THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ចលនាប្រជាធិបតេយ្យដើម្បីសង្រ្គោះជាតិបានធ្វើឲ្យ ហ៊ុន សែន ភ័យខ្លាចរហូតដល់ហាមមន្រ្តីស្និទ្ធ មិនឲ្យចាកចេញពីប្រទេស

leave a comment »


(លោកប្រធាន​សម រង្ស៊ី​ និង លោក កឹម សុខា ក្នុងជំនួបបង្រួបបង្រួមនៅក្រុងម៉ានីល)

(បុរសខ្លាំងក្លែងក្លាយ ហ៊ុន សែន)

ដោយ ប៉ាង​សុខឿន
ថ្ងៃទី១ ខែសីហា ឆ្នាំ២០១២

ជាសុឆន្ទៈដើម្បីស្រោចស្រង់ជាតិមេដឹកនាំបក្សប្រឆាំងធំពីរបានសម្រេចចិត្តរួបរួមគ្នាជាបក្សតែមួយដែលពេលនេះបានដំណើរការក្រោមផ្លាកចលនាប្រជាធិបតេយ្យដើម្បីសង្រ្គោះជាតិដើម្បីផ្តួលរំលំរបបផ្តាច់ការក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែន។ចលនានេះ​ត្រូវបានប្រជាជន​ខ្មែរទាំងក្នុង និងក្រៅប្រទេសសំដែងការគាំទ្រយ៉ាងផុលផុស។

ជាសក្ខីភាពនៃការគាំទ្រនេះយើងឃើញថាប្រជាជននៅក្នុងស្រុកបានមកចូលរួមវេទិការសាធារណៈរបស់បក្សកាន់តែមានចំនួនកើនឡើង រីឯនៅក្រៅប្រទេសនៅពេលដែល​ប្រជាជន​បានដំ​ណឹងថាលោកប្រធាន សម​ រង្ស៊ី​និង​លោក​ កឹម សុខា​នឹងមកចូលរួមកម្មវិធី​បុណ្យ​ខ្មែរកម្ពុជា​ក្រោមនៅកាណាដា គឹបងប្អូនខ្មែរមានចំនួនជាច្រើនបានជូនដំណឹងថា នឹងមកចូលរួម​ដើម្បី​អបអរ​ចំពោះការរួបរួមគ្នានេះ​។ក្រៅពីនេះក៏មានការសំដែងទឹកចិត្តគាំ​ទ្រពីមាត់មួយទៅ​មាត់ មួយគ្រប់ទីកន្លែងទាំងក្នុងប្រទេសនិងក្រៅប្រទេសរហូតដល់មាន​អង្គការខ្លះចេញសេចក្តីថ្លែងការណ៍កគាំទ្រថែមទៀត។ ជាពិសេសនៅក្នុងបណ្តាញទំនាក់​ទំនងសង្គមហ្វេសប៊ុកផងដែរ ដែលនៅទីនោះប្រជាជនខ្មែរបានបង្ហាញការគាំទ្រយ៉ា​ងពេញ​ទំហឹងនិងសកម្មបំផុត។

ឆ្លើយតបនឹងបញ្ហានេះ គេបានឃើញមន្រ្តីរដ្ឋាភិបាល បានបញ្ចេញប្រត្តិកម្មជាបន្តបន្ទាប់ រហូត ដល់​លោក ហ៊ុន សែន​ ដោយពួកគេនិយាយដូចគ្នាថាមិនខ្លាចសម្ព័ន្ធភាពនេះទេ។ ជាក់ស្តែង លោក ហ៊ុន សែន បាននិយាយនៅ ថ្ងៃទី១ ខែសីហានេះក្នុងពិធីចែកសញ្ញាប័ត្រ​ដល់និស្សិត សាកលវិទ្យា ល័យច្បាប់ថាបក្សប្រជាជនមិនខ្លាចទេ។ លោកថ្លែងថា៖« អាងអីថា គណបក្សប្រជាជនខ្លាច  ចាំតើអាពៅ»។

ផ្ទុយទៅវិញគេសង្កេតឃើញថាបក្សប្រជាជនពិតជាមានការព្រួយបារម្មណ៍យ៉ាងខ្លាំងមែនចំពោះចលនាបង្រួបបង្រួមគ្នារបស់បក្សប្រឆាំងនេះដែលស្តែងចេញតាមសកម្មភាពផ្សេងៗដូចជា​មានការបង្កើតកម្មវិធីថ្មីពិភាក្សានយោបាយតាមទូរទស្សន៍ដែលគេហៅថាកម្មវិធី “អាចារ្យ​តែថាំ” បន្ថែមទៅលើកម្មវិធីផ្សេងៗទៀត មានពីមុនមកសម្រាប់វាយប្រហារ​ចលនា​បង្រួបបង្រួមគ្នាថ្មីនេះជាចំបង។ ក្រៅពីនេះគេឃើញមានសកម្មភាពមន្រ្តីបក្ស​ប្រជាជនចុះទៅជួបប្រជាជនមានការកើនឡើងយ៉ាងគំហុកក្នុងខែនេះបើតាមរបាយការណ៍របស់អង្គការខុមហ្វ្រែលដែលពីមុន​មកមិនដែលមាន។តែអ្វីដែលចំឡែកតាមពត៌មាន​ពីមន្រ្តីជាន់ខ្ពស់បក្សប្រជាជនម្នាក់ស្និទ្ធនឹងលោក ហ៊ុន សែន សុំមិនឲ្យបញ្ចេញឈ្មោះបាន​បង្ហើប​ឲ្យដឹងថា ចាប់តាំងពីមាននយោបាយ​បង្រួបបង្រួម​គ្នារបស់បក្សប្រឆាំងទាំងពីរមក លោក ហ៊ុន សែន ពិតជាមានការព្រួយបារម្មណ៍​ជាពន់ពេក ហើយវិធានការចុងក្រោយ​មួយដែលមិន​នឹកស្មានដល់គឺលោក ហ៊ុន សែន បាន ចេញ​បម្រាមផ្ទៃក្នុងបក្សដោយ​មិនអនុញ្ញាតិឲ្យមន្រ្តីស្និទ្ធនឹងខ្លួន ឬថ្នាក់ដឹកនាំសំខាន់ៗមកលេង​ក្រៅស្រុក សួរសុខ​ទុក្ខក្រុម​គ្រួសារ សាច់ញាតិដូចសព្វដងទេ ដោយខ្លាចពួកគេក្បត់ និងមិន​វិល​ត្រលប់មក​វិញ ឬឆ្លៀតជួបជាមួយលោក សម រង្ស៊ី ជាមេដឹកនាំចលនានេះ ដោយ​វៀរ​លើកលែង​តែពួកគេមានភារកិច្ចផ្លូវការមិនអាចជៀសវាងបាន។

ជាការពិតចលនានេះពិតជាបាននាំក្តីកង្វល់ដល់លោក ហ៊ុន សែន មែនព្រោះវាបាននាំ សេចក្តី សង្ឃឹមថ្មីដល់ប្រជាជនខ្មែរយ៉ាងពិតៗ។ វាពិតជាកំលាំងមួយ អាចនឹងយកឈ្នះ​បក្សប្រជាជន បានដោយប្រសិទ្ធភាពពោលគឺ៖ ១) សំលេងបក្សទាំងពីររួមគ្នានឹង​កើនកំលាំងឡើងទ្វេរដង, ២) អ្នកដែលមិនចង់បោះឆ្នោតពីមុននឹងមកបោះគាំទ្រដោយ​ឃើញការបង្រួបបង្រួមគ្នានេះ, ៣) អ្នកដែលដែលស្រឡាញ់បក្សទាំងពីរហើយមិនបោះ​ឆ្នោតឲ្យពីមុនមកដោយពិបាកជ្រើសរើសក៏នឹងបោះឲ្យដែរព្រោះពេលនេះជាបក្សតែមួយ, ៤)សមាជិកបក្សប្រជាជនមួយចំនួនក៏នឹង​បោះ​ឲ្យដែរដោយយើងគិតថា ពួកគេមួយចំនួន​ពិត​ជាស្រឡាញ់ជាតិ និងចង់បានមេដឹកនាំថ្មី​មាន​សមត្ថភាពពិតផងដែរ។ លើសពីនេះ​ទៀត​បើសិន​ជាមានការធ្វើកំណែទំរង់គ.ជ.. ទៅជាស្ថាប័នករាជ្យពិតមែន បក្សប្រជាជន​របស់​លោក ហ៊ុន សែន នឹងបរាជ័យយ៉ាង​ពិត​ប្រាកដ។​

ជារួមចំណុចទាំងនេះហើយដែល លោក ហ៊ុន កំពុងតែព្រួយបារម្មណ៍ព្រោះលោ ហ៊ុន សែន​ដឹងថា មន្រ្តីស្និទ្ធជុំវិញខ្លួនទាំងអស់នោះ មិនមែនស្រឡាញ់ការដឹកនាំរបស់ លោកដោយចិត្ត ស្មោះ​​នោះទេ តែពួកគេភាគច្រើនស្រលាញ់បុណ្យស័ក្កិ​និងលាភ​សក្ការៈ​តែប៉ុណ្ណោះ ដែលពួក គេអាចក្បត់លោកគ្រប់ពេលវេលាបាន។

Advertisements

Written by Kolbot Khmer

August 1, 2012 at 4:26 pm

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: