THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បែបនេះបានជាពិបាកចរាចរ៖បិទ​ផ្លូវ​មុខ​វាំង​ព្រោះ​តែ​សំឡេង​រំខាន​ព្រះ​មហា​ក្សត្រ

leave a comment »


ដោយ គឹម យុទ្ធណា

ភ្នំពេញៈ មន្ត្រី​ប៉ូលិស​ចរាចរ​រាជ​ធានី​ឆ្លើយ​តប​នឹង​ចម្ងល់​ប្រជា​ពលរដ្ឋ​ដែល​ ធ្លាប់​ធ្វើ​ដំណើរ​កាត់​មុខ​ព្រះ​បរម​រាជ​វាំង តាម​មហា​វិថី​សុធារស​ក្នុង​ខណ្ឌ​ដូន​ពេញ ដែល​ឃើញ​ដាក់​របាំង​ហាម​មិន​ឲ្យ​បើក​បរ​ឆ្លង​កាត់​ជាង​មួយ​ខែ​កន្លង​មក​ហើយ​ នោះ ថា មក​ពី​មាន​សំណើ​ពី​ក្រសួង​បរម​រាជ​វាំង​ឲ្យ​បិទ ព្រោះ​តែ​សំឡេង​យាន​យន្ត​រំខាន​អង្គ​ព្រះ​មហា​ក្សត្រ​នៅ​ពេល​យប់។

ជា​ ធម្មតា​ផ្លូវ​១៨៤ ខាង​ជើង​ព្រះ​បរម​រាជ​រាំង​ជាប់​នឹង​សារ​មន្ទីរ ជាតិ ផ្លូវ​លេខ​១៩ នៅ​ខាង​ក្រោយ​វាំង​និង​កែង​ចំណុច​មហា​វិថី​សម្តេច​សុធារស នៅ​ខាង​មុខ ព្រះ​រាជ​វាំង គេ​ឃើញ​ដាក់​របាំង​បិទ​ចរាចរណ៍​ជា​ប្រចាំ​និង​មាន​កង​ឯក​សណ្ឋាន​នគរ​បាល​យាម ​កាម​នៅ​លើ​ចន្លោះ​ផ្លូវ​នោះ​ផង ខណៈ​ដែល​ផ្លូវ​លេខ ២៤០​ខាង​ត្បូង​ព្រះ​បរម​រាជ​វាំង​បើក​ចរាចរណ៍​ធម្មតា។

លោក វ៉ាន់ ឌឿន អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​នៅ​ម្តុំ​នោះ​សម្តែង​ការ​ងឿង​ឆ្ងល់​ថា ផ្លូវ​ឆ្លង​កាត់​ពី​មុខ​ព្រះ​រាជ​វាំង​នេះ​បិទ​ជាង​មួយ​ខែ​មក​ហើយ មិន​ដឹង​ជា​រឿង​អី ប៉ុន្តែ​អ្នក​ថ្មើរ​ជើង និង​អ្នក​ទេសចរ​ឆ្លង​កាត់​បាន។

លោក ​ថា៖ «ខ្ញុំ​មិន​ដឹង​ពី​មូល​ហេតុ​ដែល​គេ​បិទ​ទេ ប៉ុន្តែ​ខ្ញុំ​ឃើញ ចរាចរណ៍​កក​ស្ទះ​ផង​ដែរ ពេល​ធ្វើ ដំណើរ​មក​ដល់​កន្លែង​ពិសេស ម៉ោង​ចេញ​ធ្វើ​ការ​ពេល​ល្ងាច និង​ថ្ងៃ​សៅរ៍​ថ្ងៃ​អាទិត្យ»។

មិន​អាច​សុំ​ការ​ពន្យល់​ណា​មួយ​ពី​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិល​មិញ។

លោក ​ហេង ច័ន្ទ​ធារី ប្រធាន​ការិយា​ល័យ​ចរាចរណ៍​រាជ​ធានី​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា កំណាត់​ផ្លូវ​មុខ​ព្រះ​បរម​រាជ​វាំង​ត្រូវ​បាន​បិទ​តាម​ការ​ស្នើ​សុំ​របស់​ សម្តេច​ចៅ​ហ្វា​វំាង គង់ សំអុល ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង ដែល​បាន​ផ្ញើ​លិខិត​មក​សាលា​រាជធានី។ លោក​មិន​ចាំ​កាល​បរិច្ឆេទ​ការ​ស្នើ​សុំ​នោះ​ទេ ប៉ុន្តែ​ថា បាន​ធ្វើ​ឡើង​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

លោក​បន្ត​ថា៖ «តាម​ខ្ញុំ​ចាំ​នៅ​ក្នុង​លិខិត​របស់​សម្តេច​ចៅ​ហ្វា​វំាង​បាន​ពន្យល់​ថា ដោយ​សំឡេង​កង​រំពង​របស់​ម៉ូតូ​និង​រថយន្ត​គ្រប់​ប្រភេទ​នៅ​ពេល​យប់ រំខាន​ដល់​អង្គ​ព្រះ​មហា​ក្សត្រ.ដូច្នេះ ទើប​ស្នើ​ឲ្យ​មាន​ការ​បិទ​កំណាត់​ផ្លូវ​នេះ»។

លោក​ថា ក្នុង​លិខិត​មិន​បញ្ជាក់​ថា​នឹង​ត្រូវ​បើក​វិញ​នៅ​ពេល​ណា​ទេ ប៉ុន្តែ ទំនង​អាច​ត្រូវ​បិទ​រហូត ទាល់​តែ​មាន​ចំណារ​ជា​ថ្មី​ឲ្យ​បើក​វិញ​ផង​ក៏​មិន​ដឹង។ សម្តេច​ចៅ​ហ្វា​វំាង គង់ សំអុល មិន​អាច​ទាក់​បាន​ទេ កាល​ពី​ម្សិល​មិញ៕

Advertisements

Written by Kolbot Khmer

July 26, 2012 at 6:29 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: