THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

កូនស្រី​អតីត​នាយករដ្ឋមន្ត្រីថៃ ​នឹង​រៀបការ​ជាមួយ​កូនប្រុស​ឧកញ៉ា​ សៀង​ ណាំ​

leave a comment »


(កូនស្រី​អតីត​នាយករដ្ឋមន្ត្រីថៃ​​កូនប្រុស​ឧកញ៉ា​សៀង​ណាំ​ ថតរូបនៅថៃនាពេលកន្លងមក)

 

(ថ្ងៃទី 30 កក្កដា 2012, ម៉ោង 08:47:PM) | ដោយ: ស៊ីអ៊ីអិន

ប្រភព៖ CEN

ភ្នំពេញ: កូនស្រី​លោក​ ស៊ុមឆាយ វង្ស​សាវ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ជា​ក្មួយ​របស់ លោក​ ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ត្រូវបាន​គេ​រំពឹងថា នឹងរៀប​អាពាហ៍ពិពាហ៍​ នៅ​ឆ្នាំ​ក្រោយនេះ​ជាមួយ​មន្ត្រី​កម្ពុជា​ម្នាក់​ ដែលជា​កូនប្រុស​លោក​ឧកញ៉ា​ សៀង ណាំ អ្នកតំណាងរាស្ត្រ​ខេត្តសៀមរាប និង​ជាម​នុស្ស​ស្និទ្ធ​ម្នាក់របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន ។ អ្នក​ទាំង​ពីរ បាន​ស្រឡាញ់គ្នា​អស់​មួយរយៈពេល​យូរ​គួរសម​មកហើយ។ នេះ​បើយោងតាម​ការ​ចេញ​ផ្សាយ​របស់​កាសែត ដេ​លី​ញូ របស់​ថៃ កាល​ថ្ងៃទី​២៨​ ខែកក្កដា ​ឆ្នាំ​២០១២ និង​យោងតាម​ការបញ្ជាក់របស់​ប្រភព​ស្និទ្ធ​នឹង​គ្រួសារ​លោក សៀង ណាំ។​កូនប្រុស​លោក​ឧកញ៉ា ​សៀង​ ណាំ និង​លោកស្រី​ អ៊ុន វុនលី មានឈ្មោះ​ ណាំ លីណាល់ អាយុ​ ៣២​ឆ្នាំ គឺជាកូន​ទី​២ ​ក្នុង ចំណោម​កូន​បីនាក់​។ លោក ណាំ លីណាល់​ជា​មន្ត្រី​បម្រើការ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ កម្ពុជា បាន​ស្រឡាញ់​កញ្ញា ឆាក់យ៉ា​ផា វង្សសាវ៉ាត ហៅ​ ឈើ​រី អាយុ​ ២៩ឆ្នាំ ជា​អ្នក ចម្រៀង​ ដ៏​ល្បីឈ្មោះ​មួយរូប ដែល​និយម​ថត​​ចម្រៀង ​ជាង​ការសម្តែងលើ​ឆាក។ កូនស្រី អតីតនាយករដ្ឋមន្ត្រី ក៏បាន​បម្រើការ​នៅ​ស្ថាប័ន​អយ្យការ​របស់​ថៃ​ផងដែរ។ ប្រភព​កាសែត​ថៃ ​អះអាងថា លោក ស៊ុមឆាយ​វង្ស​សាវ៉ាត​ បានទទួលយក ​ក្នុងរឿងនេះ​។​

បើតាម​កាសែត​ថៃ អ្នក​ទាំងពីរ បាន​ជួបគ្នា ​នៅ​ទីក្រុង​បាងកក ហើយ​បានស្រឡាញ់​ និង​ទាក់ ទង​គ្នា​ជា​ញឹកញាប់ ដែល​រហូត​ចុង​ក្រោយនេះ ត្រូវបាន​គេជឿថា​ នឹង​ឈាន​ចូល​​​ខ្លោង ទ្វារ​ អា​ពា​ហ៍​ពិពាហ៍ ​នៅ​ឆ្នាំ​២០១៣​ខាងមុខ​។

​ចំណែក​ប្រភព​ស្និទ្ធ​នឹង​គ្រួសារលោក​ សៀង ណាំ និយាយថា លោក ណាំ លី​ណា​ល់ បាន​សិក្សា​នៅ​អូស្ត្រាលី ជប៉ុន រួមទាំង​ថៃ​ផងដែរ ហើយ​ដែលទំនងស្នេហានោះ បាន​កើតឡើង នៅ​ពេល​​រៀន ​នៅ​ថៃ​នោះឯង។ លោក ណាំ លីណាល់ ​បាន​ស្គាល់​កញ្ញា ឆាក់​យ៉ា​ផា វង្ស សាវ៉ាត ដែល​នៅ​ថៃ​ គេ​និយម​ហៅឈ្មោះ​ក្រៅរបស់នាង​ថា ​ឈើ​រី​។​

​កាសែត​ដេលី​ញូ​របស់​ថៃ និយាយថា អ្នកចម្រៀង​ល្បីឈ្មោះ ​ឈើ​រី ត្រូវបាន​គេ​ដឹងថា​មិន បាន​ ចាប់អារម្មណ៍រឿង​នយោបាយ​ ក្នុងប្រទេស ​ដូច​ឪពុកម្តាយ​របស់ខ្លួន​ទេ។ ដោយ​​មើលឃើញចំណុច​កូនស្រី​ពៅ​របស់ខ្លួន ​មានការចាប់អារម្មណ៍​លើ​ផ្នែក​សិល្បៈ​នោះ លោក ​ស៊ុមឆាយ វង្ស​សាវ៉ា​ត់​ ក៏បាន​ជួយជ្រោមជ្រែង​កូនស្រី ​រហូត​ក្លាយជា​អ្នកចម្រៀង​ល្បី ឈ្មោះ។

រហូតមកដល់ពេលនេះ​ នាង​ឈើ​រី​បាន​ល្បីឈ្មោះ​តាមរយៈ​បទ​ចម្រៀង​ ក្នុង​ស្រទាប់​យុវជន​ ថៃជាច្រើន​បទ ក្នុងនោះ​ ដូចជា បទ​”​ស្រឡាញ់​មនុស្ស​ប្លែក​មុខ​”​ ជាដើម​។​

​ក្រៅពីនេះ អ្នកចម្រៀង​ល្បីឈ្មោះ​ កូនស្រី​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ កាលពី​ឆ្នាំ​២០០២​ បាន​បង្កើត​វង់តន្ត្រី​មួយ​ មាន​ឈ្មោះថា ​”​ហ្វា​យ​អ៊ី​ន​ធេ​ន ធើ​មែន​” ហើយ​បាន​ចេញ​អាល់​ប៊ុ​មចម្រៀង​ជាច្រើន​ផង ក្នុងនោះ​ មានឈ្មោះ​ដូចជា​ ”​ឈើ​រី​ស៊ី​គ្រេ​ត​ស៊ី​”​ដែលសុទ្ធតែជា​បទ​ពេញនិយម។​

​ទាក់ទិន​នឹង​កូនស្រី​ស្រឡាញ់​កូនអ្នកនយោបាយ​កម្ពុជា​នេះ លោក​ ស៊ុមឆាយ ​វង្ស​សាវ៉ា​ត់ បា​ន​ថ្លែង​បញ្ជាក់ថា ពិតជា​កើតរឿង​បែបនេះ​មែន ហើយកូនស្រីលោក​ក៏បាន​ធ្វើ​ការ​ពិភាក្សា​រឿងនេះ ​ជាមួយ​ឪពុកម្តាយ​ផងដែរ​។ កូនស្រី​លោកជា​មនុស្ស​ល្អ ស្តាប់​ឪពុកម្តាយ ​ដោយ​ធ្វើអ្វី​មិនឱ្យ​ហួស​គន្លង​ធម៌ ឬ​ប្រពៃណី​ល្អនោះឡើយ។ កន្លងមក​លោក​​ក៏​ធ្លាប់ឃើញ​កូនស្រី ​បាន​ទូរស័ព្ទ​ទំនាក់ទំនងជាមួយ​កំលោះ​កម្ពុជា​រូបនេះ​ ជា​ញឹក​ញាប់ ហើយ​លោក​ក៏​មិនបាន​ហាមឃាត់​អ្វី​ដែរ ដោយសារ​កូនស្រី​ធំ​ពេញវ័យ និង​ចេះគិតគូរ​ខ្លួនឯង​ហើយ។ ដូចនេះ​ពួកគេ​មានសិទ្ធិ​ក្នុងការ​ស្រឡាញ់​មនុស្ស​ ដែល​ខ្លួន ចូលចិត្ត ​ដែល​នេះ ​ជា​សិទ្ធិ​របស់​កំលោះក្រមុំ​។​

​ពាក់ព័ន្ធ​នឹង​ការរៀបអាពាហ៍ពិពាហ៍​វិញ លោក​ វង្ស​សាវ៉ា​ត់ បាន​គូសបញ្ជាក់ថា មិន​ទាន់​នៅពេលនេះ​ទេ ហើយ​បញ្ហា​ទាំងអស់​អាស្រ័យលើ​កូនស្រី​ ជា​អ្នកសម្រេចចិត្ត​ប៉ុណ្ណោះ​។ ទោះបីយ៉ាងណា លោក​បានធ្វើការច្រានចោល​នូវ​ពាក្យ​ចោទ​និយាយថា នៅពេល​កូនស្រី​របស់លោក​រៀបអាពាហ៍ពិពាហ៍​ នឹងមាន​វត្តមាន​លោក ថាក់ស៊ីន​ចូល​រួម ដោយ​លោក​បានអះអាងថា​ រឿងនេះ​ ជាការ​ចោទប្រកាន់ ហួសហេតុ​ និង​មិន​សម​ហេតុ​ផល​។​

​ក្រៅពីនេះ ​លោក​ក៏បាន​សុំ​កុំឱ្យអ្នកនយោបាយ​ថៃ​ ក៏ដូចជា​ម​ជ្ឈ​ដ្នា​នទូទៅ​ចាប់​អារម្មណ៍ ឬ​វាយប្រហារ​កូនស្រី​លោក​ឡើយ ព្រោះ​លោក​យល់ថា នេះ​វា​ជា​សិទ្ធិ​រវាង​កំលោះ​ក្រមុំ​ស្រឡាញ់គ្នា ​ដែលជា​រឿង​ធម្មតា។

លោក​បានបញ្ជាក់​ពី​រឿងនេះ​ថា ”កុំ​យក​រឿងនយោបាយ​មក​ពាក់ព័ន្ធ​ជាមួយ​កូនស្រី​ខ្ញុំ។ រឿងនេះ​ ជា​រឿង​ផ្ទាល់ខ្លួន ហើយ​កុំ​យក​រឿង​កំលោះ​ក្រមុំ​ ស្រឡាញ់គ្នា ​ហើយ​យករឿង​នយោបាយ ​មក​ពាក់ព័ន្ធ​”​។​

​រីឯ​ប្រភព​ស្និទ្ធ​នឹង​គ្រួសារ​លោក សៀង ណាំ ក៏បាន​អះអាង​បញ្ជាក់​ពី​រឿងនេះ​ថា​ ពិត​មែន។ ប្រភព​និយាយថា “…​មិនទាន់មាន​ការភ្ជាប់​ពាក្យ​ទេ តែកញ្ញា​ឈើ​រី បាន​ចេញ​ចូល​​កម្ពុជា ​ជាធម្មតា​”៕ S​

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: