THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បទអត្ថាធិប្បាយខ្លី៖ ហេតុអ្វីខ្មែរចូលចិត្តអរគុណមិនត្រឹមត្រូវ

leave a comment »


ដោយ ប៉ាង សុខឿន
ថ្ងៃទី១ សីហា ឆ្នាំ២០១២

រឿងនេះទាក់ទងនឹងរដ្ឋាភិបាលកម្ពុជាដែល តែងតែបានទទួលបានជំនួយពីចិនតាមចិត្ត​ប្រាថ្នា។ ជាទូទៅចិនភាគច្រើនឲ្យជំនួយមានប្រាក់ការទាប គ្មានលក្ខខ័ណ្ឌយកមក អភិវឌ្ឍន៍ ប្រទេសដូចជាធ្វើផ្លូវ ស្ពាន កសាងអាគាររដ្ឋាភិបាល ។ល។ ដែលរហូតមក ដល់ពេលនេះយើងជំពាក់ចិនជាង៥ពាន់លានដុល្លាហើយ។ ជំនួយទាំងនេះចាយវាយ​គ្មាន​តម្លាភាព គ្មានអ្នកណាដឹង ខ្ចីស្រេចនឹងចិត្តដោយមិនបានសុំការព្រមព្រៀង​តាមរដ្ឋ​សភា។ ពោលជាកម្ចីដែលធ្វើឡើងដោយឯកឆន្ទតាមតែចិត្តហ៊ុន សែន។ ទាំងនេះ​ហើយ​ដែល ហ៊ុន សែន បានធ្វើអ្វីៗទាំងអស់ដើម្បីការពារចិន ដោយបានបង្ហាញពីគោលជំហរ​របស់​ ខ្លួន​យ៉ាងច្បាស់ក្នុងនាមខ្លួនជាម្ចាស់ផ្ទះនិងជាប្រធាននៃកិច្ចប្រជុំអាស៊ាន។ ក្រៅ​ពីនេះ​ហ៊ុន សែន ក៏មិនដែលភ្លេចពីការលើកសរសើនិងអរគុណចិនគ្រប់ពេល​និងទីកន្លែង​ដែលខ្លួនបានទៅជួបប្រជាជនដែរ។

ផ្ទុយទៅវិញសហគមន៍សហគមន៍អឺរ៉ុប អាមេរិក និងជប៉ុន បានឲ្យជំនួយឥតសំណងចាប់​តាំង​ពី​កិច្ចព្រមព្រៀងទីក្រុងប៉ារីស១៩៩១រហូតមកដល់ពេលនេះមានទឹកប្រាក់ជាង១២ពាន់លានដុល្លាហើយ ។ ជំនួយទាំងនេះយកមកបើកប្រាក់ខែមន្រ្តីរាជការ ផ្គត់ផ្គង់ក្រសួង កំណែទម្រង់រដ្ឋាភិបាល អភិបាលកិច្ច អប់រំ សុខភាព ។ល។ តែខ្មែរមិនអរគុណពួកគេដូច​ជំនួយមានសំណងពីចិនទេ។ 

ចំពោះកម្ចីមានការប្រាក់សហគមន៍អឺរ៉ុប ងាមេរិក ជប៉ុន ក៏មានឲ្យកម្ពុជាដែរ តែហ៊ុន សែន​មិនយកទេព្រោះវាមានលក្ខខ័ណ្ឌភ្ជាប់ពោលគឺ គោរពសិទ្ធិមនុស្ស និងតម្លាភាព។ ត្រង់​នេះតើខ្មែរដែលអួតថាស្រលាញ់ជាតិចង់បានជំនួយឥតលក្ខខ័ណ្ឌពីចិនឬមានលក្ខខ័ណ្ឌ​ពីអឺរ៉ុប? ត្រង់ចំណុចនេះតើហ៊ុន សែនមានសមត្ថភាព ស្រឡាញ់ជាតិនិង​ស្មោះត្រង់នឹង​រាស្រ្តទេតាមការយកជំនួយនេះ? 

ល្មមភ្ញាក់កំណើតហើយខ្មែរ។

សូមជនរួមជាតិកុំភ្លេចថាខ្មែរនៅមានជំលោះជាមួយសៀម រឿងប្រាសាទព្រះវិហារ និងជំលោះសមុទ្រនៅឈូងសមុទ្រសៀមទៀតក្នុងតំបន់ត្រួតស៊ីគ្នាដែលសៀមបាន​លួចចុះសន្ធិសញ្ញាកាត់យកជាមួយយួនកាលពីឆ្នាំ១៩៩៧។ ដូច្នេះបើប្រជាជនខ្មែរ​នៅតែការពារមេដឹកនាំខ្មែរអាត្មានិយម ការពារតែប្រយោជន៍បក្សនិងគ្រួសារខ្លួនជាង ប្រយោជន៍ជាតិទៀត ខ្មែរនឹងជួបវាសនាអាក្រក់ទៀតមិនខានឡើយ។ ចំពោះររឿង​សមុទ្រចិនយើងដាច់ខាតមិនការពារយួនឬហ្វីលីពីនទេ តែយើងប្រើតួនាទីអព្យាក្រិត្យគឺ”សម្របសម្រួល” ដូចអាស៊ានបានធ្វើកន្លងមករហូតដល់ពេលនេះ។វាមិនយូរទេនៅ​តែប៉ុន្មា​នខែទៀតតួនាទីជាប្រធានអាស៊ានចប់ហើយៗបើយើសស្រឡាញ់ជាតិ ចង់ឲ្យ​គេគោរព ចង់បានសុខ ចង់បានជំនួយយើងធ្វើជាមនុស្ស(ប្រទេស) មានជំហរអព្យាក្រឹត​ពិតប្រាកដឲ្យគេគោរពទៅ មិនចំបាច់បង្ហាញជំហរអែបអប ជាអាយ៉ងគេដើម្បីរស់ទេ។

Advertisements

Written by Kolbot Khmer

August 1, 2012 at 9:10 am

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: