THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ក្រុមទេសចរណ៍បំផ្លាញជាតិ?

leave a comment »


(Photo: NOCC)

បើតាមដឹងអ្នកចូលរួមប្រកួតមានតែ៦នាក់ទេ ហើយទាំង៦នាក់នោះមានពីរនាក់មើលទៅដូចជាបងប្អូនបង្កើត។ ចុះហេតុអីក្នុងរូបនេះអ្នកទៅក៏ច្រើនម្លេះ? និយាយដោយត្រង់​ទៅ​ចុះឈ្មោះកីឡាករទាំងនេះដូចមិនដែលបានលឺឬស្គាល់ទេ ឬមួយក៏ខ្ញុំមិនដែលបាន​តាម​ដាន? សូមបងប្អូនជួយប្រាប់។ លើសពីនេះបើពិនិត្យគឺថាកីឡាករមានតិចជាងអ្នកមិន​មែនជាកីឡាករ រួមមានទាំងរដ្ឋមន្រ្តី និងបែបទាំងប្រពន្ធរដ្ឋមន្រ្តីផងហើយក៏អាចមានឯក​ឧត្តមពីបីគ្រឿងអមដំណើរទៀតដែរមើលទៅ។ ហើយក៏រឹតតែឆ្ងល់ដែរ តើគ្រូបង្វឹកទៅ​ប៉ុន្មាន​អ្នក? អាចស្មើនឹងចំនួនកីឡាករទេបានជាច្រើនបែប នេះ?

តាមអ្វីដែលបានដឹងកន្លងមកគឺថាពេលមានព្រឹត្តិការណ៍ប្រកួតអន្តរជាតិអ្វីមួយអស់​លោក​អ្នកដឹកនាំៗគ្នាលក់ឈ្មោះ ឬអ្នកខ្លះហ៊ានរហូតដល់ចេញលុយទៅដោយខ្លួនឯង ឲ្យតែ​បាន​​ទៅដើម្បីយកឪកាសបានស្គាល់និងដើរលេងស្រុកគេ។ អ្នកខ្លះដាក់តែកូនក្មួយ សាច់​ឈាមឯងគ្រាន់បានលុយមូលនិងដើរលេងជុំគ្នា

ជាសក្ខីភាពបងប្អូនឃើញហើយកីឡាករខ្មែរមានទាំងលើកទង់ជាតិដាក់ក្រោយខ្នង ពេល​ហែរ​ក្បួន​មានទាំងទាញកាម៉េរា និង Ipone មកថតដូចអ្នកទេសចរណ៏ដែរ តាំងពីដើម ដល់​ ចប់។ មិនដឹងថាគេមានពិធីការបែបណាឬយើងចេះមិនដល់?

ក្រៅពីនេះគឺថាក្រសួងធ្វើដូចរហេមរហាមណាស់គ្រប់ពេលមិនដែលមានលុយលើកទឹក​ចិត្តឬឧបត្ថម្ភកីឡាករទេ តែបែជាអស់លោករដ្ឋមន្រ្តីនិងនាយករដ្ឋមន្រ្តីមានលុយឲ្យ​ហើយប្រកាសតាមទូរទស្សន៍ក្តែងៗទៅវិញ។

ទាំងនេះហើយបានជាវិស័យកីឡាខ្មែរគ្មានកំណើតដែលបានក្លាយជាទំលាប់ទៅហើយថា “យើងទើបងើបពីសង្រ្គាម យើងចាញ់តែបានបទពិសោធន៍ ។ល។” ១ ឆ្នាំបទ​ពិសោធន៍ ៥ឆ្នាំ​ នៅតែបទពិសោធន៍ និង២០ ឆ្នាំក៏នៅតែជាបទពិសោធន៍ដែរ។ និយាយ​រួម ខ្ញុំមិន​ដែល​មានមោទនភាពស្អីទេ ពេលមានការចេញទៅប្រកួតម្តងៗ តែផ្ទុយទៅខ្ញុំមាន​អារម្មណ៍​ថាខ្មាស់គេណាស់។ ខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាមោទនភាពមិនមែន​ត្រឹមតែ​ដើរកាន់ទង់ជាតិបង្ហាញលើឆាក ដើម្បីឲ្យតែគេឃើញដូចបងប្អូនគិតនោះទេ។ 

ខាងក្រោមជាបញ្ជីឈ្មោះកីឡាករខ្មែរ.

១.កីឡា យូដូ(Judo) កីឡាខុម រតនមុនី នឹងប្រកួតគីឡូ៦០គីឡូក្រាម ចន្លោះពីថ្ងៃទី២៨ ដល់ ៣០ កក្កដា ឆ្នាំ២០១២។
២.កីឡាហែលទឹក ដែលមានកីឡាករ ហែម ថុនពន្លឺ និង កីឡាការិនី ហែម ថុនវិទីនី នឹងប្រកួត ចន្លោះពីថ្ងៃទី២ ដល់៣សីហា ឆ្នាំ២០១២ លើវិញ្ញសាហែលសេរី ចម្ងាយ ៥០ម៉ែត្រ។
៣.កីឡាអត្តពលកម្មរត់ល្បឿន កីឡាករ កៀង សាម៉ន និងកីឡាការិនី ចាន់ សីហា គេនឹងប្រកួត ចន្លោះពីថ្ងៃទី៥ដល់៩ខែសីហា ឆ្នាំ២០១២។
៤.កីឡាតេក្វាន់ដូ កីឡាការិនី ស៊ន ដាវីន ដែលប្រកួតគីឡូលើ៦៧គីឡូក្រាម នឹងប្រកួត ចន្លោះថ្ងៃទី ១១ និង១២ សីហា

Advertisements

Written by Kolbot Khmer

July 30, 2012 at 9:09 am

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: