THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ចាំមើលបុរសខ្លាំងនិយាយយ៉ាងម៉េច?

leave a comment »


អ្នក​ជំនាញ​ព្រំ​ដែន និង​អ្នក​ឃ្លាំ​មើល បារម្ភ​លើ​ការ​ចូល​បំភ្លឺ​ការ​ពិត​របស់​លោក​នាយក​រដ្ឋ​មន្រ្តី

​ដោយ ណាត សុភាព និង ស៊ុន ណារិន ថ្ងៃសុក្រ ទី03 សីហា ឆ្នាំ2012 ម៉ោង14:41

អ្នក​ជំនាញ​ព្រំ​ដែន និង​អ្នក​ឃ្លាំ​មើល​នៅ​កម្ពុជា បាន​ស្វា​គមន៍​នឹង​ការ​ចូល​បំភ្លឺ​របស់​លោក​​នាយក​​​រដ្ឋ​មន្រ្តី​ នៅ​ក្នុង​រដ្ឋ​សភា​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​ ជាមួយ​ប្រទេស​វៀត​ណាម តែ​ព្រួយ​បារម្ភ​លើ​ការ​បក​ស្រាយ​ពិត​ប្រាកដ​របស់​លោក។

ប្រធាន​​គណៈ​កម្មា​ធិ​ការ​​ព្រំដែន​​កម្ពុជា ដែល​​មាន​​ទីស្នាក់​ការ​​នៅ​​ប្រទេស​​បារាំង​លោក ​​​ស៊ាន ប៉េងសែ ​ ​​មាន​​ប្រសាសន៍​នៅ​​រសៀល​​ថ្ងៃ​​ព្រហស្បតិ៍​ ទី​០២ ខែ​សីហា ​លោក​​នាយក​​រដ្ឋម​ន្រ្តី​បង្កើត​ច្បាប់ តែ​មិន​គោរព​ខ្លួន​ឯង។ លោក​ថា លោក​មានសំ​ណួរ​ចំនួន​៣ ដើម្បី​សួរ​​លោក​​នាយក​​រដ្ឋ​​មន្ត្រី ​​​ហ៊ុន​ សែន​ នៅ​ពេល​ដែល​លោក​ចូលបំ​ភ្លឺ​ក្នុង​សភា ៖ “តើ​ហេតុ​អី​ក៏​គាត់​មិន​លប់សន្ធិ​សញ្ញា​ក្រុង​បារីស ដែល​គេ​បង្កាប់​អោយ​​​លប់​ចោល​សន្ធិ​សញ្ញា ដែល​គាត់​ធ្វើ​​ជាមួយ​នឹង​យួន​ហ្នឹង​ទាក់​ទង​នឹង​បូរណភាព​ទឹក​ដី គឺ​លោក​អត់​ធ្វើ​សោះ ហើយ​ទី​ពីរ​ ហេតុ​អី​បាន​ជា​គាត់​មិន​គោរព​រដ្ឋ​ធម្មនុញ្ញ ដែល​គេ​អោយ​លប់​ចោល ហើយ​ទីបី គឺ​ថា​ហេតុអី​បាន​ជា​គាត់​​យក​រឿង​បូរណ​ភាព​​ទឹក​ដី​ហ្នឹង​ មក​និយាយ​នៅ​រដ្ឋ​សភា”។

អ្នក​​នាំ​​ពាក្យ​​គណបក្ស​​សម​​រង្ស៊ី លោក  យឹម សុវណ្ណ មាន​​ប្រ​សាសន៍​​ថា លោក​ស្វាគមន៍​​ចំពោះ​វត្ត​​មាន​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី ​ហ៊ុន សែន​​ ដែល​​នឹង​ចូល​​បំភ្លឺ​​ពី​​បញ្ហា​​ព្រំ​ដែន​​ខ្មែរ​ ទាក់​​ទង​​នឹង​​ប្រ​ទេស​​វៀត​​ណាម​ នៅ​​រដ្ឋ​​សភា នា​ពេល​​ខាង​​មុខ​​នេះ​។ លោក​​ថា ​កន្លង​​មក​ ​ការ​ចូល​​បំ​ភ្លឺ​របស់​​​រដ្ឋា​ភិបាល​​តែ​ង​​តែ​អាន​​របាយ​ការណ៍​​ ដោយ​​មិន​​ដែល​​បើ​ក​​ឲ្យ​​មាន​​ការ​​សួរ​​ដេញ​​​ដោល​​ទេ ៖ “កំពុង​រៀប​ចំសំណួរ​ហើយ គឺ​សួរ​ទាក់​ទងនឹង​បូរណភាព​ទឹក​ដី​ ទាក់​ទង​នឹង​ព័ត៌​មានដែល​លឺ​សូរ​ថា​កាត់ភូមិ​ខ្មែរ កាត់​ដី​ខ្មែរ​អី​​ទៅ​អោយ​ប្រ​ទេស​រៀត​ណាម​​ ដោះ​ដូរ​គ្នា សម្រប​សម្រួល​គ្នា​អី​ហ្នឹង​ សុទ្ធ​តែ​​​រឿង​ដែល​យើង​ត្រូវ​សួរ ពី​ព្រោះ​យើង​មានការ​​មន្ទិល​សង្ស័យ ប្រ​ជា​ពលរដ្ឋ​ក៏​មាន​ការ​មន្ទិល​សង្ស័យ”។​

សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជា​ លោក​ រ៉ុង ឈុន មាន​​ប្រសាសន៍​​ថា លោក​​សង្ឈឹម​​ថា លោក​នាយ​ក​​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន នឹង​​ចូល​​បំភ្លឺ​​​នូវ​​អ្វី​​ដែល​ជា​ការ​ពិត ​៖ “ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​រដ្ឋ​មួយ ត្រូវ​តែ​មាន​សេចក្តី​ក្លា​ហាន​ទទួល​ស្គាល់​ការ​ពិត ជៀស​វៀង​ចូល​ខ្លួន​ទៅ​បំភ្លឺ ថែម​ទាំង​និយាយ​បិទ​បាំង​ការ​ពិត វា​ជា​រឿង​មួយ​ធ្វើ​អោយ​កម្ពុជា​យើង ប្រ​ឈមទៅ​​​នឹង​គ្រោះ​ថ្នាក់”។

លោក​ ​សុន​​ ឆ័យ​ ​ប្រធាន​​​ក្រុម​​​អ្នក​​​​តំណាង​​រាស្រ្ត​​​​គណ​​បក្ស​​សម​​រង្ស៊ី​ ​កា​ល​​ពី​​ថ្ងៃ​​ទី​​២៦​​​ ខែ​​​​មិថុនា ​​​ឆ្នាំ​​២០១២​​​នេះ​ ​បាន​​​ដាក់​​​លិខិត​​តាម​​រយៈ​​​ប្រធាន​រដ្ឋ​សភា​ បាន​ស្នើ​​​ឲ្យ​​​លោក​​​​នាយក​​​រដ្ឋ​​​មន្រ្តី ​ហ៊ុន​ សែន ​ចូល​​បំភ្លឺ​​ផ្ទាល់​​មាត់ ​ចំពោះ​​មុខ​​សភា​ បន្ទាប់​​ពី​​លេច​​ឮ​កា​រ​​ចោទ​​​ប្រកាន់​ជា​ថ្មី​​ទៀត​ថា​ ទឹក​​ដី​​កម្ពុជា​បាន​​បាត់​​បង់​​ដោយ​​សារ​​​​ការ​​​​បោះ​​​​​បង្គោល​​​​​ព្រំ​​​ដែន​​​​លេខ ​​​៣១៤​​​ នៅ​​ខេត្ត​​កំពត ​និង​​ផែន​ការ​​ដោះ​​ដូរ​ដី​​ភូមិ​​គ្នា​​​នៅ​​​ខេត្ត​​​កំពង់​​ចាម​​នោះ​​។

គួរបញ្ជាក់ថា កាលពី​​ថ្ងៃ​ពុធ​ទី០១ ខែសីហា ​លោក​​នាយក​រដ្ឋ​​មន្រ្តី​ ​ហ៊ុន ​សែន ​មាន​​ប្រសាសន៍​ថា​ លោក​​​នឹ​ង​​ប្រើ​​ពេល​​បួន​​​ម៉ោង​​ ដើម្បី​​​បំភ្លឺ​​​ការ​​​ចោទ​​​ប្រកាន់​ពី​ភាព​​មិន​​ប្រ​ក្រ​តី​​នៃ​បញ្ហា​ ព្រំដែន​​ជាមួយ​​វៀត​ណាម​​នេះ ​​នៅ​​​ចំពោះ​​​មុខ​​​រដ្ឋ​​សភា​​ដោយ​​ធ្វើ​​​​​ការ​​​ផ្សាយ​​​​បន្ត​​​​ផ្ទាល់​​​​​ផង​​​​ដែរ​​៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: