THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ពិតជាកំពូលមេដឹកនាំមែន ហ៊ុន សែន

leave a comment »


អ្នក​ភូមិ​ក្រយា​ដេក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​ម្សិល​មិញ​​​​។ រូបថត​ វី​រៈ

អ្នក​ក្រយា​ដែល​ត្រូវ​បណ្តេញ​ចេញ កំពុង​ប្រឈម​នឹង​ការ​ដាច់​បាយ

Wednesday, 01 August 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

កំពង់ធំៈ ប្រជា​ពលរដ្ឋ​ដែល​ភាគ​ច្រើន ជា​អតីត​គ្រួសារ​យុទ្ធជន​ពិការ ប្រមាណ ៦០០ គ្រួសារ ​នៅ​ក្នុង​តំបន់​ថ្ម​សំលៀង ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្រើ​កម្លាំង​បណ្តេញ​ចេញ ពី​ទីតាំង​ចាស់ ​នៅ​ក្នុង​ឃុំ​ក្រយា​ ស្រុក​សន្ទុក កាល​ពី​ឆ្នាំ​ ២០០៩ ដើម្បី​យក​ដី​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ​ដាំ​កៅ​ស៊ូ​នោះ​ នៅ​ពេល​នេះ កំពុង​ប្រឈម​មុខ​នឹង​ការ​ដាច់​បាយ ដោយ​សារ​តែ​អាជ្ញាធរ មិន​បាន​ចែក​ដី​ស្រែ​ ដី​ចម្ការ​ជូន​ពួក​គាត់​ ទៅ​តាម​ការ​សន្យា ​អស់​រយៈ​ពេល​ជិត​ ៤ ឆ្នាំ​មក​ហើយ​។

ស្ថាន​ភាព​ទុក្ខ​លំបាក​នេះ ត្រូវ​បាន​អ្នក​ភូមិ​អធិប្បាយ​ថា អាជ្ញាធរ ខេត្ត​កំពង់ធំ បាន​រុញ​ច្រាន​ពួក​គាត់ ឲ្យ​ធ្លាក់​ទៅ​ដល់​ចំណុច​សូន្យ ដូច​កាល​ពី​ក្រោយ​ឆ្នាំ​ ១៩៧៩ វិញ ​តាម​រយៈ​ការ​រឹប​អូស​យក​ដី​ស្រែ​ដី​ចម្ការ​ពួក​គាត់ ទៅ​ឲ្យ​ក្រុមហ៊ុន តាន់​បៀន របស់​វៀតណាម ដោយ​ពុំ​បាន​ផ្តល់​សំណង​សមរម្យ​និង​ទាន់​ពេលវេលា។

ប្រជាពលរដ្ឋ ១៧៥០ គ្រួសារ​ ត្រូវ​អាជ្ញាធរ បណ្តេញ​ឲ្យ​ទៅ​រស់នៅ​ទីតាំង​ថ្មី​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០០៩​ ដើម្បី​យក​ដី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម។

ក្រុម​គ្រួសារ​យុទ្ធជន​ពិការ​ទាំង​នោះ បាន​ចាប់​ផ្តើម​ចូល​ទៅ​រស់នៅ​ឃុំ​ក្រយា ចាប់​តាំង​ពីឆ្នាំ ២០០៤ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ ទទួល​ស្គាល់​សហគមន៍​របស់​ពួក​គាត់ កាល​ពី​ឆ្នាំ ២០០៥ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៧ អាជ្ញាធរ​ បាន​យក​ដី​សង្គម​កិច្ច​របស់​ពួក​គាត់​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​កៅស៊ូ​របស់​ វៀតណាម ដោយ​មាន​កិច្ច​សន្យា​ជួល​រយៈ​ពេល ៧០ ឆ្នាំ​។

អ្នក​ស្រី​សុខ ចាន់ឌី ៣៤​ ឆ្នាំ​ ដែល​ផ្ទះរ​បស់​គាត់​ បាន​ដួល​រលំ​ ដោយ​ខ្យល់​ព្យុះ​ កាល​ពី​ខែ​ឧសភា​ កន្លង​មក កំពុង​ថែ​ជំងឺ​ប្តី​របស់​អ្នក​ស្រី នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ​ ក្នុង​រាជធានី​ភ្នំពេញ ដោយ​សារ​តែ​ផ្ទះ​បាក់​រលំ​សង្កត់​លើ​នោះ និយាយ​ថា អតីត​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ក្រយា​ នៅ​​តែ​ពុំ​ទាន់​ទទួល​បាន​ដី​ស្រែ​ចម្ការ​ដែល​អាជ្ញាធរ​បាន​សន្យា​ផ្តល់​ ឲ្យ​ជា​សំណង​នោះ​នៅ​ឡើយ​​។ ពលរដ្ឋ​ទាំង​អស់​នោះ​ ទទួល​បាន​តែ​ដី​ភូមិ​ ២០ ម៉ែត្រ​គុណ​នឹង ​៤០ ម៉ែត្រ​តែ​ប៉ុណ្ណោះ។ អ្នកស្រី​បន្ត​ថា​ ៖ «​ដោយ​សារ​តែ​ពួក​យើង ​ពុំ​ទាន់​ទទួល​បាន​ដី​ស្រែ ពួក​យើង​បាន​ទៅ​ធ្វើ​ការ​ឲ្យ​​ក្រុម​ហ៊ុន​វៀត​ណាម​ ដើម្បី​បាន​លុយ​បន្តិច​បន្ទួច​មក​ផ្គត់​ផ្គង​គ្រួសារ​។ ឥឡូវ​នេះ​ពលរដ្ឋ​មួយ​ចំនួន​កំពុង​តែ​ខ្វះ​អង្ករ​ច្រក​ឆ្នាំង»។

អ្នកស្រី​បន្ត​ថា បន្ទាប់​ពី​ប្តី​របស់​អ្នក​ស្រី​ បាន​ធ្លាក់​ខ្លួន​ឈឺ​ ចាប់​តាំង​ពី​ខែ​ឧសភា​ ​ដោយ​សារ​តែ​ផ្ទះ ​បាក់​រលំ​លើមក​នោះ ​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​ស្រី​ កាន់​តែ​ជួប​ការ​លំបាក​ខាង​ជីវភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន​ថែម​ទៀត។​ អ្នកស្រី​និយាយ​ថា​៖ «ពួក​យើង​ទទូចសុំ​អង្វរករ​ឲ្យ​អាជ្ញាធរ​ មេត្តា​ផ្តល់​ដី​ស្រែ​ចម្ការ​ ឲ្យ​ពួក​យើង ​ដើម្បី​ពួក​យើង​មាន​លទ្ធភាព​ធ្វើ​ស្រែ​ចិញ្ចឹម​គ្រួសារ​។ បើ​មិន​ដូច្នេះ​ទេ​ នឹង​អត់​បាយ​ស្លាប់​តែ​ម្តង​ ពី​ព្រោះ​យើង​គ្មាន​ប្រភព​ចំណូល​អ្វី​នោះ​ទេ​​»​។​

អ្នក​ស្រី​បន្ថែម​ថា បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​សព្វថ្ងៃ​ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ស្បៀង​ និង​បញ្ហា​សុខភាព ដោយ​សារ​តែ​ការ​ហូប​ចុក​មិន​បាន​គ្រប់គ្រាន់ និង​ពុំ​មាន​ទឹក​ស្អាត​ប្រើប្រាស់។ អ្នក​ភូមិ​ជា​ច្រើន បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់​​។

លោក ​នេត សៅ​ អាយុ ៦០ ឆ្នាំ​ តំណាង​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ថ្ម​សំលៀង​ បាន​ដឹង​ថា​ ពលរដ្ឋ​​ចំនួន​ ៦០២​ គ្រួសារ​ បាន​រង់ចាំ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ខេត្ត អស់​រយៈ​ពេល​ជិត​ ៤ ​ឆ្នាំ​មក​ហើយ​ តែ​ពុំ​ទាន់​ឃើញ​មាន​អាជ្ញាធរ​ ចុះ​ទៅ​ចែក​ដី​ឲ្យ​ទៅ​តាម​ការ​សន្យា​រនៅ​ឡើយ​​ទេ។ ​ដោយ​សារ​តែ​ពលរដ្ឋ គ្មាន​ដី​ស្រែ​ចម្ការ​ និង​គ្មាន​ជម្រើស ពួក​គេ​បាន​បង្ខំ​ចិត្ត ទៅ​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​វៀតណាម ដែល​បាន​រំលោភ​យក​ដី​របស់​ពួក​គេ។​ លោក​បន្ត​ថា​៖«ចាប់​តាំង​ពី​​ត្រូវ​​បាន​ជម្លៀស​​ពួក​យើង​មក​ទី​តាំង​ថ្មី ធ្វើ​ឲ្យ​ពួក​យើង​ កាន់​តែ​ធ្លាក់​ខ្លួន​លំបាក​ទៅ​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ គេ​បាន​រុញ​ច្រាន​ពួក​យើង​ ឲ្យ​វិល​ទៅ​ដល់​ចំណុច​សូន្យ​វិញ»។​ លោក​​គូស​បញ្ជាក់​ថា​៖ «បើ​អាជ្ញាធរ ​មិន​ព្រម​រក​ដំណោះ​ស្រាយ ឲ្យ​ពួក​យើង​បាន​ទាន់​ពេល​វេលា​ទេ ពួក​យើង​នឹង​ដាច់​បាយ​ស្លាប់​»។​

លោក​ឈុន ឈន់ អភិបាល​ខេត្ត​កំពង់​ធំ​ បាន​អះអាង​ជា​ថ្មី​ទៀត​ថា ពី​មុន​អាជ្ញាធរ​ខេត្ត​ មាន​គម្រោង ដើម្បី​ផ្តល់​ដី​ជូន​ពួក​គាត់​ហើយ​ តែ​ពុំ​ទាន់​បាន​ចែក​ឲ្យ​នៅ​ឡើយ​។ លោក​​បន្ត​​ថា​ ​បច្ចុប្បន្ន អាជ្ញាធរ​កំពុង​តែ​សិក្សា​ដើម្បី​ផ្តល់​ដី​ជូន​ពួក​គាត់ ទៅ​តាម​អនុសាសន៍​ថ្មី​។

លោក​និយាយ​ថា​ ៖«​អនុសាសន៍​ថ្មី​នោះ​ ពលរដ្ឋ​ អាច​នឹង​ទទួល​បាន​ដី​ស្រែ​មិន​ហួស​ពី​ ៦ ​ខែ​នោះ​ទេ»។

អ្នក​ស្រី ម៉ម ស៊ីថា ប្រធាន​គណៈ​កម្មាធិការ​កម្ពុជា​ឯករាជ្យ​ ប្រឆាំង​អំពើ​ពុករលួយ បាន​ថ្លែង​ថា ​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ កំពុង​តែ​យ៉ាប់​យ៉ឺន​ទៅ​ៗ​ ពី​ព្រោះ​តែ​អាជ្ញាធរ​ មិន​បាន​គោរព​ទៅតាម​ពាក្យ​សន្យា​ ដែល​ថា ​នឹង​ផ្តល់​ដី​ស្រែ​ដី​ចម្ការ​ដល់​​ពួក​គាត់​។

អ្នក​ស្រី​បាន​ជួយ​អន្តរាគមន៍​ដាក់​លិខិត​របស់​ពលរដ្ឋ​ទាំង ៦០២​ គ្រួសារ​នោះ​ ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​ហើយ។ អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា ៖ «​ទាក់​ទិន​ទៅ​រឿង​នេះ​ មាន​ពលរដ្ឋ​ ២​ នាក់​បាន​ស្លាប់​ ហើយ​យើង​ស្ទើរ​តែ​មិន​ជឿ​ថា ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ពលរដ្ឋ​យើង​ស្លាប់ ដោយ​សារ​តែ​ដាច់​បាយ។ នេះ​គឺ​ជា​កា​ផ្ញើសារ​ទៅ​ប្រ​មុខ​រដ្ឋាភិបាល ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​ ពុំ​ចាត់​វិធាន​ការ​នោះ​ទេ​ ថ្នាក់​ដឹក​នាំ​​កំពូល​ គួរ​តែ​ចាត់​វិធាន​ការ​ឲ្យ​បាន​លឿន»

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: