THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

រត់រួចឬក៏ដោះលែង? ដូចជាងាយពេកទេដឹង នៅជនបទរត់រួចបានងាយយ៉ាងនេះ?

leave a comment »


សមត្ថកិច្ច​ចាប់​រថយន្ដ​ដឹកឈើ​លោក​ស័ក្ដិ​៣​ អ៊ិ​ន​ សុ​ឃន់​

ដោយ​ ៖ ទិត ​ឦសាន ថ្ងៃទី 03 សីហា 2012ម៉ោង 15:05:31
ប្រភព៖ពត៌មាននគរវត្ត

​ខេត្ដ​រតនគីរី​ ៖​ សមត្ថកិច្ច​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​ផ្នែក​​ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​អូរ​ជុំ​ ឃាត់​ចាប់​រថយន្ដ​ម៉ាក​ប៉ា​ហ្ស៊េ​រ៉ូ​ដឹកឈើ​ធ្នង់​របស់​ លោក​ អ៊ិ​ន​ សុ​ឃន់​ ដែល​ជាម​ន្ដ្រី​យោធា​ផ្នែក​អង្គរក្ស​ ។​
​សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​ជុំ​ បាន​ឱ្យ​នគរវត្ដ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២​ ខែសីហា​ ឆ្នាំ​២០១២​ថា​ នៅ​អំឡុង​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃ​ទី​២​ ខែសីហា​ ឆ្នាំ​២០១២​ ក្រុម​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្រុក​អូរ​ជុំ​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ភ្នា​ក់​ងារ​សម្ងាត់​ថា​ មាន​រថយន្ដ​១​គ្រឿង​ម៉ាក​ ប៉ា​ហ្ស៊េ​រ៉ូ​ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2F-8543​ ដឹកឈើ​ប្រណីត​ប្រភេទ​ឈើ​ធ្នង់​ជា​ច្រើន​ដុំ​ចេញពី​ស្រុក​វ៉ឺ​ន​សៃ​ ឆ្លងកាត់​ស្រុក​អូរ​ជុំ​ ឆ្ពោះ​ចូល​ក្រុង​បាន​លុង​ ខេត្ដ​រតនគីរី​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ទើប​ភ្លាមៗ​នោះ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្រុក​អូរ​ជុំ​ដឹកនាំ​ដោយ​លោក​ គាំ​ សីហា​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​អូរ​ជុំ​បាន​រៀបចំ​កម្លាំង​របស់​ខ្លួន​ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ស្ទាក់​ចាប់​រថយន្ដ​ដឹកឈើ​ខាងលើ​ត្រង់​ ចំណុច​ភូមិ​ថា​រ៉​ង​ជង់​ ឃុំ​-​ស្រុក​អូរ​ជុំ​ ខណៈ​ ដែល​ម្ចាស់​រថយន្ដ​ប្រព្រឹត្ដ​បទល្មើស​ និង​ តៃកុង​រថយន្ដ​នាំ​គ្នា​បញ្ឈប់រថយន្ដ​ទុក​ចោល​ ហើយ​រត់គេច​ខ្លួន​បាត់​នោះ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានបញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ និង​កម្លាំង​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​ឃាត់​រថយន្ដ​បាន​ គេ​ឃើញ​ ក្នុង​រថយន្ដ​មាន​ឈើ​ធ្នង់​មុខកាត់​១០​គុណ​៤០​ បណ្ដោយ​ប្រវែង​១,២​ម៉ែត្រ​ជា​ច្រើន​ដុំ​ ផ្ទុក​ពេញ​រថយន្ដ​ និង​មាន​ឯកសណ្ឋាន​មន្ដ្រី​យោធា​ម្នាក់​ឈ្មោះ​ អ៊ិ​ន​ សុ​ឃន់​ ជា​ អនុសេនីយ៍ឯក​លិខិត​បេស​កម្ម​នៅ​មាន​ សុពលភាព​ ជា​អង្គរក្ស​ និង​លិខិត​ប្រើ​ ប្រាស់​អាវុធ​ខ្លី​១​ដើម​ផង​ដែរ​ ។​

​សមត្ថកិច្ច​បាន​បន្ដ​ថា​ បច្ចុប្បន្ន​រថយន្ដ​ប៉ា​ហ្ស៊េ​រ៉ូ​ដឹក​បទល្មើស​ឈើ​ធ្នង់​ខុសច្បាប់​ ត្រូវ​បាន​កម្លាំង​ជំនាញ​រឹបអូស​យក​ទៅ​ រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ភ្នែក​អូរ​ជុំ​ ព្រម​ជាមួយនឹង​វត្ថុ​តាង​ផ្សេងៗ​ទៀត​ ដើម្បី​បង្ក​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​

​គួរ​បញ្ជាក់​ថា​ តំបន់​ចរាចរណ៍​ឈើ​ ក្នុងស្រុក​វ៉ឺ​ន​សៃ​ អូរ​ជុំ​ និង​ស្រុក​អណ្ដូង​មាស​ បើ​ទោះបី​មានការ​បង្ក្រាប​ជា​ញឹកញាប់​ពី​សមត្ថកិច្ច​ក៏​ដោយ​ក៏​នៅ​តែ​មាន​ភាព​អនាធិបតេយ្យ​ដដែល​ ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: