THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មនុស្សអសមត្ថភាព មិនស្មោះត្រង់ដឹកនាំស្រុកបែបនេះឯង៖ សង្គមស៊ីវិលរិះគន់សកម្មភាព ក្រុមនិស្សិតវាស់ដីថា ជារូបភាពនយោបាយ

leave a comment »


(RFA Photo ពី​ឆ្វេង: លោក សៀ ភារម្យ និង​លោក សួន សារ៉េត)

(គន់ គីម និង យុវជន ស្ម័គ្រចិត្ត)

លោក សៀ ភារម្យ៖ «គ្រាន់​តែ​ស្រែក​ម៉ា​វ៉ាស ហើយ​ធ្វើ​ម៉ា​វាវ​ទៅ រួច​ក្រោយ​មក​ក៏​ស្ងាត់​ទៅ​វិញ ដូច​ជា​បទ​បញ្ជា ឬ​អនុសាសន៍​ផ្សេងៗ​ដូច​ជា​ស្រែក​រឿង​កុងត្រូល​ជជុះ រឿង​បិទ​ខារ៉ាអូខេ​អីចឹង​ទៅ គឺ​បាន​តែ​មួយ​ឆាវៗ រួច​ហើយ​គឺ​ថា​អ្នក​ខាង​ក្រោម​ហ្នឹង​គឺ​ថា​ដដែល​វិញ​អីចឹង​ទៅ​ណា។ អីចឹង​បើ​សិន​ជា​យើង​ធ្វើ​ម៉េច​រៀបចំ​ប្រព័ន្ធ​ហ្នឹង​ឲ្យ​វា​ទៅ​ជា​ដើរ​ដោយ​ស្វ័យប្រវត្តិ ដូច​ជា​នៅ​ប្រទេស​គេ នៅ​អាមេរិក ថៃ សិង្ហបុរី គឺ​ថា​ប្រព័ន្ធ​គេ​ហ្នឹង​អូតូម៉ាទិក (Automatic) មាន​ន័យ​ថា មាន​មុខ​ងារ​ច្បាស់លាស់​ហើយ​ការងារ​របស់​គេ​គឺ​ឯករាជ្យ គេ​បំពេញ​ទៅ​តាម​តួនាទី ភារកិច្ច​របស់​គេ មិន​ចាំបាច់​ដល់​មេ​ស្រែក មេ​បញ្ជា​បាន​ធ្វើ​នោះ​ទេ អាហ្នឹង​វា​បាន​តែ​មួយ​ឆាវៗ វា​អត់​មាន​និរន្តរភាព»

សង្គម​ស៊ីវិល​រិះគន់​សកម្មភាព​ក្រុម​និស្សិត​វាស់​ដី​ថា​ជា​រូបភាព​នយោបាយ

ដោយ សេក បណ្ឌិត
2012-07-26

គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​រិះគន់​ថា គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​វាស់វែង​ដី​ធ្វើ​ប្លង់​ចែក​ជូន​ពលរដ្ឋ​នោះ គឺ​គ្រាន់​តែ​ជា​ការ​សម្ដែង​មួយ​ក្នុង​ឆាក​នយោបាយ ជា​ជាង​ការ​ដោះស្រាយ​បញ្ចប់​ទុក្ខសោក​របស់​​ពលរដ្ឋ​ដែល​កំពុង​មាន​វិបត្តិ​ដីធ្លី​។

មន្ត្រី​គណបក្ស សម រង្ស៊ី និង​ជា​អ្នក​តំណាង​រាស្ត្រ មើល​ឃើញ​ថា ការ​កែ​ទម្រង់​រចនាសម្ព័ន្ធ​ក្នុង​ស្ថាប័ន​ចាស់ គឺ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​ធ្លាប់​ធ្វើ​ការ​មិន​បាន​ជោគ​ជ័យ​នោះ គឺ​ជា​រូបភាព​ប្រជាភិថុតិ​ដែល​គណបក្ស​កាន់​អំណាច​និយម​ប្រើ​នៅ​ពេល​ជិត​បោះ​ឆ្នោត។

រូបភាព​នៃ​ការ​កែ​ទម្រង់​ថ្មី​នោះ គឺ​បាន​ប្រើប្រាស់​ក្រុម​និស្សិត​ឲ្យ​ទៅ​ធ្វើ​ការ​ជំនួស​មន្ត្រី​ធំៗ​ជាច្រើន​រូប នៅ​ក្នុង​ស្ថាប័ន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ធ្លាប់​អសកម្ម​ក្នុង​ការងារ​កន្លង​មក ដោយ​មាន​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​កាន់​កិច្ចការ​នេះ​ផ្ទាល់។

លោក យឹម សុវណ្ណ ជា​អ្នក​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក​មាន​ប្រសាសន៍​ថា ការ​បង្កើត​យន្តការ​ថ្មី​នេះ នឹង​មិន​អាច​បញ្ចប់​បញ្ហា​ជម្លោះ​ដីធ្លី​បាន​ទេ ពីព្រោះ​រដ្ឋាភិបាល​ពុំ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ហើយ​មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​អ្នក​មាន​អំណាច មិន​គោរព​ច្បាប់​ឡើយ។ ជាង​នេះ​ទៅ​ទៀត មន្ត្រី​ទាំង​នោះ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាម​កំហែង​ប្រជាពលរដ្ឋ​ថែម​ទៀត។

លោក យឹម សុវណ្ណ៖ «ក្នុង​គណបក្ស​កាន់​អំណាច​ហ្នឹង​ពេល​បោះ​ឆ្នោត​ម្ដងៗ ច្រើន​តែ​ធ្វើ​ប្រជាភិថុតិ ច្រើន​តែ​ចេញ​មុខ​ធ្វើ​ជា​ដោះស្រាយ​បញ្ហា​នេះ​បញ្ហា​នោះ។ ក៏​ប៉ុន្តែ ជាក់ស្ដែង​នៅ​ពេល​ដែល​បោះ​ឆ្នោត​ហើយ​ហ្នឹង គឺ​បញ្ហា​វិល​ត្រឡប់​មក​វិញ​ដដែល ហើយ​បញ្ហា​ហ្នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៅ​ទៀត។ ខ្ញុំ​ចាំ​បាន​ពី​ឆ្នាំ​២០០៨  ប្រមុខ​រដ្ឋាភិបាល​ហ្នឹង​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ដី​១០​លាន​ប្រសិទ្ធភាព ម៉ា​ភ្លែត​បាន​ប្រហែល​មួយ​អាទិត្យ​មុន​ពេល​បោះ​ឆ្នោត។ ស្រាប់​តែ​បោះ​ឆ្នោត​ហើយ បញ្ហា​តាំង​ពី​២០០៨ មក​ដល់​២០១២ វា​ធ្ងន់ធ្ងរ​ជាង​អាណត្តិ​មុន​ទៅ​ទៀត។ អីចឹង​ហើយ បាន​ថា​ការ​ដោះស្រាយ​គ្រាន់​តែ​ល្អ​មើល គ្មាន​ឆន្ទៈ​នយោបាយ គ្មាន​ការ​គោរព​ច្បាប់ គ្មាន​ការ​ឲ្យ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ គឺ​អ្នក​រងគ្រោះ​ដោយ​សារ​ទំនាស់​ដីធ្លី​ហ្នឹង កាន់​តែ​ច្រើន​ឡើង។ ហើយ​ប្រទេស​ជាតិ​របស់​យើង​កាន់​តែ​ជួប​វិបត្តិ​សង្គម ដោយ​សារ​តែ​បញ្ហា​ទំនាស់​ដីធ្លី​ហ្នឹង កាន់​តែ​ធ្ងន់ធ្ងរ​ទៅ»

ចំណែក​លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​នៃ​សិទ្ធិ​លំនៅឋាន លោក​មើល​ឃើញ​សកម្មភាព​ថ្មី ដោយ​ផ្អែក​ទៅ​លើ​គោល​នយោបាយ​ចាស់​របស់​រដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​តាំង​ពី​ឆ្នាំ​២០០៦ មក​នោះ ថា​ជា​សកម្មភាព​ភ្លើង​ចំបើង​ដែល​ឆេះ​មួយ​ឆាវៗ មិន​អាច​ធ្វើ​ឲ្យ​ជម្លោះ​ដីធ្លី​ដែល​កំពុង​កើត​មាន​ពេញ​ផ្ទៃ​ប្រទេស​នោះ ស្រាកស្រាន្ត​បាន​ទេ។ ទោះ​បី​នាយក​រដ្ឋមន្ត្រី​ខិតខំ​ទាំង​ខ្លួន​ឯង និង​ប្រើ​ទាំង​កូន​ផង​ក៏​ដោយ​ចុះ។

លោក សៀ ភារម្យ៖ «គ្រាន់​តែ​ស្រែក​ម៉ា​វ៉ាស ហើយ​ធ្វើ​ម៉ា​វាវ​ទៅ រួច​ក្រោយ​មក​ក៏​ស្ងាត់​ទៅ​វិញ ដូច​ជា​បទ​បញ្ជា ឬ​អនុសាសន៍​ផ្សេងៗ​ដូច​ជា​ស្រែក​រឿង​កុងត្រូល​ជជុះ រឿង​បិទ​ខារ៉ាអូខេ​អីចឹង​ទៅ គឺ​បាន​តែ​មួយ​ឆាវៗ រួច​ហើយ​គឺ​ថា​អ្នក​ខាង​ក្រោម​ហ្នឹង​គឺ​ថា​ដដែល​វិញ​អីចឹង​ទៅ​ណា។ អីចឹង​បើ​សិន​ជា​យើង​ធ្វើ​ម៉េច​រៀបចំ​ប្រព័ន្ធ​ហ្នឹង​ឲ្យ​វា​ទៅ​ជា​ដើរ​ដោយ​ស្វ័យប្រវត្តិ ដូច​ជា​នៅ​ប្រទេស​គេ នៅ​អាមេរិក ថៃ សិង្ហបុរី គឺ​ថា​ប្រព័ន្ធ​គេ​ហ្នឹង​អូតូម៉ាទិក (Automatic) មាន​ន័យ​ថា មាន​មុខ​ងារ​ច្បាស់លាស់​ហើយ​ការងារ​របស់​គេ​គឺ​ឯករាជ្យ គេ​បំពេញ​ទៅ​តាម​តួនាទី ភារកិច្ច​របស់​គេ មិន​ចាំបាច់​ដល់​មេ​ស្រែក មេ​បញ្ជា​បាន​ធ្វើ​នោះ​ទេ អាហ្នឹង​វា​បាន​តែ​មួយ​ឆាវៗ វា​អត់​មាន​និរន្តរភាព»

លោក​បន្ត​ថា ក្នុង​បញ្ហា​នេះ​ដែរ​រដ្ឋាភិបាល​គួរ​តែ​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ចូល​រួម​ក្នុង​ការងារ​នេះ ដើម្បី​ឲ្យ​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង។

យ៉ាង​ណា​ក៏​ដោយ កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ដែល​ទើប​ទទួល​មុខ​តំណែង​ថ្មី​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី លោក​មិន​ខ្វល់​ចំពោះ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ណា​ទាំង​អស់។ ​ជាក់ស្តែង​ពេល​នេះ លោក​កំពុង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ទៅ​តាម​គោលការណ៍​រដ្ឋាភិបាល​ឲ្យ​បាន​ជោគជ័យ និង​មាន​តម្លាភាព​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា។

លោក ហ៊ុន ម៉ានិត ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ជាតិ៖ «យើង​ចង់​ធ្វើ​ឲ្យ​បាន​តម្លាភាព។ បើ​ចំពោះ​ខ្ញុំ ធ្វើ​យ៉ាង​ម៉េច​ឲ្យ Fair (យុត្តិធម៌) ចំពោះ​អ្នក​ទាំង​អស់​គ្នា។ អ្នក​ខាង​ណា​ក៏​ជា​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​យើង​ធ្វើ​នេះ​ឲ្យ​បាន​ទៅ​មុខ ហើយ​អ្នក​ណា​គាត់​និយាយ​អី​ក៏​និយាយ​ទៅ យើង​ជឿជាក់​ថា​ ដោយ​សារ​សកម្មភាព​នេះ​យើង​ធ្វើ​ទៅ​វា​ផ្លូវ​ត្រូវ បាន​អ្នក​ខ្លះ​គេ​ចេះ​តែ​ចោទ​អ៊ីចេះ​អ៊ីចុះ ប៉ុន្តែ​អត់​អី​ទេ ​ឥឡូវ​ហ្នឹង​កំពុង​តែ Focus (ផ្ដោត) លើ​ហ្នឹង​ហើយ»

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ផ្នែក​ខាង​ការ​អភិវឌ្ឍ និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម លោក​មាន​ប្រសាសន៍​ថា គេ​គួរ​តែ​ពង្រឹង​យន្តការ​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​បាន​រឹងមាំ ដោយ​ផ្តល់​អំណាច និង​ការ​សម្រេច​ចិត្ត​មួយ​ច្បាស់​លាស់​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ដែល​ធ្លាប់​ធ្វើ​ការងារ​នេះ​កន្លង​មក ដោយ​ពុំ​មាន​ការ​ជ្រៀតជ្រែក​ពី​អ្នក​នយោបាយ អ្នក​មាន​អំណាច ឬ​អ្នក​មាន​លុយ ហើយ​ថ្នាក់​ជាតិ​ជា​អ្នក​ឃ្លាំ​មើល​ពួក​គាត់​ធ្វើ​ការ​អោយ​មាន​តម្លាភាព នោះ​ទើប​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​លទ្ធផល​ល្អ។

លោក​បន្ត​ថា ចំពោះ​សកម្មភាព​ដែល​រដ្ឋាភិបាល​ធ្វើ​សព្វ​ថ្ងៃ​នេះ លោក​មិន​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ ចំពោះ​អ្នក​ដែល​មាន​ជម្លោះ​ដីធ្លី។ ផ្ទុយ​ទៅ​វិញ វា​កាន់​តែ​បង្ក​នូវ​ភាព​ស្មុគស្មាញ ហើយ​បាន​ផ្តល់​ឱកាស​ដល់​អ្នក​ដែល​កំពុង​កាន់​កាប់​ដី​មិន​ស្រប​ច្បាប់ ក្លាយ​ជា​អ្នក​ស្រប​ច្បាប់​ទៅ​វិញ។

លោក កែម ឡី៖ «វា​គ្រាន់​តែ​ជា​រូបភាព​មួយ​នៅ​មុន​ការ​បោះ​ឆ្នោត ឬ​មួយ​វា​គ្រាន់​តែ​ជា​រូបភាព​មួយ​ដើម្បី​ស្វែងរក​ប្រជាប្រិយភាព​ទេ បើ​សិន​យក​ឲ្យ​មាន​ប្រសិទ្ធភាព​តែម្ដង​វា​អត់​មាន​ទេ។ ឥឡូវ​យើង​ឃើញ​ហើយ អ្នក​ដែល​មាន​បញ្ហា​ហ្នឹង​រាប់​ឆ្នាំ​មក​ហើយ នៅ​ពេល​ដែល​មាន​អញ្ចឹង គាត់​នាំគ្នា​បែរ​មក​ចាប់​ដី​ហ្នឹង​ឡើង​វិញ អាហ្នឹង​ចំណុច​ទី១។ ចំណុច​ទី២ យើង​ឃើញ​មាន​រូបភាព​មន្ត្រី​រាជការ​ធំៗ​ដែល​គេ​ចាប់​ដី​ហ្នឹង នៅ​ពេល​ដែល​យើង​ទៅ​វាស់​ដី ទៅ​ជា​មាន​សិទ្ធ​ស្រប​ច្បាប់​ទៅ​វិញ​នៅ​ក្នុង​ការ​វាស់​អញ្ចឹង។ យន្តការ​របៀប​ហ្នឹង ខ្ញុំ​គិត​ថា​មិន​ទទួល​បាន​ផល​ល្អ​ទេ ដោយ​សារ​តែ​យើង​មិន​រៀបចំ​យន្ត​ការ​ថ្នាក់​ក្រោម តាម​ពិត​ទៅ​មាន​ប្រធាន​ភូមិ មាន​ក្រុម​ប្រឹក្សា​ឃុំ មាន​ប៉ូលិស ឬ​មួយ​ក៏​ប៉េអិម ក្នុង​ភូមិ-ឃុំ បើ​រៀបចំ​យន្តការ​ហ្នឹង ខ្ញុំ​គិត​ថា​ដោះស្រាយ​បាន​ល្អ​ជាង ទី​២ លុយ​កាក់​ក៏​ចំណាយ​តិច ទី​៣ គាត់​ដឹង​ភូមិ​សាស្ត្រ​ច្បាស់។ ហើយ​បើ​យើង​រៀប​ពី​លើ​នេះ​ទៅ ក្រុម​និស្សិត​ដែល​ចុះ​ទៅ យើង​ឃើញ​ហើយ​ថា ដើរ​តាម​តែ​ក្រុម​សុរិយោដី​ដដែល តាម​គណៈកម្មការ​ហ្នឹង​ដដែល​ហ្នឹង គណៈកម្មការ​ប្រាប់​ឲ្យ​វាស់​កន្លែង​ណា វាស់​កន្លែង​ហ្នឹង​ដដែល​ហ្នឹង គ្រាន់​តែ​ជា​រូបភាព​ទេ តាម​ពិត​តាម​លក្ខណៈ​បច្ចេកទេស គឺ​អ្នក​ខាង​ក្រោម​ហ្នឹង​ដឹង​ដែល​ដឹង​រឿង បើ​ផ្ទេរ​ភារកិច្ច​ឲ្យ​គាត់​ហ្នឹង គាត់​ដោះស្រាយ​បាន​ទាំង​អស់​ហ្នឹង គ្មាន​បញ្ហា​រហូត​មក​ដល់​ពេល​នេះ​ទេ»

តែ​ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ដែនដី និង​នគរូបនីយកម្ម និង​សំណង់ ដែល​ស្ថិត​ក្នុង​គណៈកម្មការ​ដោះស្រាយ​ដែរ​នោះ បញ្ជាក់​ថា​កិច្ចការ​សំខាន់​គឺ​ត្រូវ​ពិនិត្យ​ដោះស្រាយ​ជា​ចាំបាច់​នោះ​មាន​បី​ប្រភេទ គឺ​ជា​គោលដៅ​អាទិភាព៖ «ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ អាហ្នឹង​ជា​អាទិភាព​ទី១។ ទី​២ ប្រភេទ​ដី​ព្រៃ​សម្បទាន ដែល​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ អាហ្នឹង​ជា​អាទិភាព​មួយ​ទៀត។ គោលដៅ​ទី​៣ គឺ​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​មាន​ដីកា​ដក​ហូត​ពី​តុលាការ តែ​មិន​ដែល​បាន​អនុវត្ត»

តំបន់​ទាំង​នោះ ក្រុម​ការងារ​បាន​កំណត់​ក្នុង​ខេត្ត​ចំនួន​១៦ នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៣៥ម៉ឺន​គ្រួសារ និង​មាន​ទំហំ​ដី​ប្រមាណ​១លាន​ហិកតារ ដែល​ត្រូវ​ដោះស្រាយ។

រដ្ឋាភិបាល​បាន​កំណត់​បញ្ចប់​ការងារ​នេះ​ក្នុង​រយៈពេល​៦ខែ ដោយ​គិត​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០១២ មក៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: