THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ខ្លាចហើយថាមិនខ្លាច៖ អ្នកវិភាគថា រដ្ឋាភិបាលខ្លាចវត្តមានលោក សម រង្ស៊ី ពេល បោះឆ្នោត ឆ្នាំ២០១៣

leave a comment »


ម្យ៉ាង​ទៀត ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​អធិប្បាយ​ថា ការ​ប្រកាស​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ក៏​វា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី ដែរ ពីព្រោះ​ថា ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​គាំទ្រ​ច្រើន​ក្ដី។ ប៉ុន្តែ​គណបក្ស​ប្រជាជន ដែល​កំពុង​កាន់​អំណាច មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ពេល​ខាង​មុខ ដូច្នេះ​ហើយ ទើប​រដ្ឋាភិបាល​បច្ចុប្បន្ន​រិះ​រក​គ្រប់​វិធី ដើម្បី​ចាត់​ការ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។

ដោយ ទីន ហ្សាការីយ៉ា 2012-07-26 (RFA)

អ្នក​វិភាគ និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​លើក​ឡើង​ថា លោក សម រង្ស៊ី ​គួរ​តែ​វិល​ចូល​ស្រុក​ដើម្បី​ដឹកនាំ​គណបក្ស​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ ខាង​មុខ​វិញ ទោះ​បី​ជា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក្ដី បើ​សិន​ជា​លោក សម រង្ស៊ី តាំង​ខ្លួន​ជា​អ្នក​នយោបាយ​នោះ។

ការ​លើក​ឡើង​ដូច្នេះ នៅ​គ្រា​ដែល​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ប្រកាស​មិន​ឲ្យ​លោក សម រង្ស៊ី ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ ពីព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​ទៅ​ហើយ​នោះ។

ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដឹង​ខ្លួន​ច្បាស់​ថា សហគមន៍​អន្តរជាតិ​នឹង​ធ្វើ​អន្តរាគមន៍​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ ដូច្នេះ​ហើយ ទើប​រដ្ឋាភិបាល​បាន​ប្រកាស​ទប់ស្កាត់​ជា​មុន​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​នោះ។

អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​យក​គំនាប​ណា​មួយ​របស់​បរទេស ក្នុង​ករណី​ឲ្យ​លោក សម រង្ស៊ី វិល​ត្រលប់​ចូល​ស្រុក​វិញ​នោះ ពីព្រោះ​ថា​រដ្ឋាភិបាល​ប្រាកដ​ជា​ដឹង​ខ្លួន​ថា សហគមន៍​អន្តរជាតិ​នឹង​ធ្វើ​អន្តរាគមន៍​លើ​ករណី​លោក សម រស្ស៊ី ពិសេស​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ក្នុង​ខែ​វិច្ឆិកា ខាង​មុខ អង្គទូត​នានា​នឹង​លើក​ពី​បញ្ហា​នេះ ហើយ​រដ្ឋាភិបាល​នឹង​ពិបាក​ឆ្លើយ ពីព្រោះ​ថា ការ​ប្រួត​ប្រជែង​នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឲ្យ​មាន​តម្លាភាព​នោះ ត្រូវ​តែ​មាន​វត្តមាន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក កែម ឡី បាន​អះអាង​ថា បញ្ហា​ទាំង​អស់​វា​ស្ថិត​នៅ​លើ​ព្រះមហាក្សត្រ​ដែល​ជា​ប្រធាន​ឧត្តម​ក្រុម​ ប្រឹក្សា នៃ​អង្គ​ចៅក្រម ហើយ​ព្រះមហាក្សត្រ​ជា​អ្នក​ធានា​នូវ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ។

ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ប្រកាស​ជា​សាធារណៈ​ថា លោក សម រង្ស៊ី ជា​ទណ្ឌិត ដូច្នេះ​មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទេ។

លោក កែវ រ៉េមី ជា​ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​ថា ការ​ធ្វើ​ដូច្នេះ គឺ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

ឆ្លើយ​តប​ទៅ​នឹង​ករណី លោក កែម ឡី បាន​បំភ្លឺ​ថា វា​មិន​មែន​ជា​ការ​ពិត​ទេ ដែល​ថា​កម្ពុជា​កំពុង​ពង្រឹង​ច្បាប់ និង​នីតិរដ្ឋ​នោះ។ លោក កែម ឡី បាន​បញ្ជាក់​ថា ប្រសិន​បើ​កម្ពុជា​ចង់​ពង្រឹង​នីតិរដ្ឋ និង​ឆ្លុះ​បញ្ចាំង​អំពី​តុលាការ​ឯករាជ្យ​នោះ រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​ឱកាស​ឲ្យ​ភាគី​ទីបី បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​កាត់​ទោស​លោក សម រង្ស៊ី។

បន្ថែម​ពី​លើ​បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា ដំណើរការ​ដឹកនាំ​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ វា​ផ្ទុយ​ពី​ប្រទេស​មាន​នីតិរដ្ឋ ពីព្រោះ​ថា និទ្ទណ្ឌភាព​នៅ​តែ​បន្ត​កើត​មាន តុលាការ ឬ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​គ្មាន​តម្លាភាព មាន​ន័យ​ថា តុលាការ​បើក​សវនាការ​ចាត់​ការ​ទៅ​លើ​អ្នក​នយោបាយ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ឬ​អ្នក​គ្មាន​អំណាច​បាន​ឆាប់​រហ័ស​កន្លង​មក។

ដោយ​ឡែក​ចំពោះ​អ្នក​មាន​អំណាច​វិញ តុលាការ ឬ​រដ្ឋាភិបាល​មិន​ចាត់​វិធាន​ការ​តាម​ច្បាប់​នោះ​ឡើយ ដូច​ជា​ករណី​លោក ឈូក បណ្ឌិត បាន​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​កម្មករ និង​ករណី​ឃាតករ​បាញ់​សម្លាប់​លោក ជា វិជ្ជា និង​ករណី​ផ្សេងៗ​ទៀត រដ្ឋាភិបាល​មិន​ទាន់​ចាប់​ឃាតករ​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ ទោះ​បី​ជា​ករណី​នោះ​បាន​អូស​បន្លាយ​ពេល​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ក្ដី។

លោក កែម ឡី បាន​ពន្យល់​ថា រដ្ឋាភិបាល​យក​ករណី​លោក សម រង្ស៊ី មក​ចាត់​ការ​តាម​ប្រព័ន្ធ​តុលាការ ហើយ​អះអាង​ថា ជា​រឿង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​នីតិរដ្ឋ​នោះ ជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ។លោក កែម ឡី បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​ត្រូវ​ការ​ពេល​វេលា​ជាច្រើន​ឆ្នាំ​ទៀត ដើម្បី​មាន​នីតិរដ្ឋ ប្រសិន​ការ​ដឹកនាំ​ប្រទេស​បែប​រដ្ឋាភិបាល​បច្ចុប្បន្ន មិន​មាន​ការ​ផ្លាស់​ប្ដូរ​ទេ​នោះ។

ភ្ជាប់​ទៅ​នឹង​ករណី​លោក សម រង្ស៊ី នេះ ត្រូវ​បាន​អ្នក​វិភាគ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​ចាត់​ទុក​ថា វា​ជា​រឿង​នយោបាយ​សុទ្ធសាធ ទោះ​បី​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​អះអាង​ថា វា​មិន​មែន​ជា​រឿង​នយោបាយ​ក្ដី។

ម្យ៉ាង​ទៀត ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​អធិប្បាយ​ថា ការ​ប្រកាស​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ក៏​វា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី ដែរ ពីព្រោះ​ថា ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​គាំទ្រ​ច្រើន​ក្ដី។ ប៉ុន្តែ​គណបក្ស​ប្រជាជន ដែល​កំពុង​កាន់​អំណាច មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ពេល​ខាង​មុខ ដូច្នេះ​ហើយ ទើប​រដ្ឋាភិបាល​បច្ចុប្បន្ន​រិះ​រក​គ្រប់​វិធី ដើម្បី​ចាត់​ការ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​ប្រកាស​របស់​រដ្ឋាភិបាល​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត អំពី​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប និង​ស្ថាប័ន​រដ្ឋាភិបាល​មាន​ទំនាក់​ទំនង​គ្នា​ជិត​ស្និត មាន​ន័យ​ថា គ.ជ.ប ក៏​ប្រកាស រដ្ឋាភិបាល​ក៏​ប្រកាស​អំពី​ទណ្ឌិត​ពុំ​មាន​សិទ្ធិ​ឈរ​បោះ​ឆ្នោត គឺ​សំដៅ​លើ​រួប​លោក សម រង្ស៊ី នេះ។

​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា គ.ជ.ប អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត សម្រាប់​បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ ហើយ​ករណី​បេក្ខជន​ជា​ទណ្ឌិត​មិន​​មាន​សិទ្ធិ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស សម រង្ស៊ី បាន​សម្ដែង​សុទិដ្ឋិនិយម​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ គឺ​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

លោក សម រង្ស៊ី បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​តាម​វីឌីអូខនហ្វឺរិន (Video Conference) ពី​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា នៅ​បន្ទាប់​ពី​លោក​បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក កឹម សុខា ជា​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស ស្ដីពី​ការ​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ។ លោក សម រង្ស៊ី បាន​អះអាង​ថា ប្រទេស​កម្ពុជា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​លោក​នឹង​វិល​ចូល​ស្រុក​វិញ។

ទាក់​ទង​ទៅ​នឹង​ករណី​នេះ អ្នក​វិភាគ​បាន​លើក​ឡើង​ថា លោក សម រង្ស៊ី អាច​វិល​ចូល​ស្រុក​វិញ​បាន លុះត្រា​ណា​មាន​កិច្ច​អន្តរាគមន៍​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ និង​ព្រះមហាក្សត្រ ពីព្រោះ​ថា ព្រះមហាក្សត្រ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ លើ​ករណី​លោក សម រង្ស៊ី ក្នុង​ការ​លើក​លែង​ទោស ឬ​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ បើ​មិន​ដូច្នោះ​ទេ ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី នឹង​មាន​វាសនា​ដូច​លោក ម៉ម សូណង់ដូ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​បាន​អធិប្បាយ​ថា អ្នក​នយោបាយ​មិន​ត្រូវ​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន​ណា​មួយ​នោះ​ទេ ពីព្រោះ​ថា ប្រជាពលរដ្ឋ​នឹង​ដឹង​ការ​ពិត ថា​តើ​ការ​ចាប់​ខ្លួន​នោះ​ជា​រឿង​ត្រឹម​ត្រូវ ឬ​មិន​ត្រូវ ពីព្រោះ​ថា ទង្វើ​របស់​តុលាការ​ចាត់​ការ​មក​លើ​លោក សម រង្ស៊ី នោះ វា​ជា​រឿង​នយោបាយ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: