THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ប្រជាពលរដ្ឋ​រង​គ្រោះ​អ​គី្គ​ភ័យ​១៣៩​គ្រួសារ​នៅ​ផ្សារ​ទួល​សង្កែ​ទទួល​អំណោយពីសំដាច់ម៍ ​ហ៊ុន​ សែន ​តាម​រយៈ​លោក​ កែប​ ជក់ម៉ា

leave a comment »


តើក្រសួងសង្គមកិច្ច កាកបាទក្រហម និងអាជ្ញាធរជាតិទទួលបន្ទុក​គ្រោះមហន្តរាយ លិបក្បាលទៅណាអស់ហើយ បានជាមានតែហ៊ុន សែន និងប៊ុន រ៉ានី បែបនេះទៅវិញ ហើយពីរនាក់ប្តីប្រពន្ធ​នេះបាន​លុយពីណាចែកអំណោយគ្មានលោះមួយថ្ងៃសោះ?

ប្រជាពលរដ្ឋរងគ្រោះដោយអគី្គភ័យ១៣៩គ្រួសារ កាលពីរសៀលថ្ងៃទី ២៣ ខែកក្កដា​ឆ្នាំ២០១២នៅវេលាម៉ោង១៤,១៥ នាទីក្នុងបរិវេណផ្សារទួលសង្កែ នៅជិតសង្កាត់ទួល​សង្កែ ខណ្ឌឫស្សីកែវ ឋិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានទទួលអំណោយ​មនុស្សធម៌ពី កែប ជុតិមា អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០១២ ដោយមួយគ្រួសារទទួលបានអង្ក៥០គីឡូក្រាម ឆ្នាំងធំ១ ចានសម្ល ១ ស្កាបព្រា៤ សរុង១ ក្រមា១ តង់១ ធុងទឹក១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ មីងយើង ១កេះ ទឹកបរិសុទ្ធ១​កេស និងថវិកា១០ម៉ឺនរៀល ដែលអំណោយទាំងនោះត្រូវបានកែប ជុតិមា បញ្ជាក់ថា អំ​ណោយដែលខ្លួនបានចែកជូនបងប្អូនរងគ្រោះដោយអគី្គភ័យទាំង១៣៩គ្រួសារនេះជា​អំណោយសង្គ្រោះបន្ទាន់របស់សំដាច់ម៍ ហ៊ុន សែន និងលោកជំទៀវកិតិ្ដព្រឹត្តបន់ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រោះថាសំដាច់ម៍និងលោកជំទៀវតែងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋរងគ្រោះដោយប្រកាផ្សេងៗ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០១២នៅវេលាម៉ោង១៤,១៥ នាទីក្នុងបរិវេណផ្សារទួលសង្កែ នៅជិតសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានអគី្គភ័យ​មួយបានកើតឡើងបង្កឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន៥៧ខ្នង តូបលក់ដូរ៩តូប ផ្ទះធ្វើ​បន្ទប់ជួល៥១បន្ទប់ ផ្ទះឆេះរោល៤ផ្ទះ ហើយត្រូវរថយន្ដពន្លត់អគ្គីភ័យបាញ់ពន្លត់បាន​ទាំងស្រុងនៅវេលាម៉ោង១៥និង៣០នាទី ។

អានពត៌មានទាំងទីនេះ 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: