចិញ្ចើមថ្នល់តែម្ដង។ នេះទំនងជាជន រងគ្រោះងងុយដេកព្រោះពួកគេបាន ក្រោកមកខេត្ដព្រះសីហនុ នៅវេលាម៉ោង៣ទៀបភ្លឺ ។

លោកអធិការរងរូបនេះបញ្ជាក់ថា ជនរងគ្រោះមានស្រីមានប្រុសបាន រងរបួសស្រាល៥​នាក់ ចំណែកអ្នកចម្រៀង ណាំប៊ុណ្ណារត្ន័រងរបួសបាក់ភ្លៅម្ខាង ។ ក្រោយពីកើតហេតុ​ត្រូវ​ដឹកបញ្ជូនទៅសង្គ្រោះនៅទីក្រុងភ្នំពេញភ្លាមៗផងដែរ ។ចំណែករថយន្ដរក្សាទុកនៅ​អធិការ ដ្ឋាននគរបាលស្រុកព្រៃនប់ជាបណ្ដោះអាសន្ន ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: