THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អតីត​កម្មា​ភិបាល​ជាន់​ខ្ពស់​សម័យ​ខ្មែរ​ក្រហម​អះ​អាង​ថា​ វៀត​ណាម​យក​ដី​កម្ពុជា​ជា​ច្រើន​ភូមិ​ក្នុង​ខេត្ត​រតនគីរី​

leave a comment »


ror-cherm-tun-eccc

​ដោយ ពៅ មេត្តា និងស៊ុន ណារិន ថ្ងៃសុក្រ ទី03 សីហា ឆ្នាំ2012 ម៉ោង11:55
Source: VOD

អតីត​​​កម្មា​​​ភិបាល​​ជាន់​​​ខ្ពស់​​ក្នុង​​របប​​កម្ពុជា​​ប្រជា​​ធិប​តេយ្យ​​ ថ្លែង​ថា ​វៀត​ណាម​​បាន​​យក​ដី​កម្ពុជា​​​​​​នៅ​​​ខេត្ត​​​រតន​គិរី​​ ជា​ច្រើន​​​ភូមិ​​​អំឡុង​​ឆ្នាំ​​​​១៩៧៥ ​ក្នុង​​សម័យ​​​សង្គ្រាម​​​វៀត​​ណាម​ និង​​ឆ្នាំ​​១៩៧៩ ​ក្រោយ​​សម័យ​​ខ្មែរ​​ក្រហម​​ដួល​​​រលំ​ ​​។

អតីត​កម្មា​ភិ​បាល​ជាន់​ខ្ពស់​ និង​ជា​មនុស្ស​ស្និទ្ធ​​នឹង​​​លោក​​ប៉ុល​ ព​ត គឺ​​លោក ​រចិម​ តុណ​ ដែល​ជា​​ជន​​​ជាតិ​​​ដើម​​​ចារាយ​ មាន​​ស្រុក​កំណើត​នៅ​​ខេត្ត​​​រតនគិរី​ ​ថ្លែង​​​ក្នុង​​សាលា​​ក្តី​​ខ្មែរ​​​ក្រហម​ ​ថ្ងៃ​ទី​​៣១​ ​​ខែ​កក្កដា ​​ឆ្នាំ​​​២០១២​​​​ ​ថា ​ភូមិ​​និង​​សាច់​​ញាតិ​​​របស់​​លោក​ជា​​​ច្រើន​ ត្រូវ​​​បាន​​​វៀត​​ណាម​​​គ្រប់​គ្រង​​​រហូត​​មក​​ដល់​​បច្ចុប្បន្ន​​នេះ​ ​៖”វៀត​ណាម​​បាន​​សុំ​ដី​​យើង​​រស់​​នៅ​​ ដែល​កន្លែង​ កន្លែង​កន្ទូរ​នាក់​​ហ្នឹង​ ប៉ុន​ដ៏​រំដោះ​ហើយ​ហ្នឹង​គឺ​វៀតណាម​យក​រហូត​ រហូត​ដល់​សព្វ​ថ្ងៃ​ហ្នឹង​​ មែន​ឲ្យ​យើង​វិញ​​ណា នៅ​រហូត​ដល់​រាល់​ថ្ងៃ​ហ្នឹង​”​។

លោក ​រចិម ​តុណ​ ​បាន​​ឲ្យ​ដឹង​​ទៀត​​ថា​ ក្នុ​ងឆ្នាំ​​២០១០​ លោ​ក​​បាន​​ទៅ​លេង​​​សាច់​​ញាតិ​ ដែល​វៀត​​ណាម​​កំពុង​​​គ្រប់​គ្រង​​នោះ​ ហើយ​​បាន​​ដឹង​​អំពី​​វៀត​ណា​ម​​អប់​ជន​​ជាតិ​ខ្មែរ​ថា​ ដី​ខ្មែរ​​បច្ចុប្បន្ន​​ជា​​ដី​វៀត​ណាម ​ព្រោះ​​វៀ​ត​​​ណាម​​ជួយ​​រំដោះ​ក្នុង​ឆ្នាំ​​​១៩៧៩​​ ៖”គាត់​ថាគេអប់​រំ​គេថា ​ឥឡូវ​ហ្នឹង​ខ្មែរ​ហ្នឹង​គឺថា​អនាគត​ដីខ្មែ​រ​​គឺ​​របស់​វៀត​ណាម​តែ​ទាំង​អស់​ហ្នឹង​ វៀតណាម​គេ​បាន​រំដោះ​៧៩ គេ​ថា​របស់គេទាំងអស់​​ ថ្ងៃ​ណា​ក៏​គេ​យក​បាន​ដែរ​គ្រាន់​តែ​គេ​​លើក​កម្លាំង​គេ​៥០​លាន​មក ​មក​នៅ​កម្ពុជា​​ គេ​ថា​នៅ​បាន​បាត់​ទៅ​ហើយ​”​។ ​

ប្រធាន​​​គណៈ​កម្ម​​ការ​​ព្រំ​​ដែន​​​កម្ពុជា​ ​លោក វ៉ា ​​គឹម​ហុង​ មិន​អត្ថាធិ​ប្បាយ​​​លើ​បញ្ហា​នេះ​ទេ​​ ដោយ​​ប្រាប់​​ថា​ ​​ជាប់​​ប្រជុំ​​។ ​អភិបាល​​​ខេត្ត​​រតនគិរី ​លោក​ ប៉ាវ​ ហម​​ផាន ​​បាន​បដិ​សេធ​​ការ​​​លើក​​​ឡើង​​​របស់​​​លោក​ រចឹម​ តុណ​ ទាក់ទ​ង​នឹង​ការ​បាត់​បង់​ទឹក​ដី​នៅ​ក្នុង​ខេត្ត​នេះ​​ ។

ប្រធាន​​គណៈ​កម្មា​ធិការ​​ព្រំ​ដែន​​កម្ពុជា​ ដែល​​មាន​​ទីស្នាក់​ការ​​នៅ​​ប្រទេស​​បារាំង​លោក ​​​​ស៊ាន​ ប៉េងសែ ​​ ​​មាន​​​ប្រសាស​ន៍​​ប្រាប់​​VOD​ ​នៅ​​ថ្ងៃ​​​ព្រហស្បតិ៍​ ​​ទី​​០២​ខែ​​សីហា​​ថា ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ក៏​ស្ថិត​​នៅ​​ក្នុង​​របប​​ខ្មែរ​ក្រហម​ដែរ​ ហើយ​​គាត់​​គួរ​​តែ​​ដឹង​ពី​ការ​ដែល​ប្រជា​ពល​រដ្ឋ​វៀត​ណាម ​​ចូល​​​​​ទឹក​​ដី​កម្ពុជា​ ៖”ពេល​ដែល​ខ្មែរ​ក្រហម​នៅ​ត្រួត​ត្រា​ហ្នឹង​​​ គឺ​ថ្ងៃ​ខែ​៦​រហូត​ដល់​ខែ​៨​ពីរខែរួច​​​មក​​ទើប​​ដក​ទ័ព​​​ថយ​​ទៅ​​វិញ​​គួរ​​​គាត់​នៅ​​​ខ្មែរ​​​ក្រហម​​​ដែរ​​ជំនាន់​​ហ្នឹង​​ គួរ​តែ​គាត់​ដឹង​ថា​រឿង​ហ្នឹង​វា​នៅ​ពេល​ដែល​​ខ្មែរ​ក្រហម​​​ត្រួត​​​ត្រា​”​​។​

បញ្ហា​​​ព្រំដែន​​​កម្ពុជា​ ​វៀត​ណាម​​ ជា​បញ្ហា​​រសើប​​សម្រាប់​​​អ្នក​​នយោបាយ​​ខ្មែរ​​។​ កាល​​​ពី​​ចុង​​ឆ្នាំ​​​២០០៩​ ​លោក ​​សម ​រង្ស៊ី ​ប្រធាន​គណ​ប​ក្ស​​សម​រង្ស៊ី​ បាន​និរទេស​​​​​ខ្លួន​​​ទៅ​​​ក្រៅ​ប្រទេស​​ បន្ទាប់​​​ពី​ដក​តម្រុយ​បង្គោល​​ព្រំ​ដែន​​កម្ពុជា​-វៀត​​ណាម ​​ក្នុង​​ខេត្ត​ស្វាយ​​រៀង​ ហើយ​លោក​ត្រូវ​បាន​តុលា​ការ​កាត់​​ទោស​កំបាំង​មុខ​ ​។​

ជុំវិញ​​ការ​​ចោទ​ថា ​​រដ្ឋា​ភិបាល​​បច្ចុ​ប្បន្ន​​បណ្តោយ​​ឲ្យ​​វៀត​ណាម​យក​ទឹក​​ដី​នោះ​ លោក​នាយក​​រដ្ឋ​​មន្ត្រី​ ​ហ៊ុន ​សែន​ បាន​ប្រកាស​ជា​សាធារ​ណៈ​​កាល​ពី​ថ្ងៃ​ទី​១​ខែ​សីហា ​ថា ​លោក​នឹង​​​ចូល​បំភ្លឺ​​នៅ​រដ្ឋ​សភា​ឆាប់ៗ​នេះ​ ដើម្បី​​បង្ហាញ​​ថា​ការ​​ដែល​លោ​ក​ដឹក​​នាំ​រដ្ឋា​ភិបាល ​មិន​​ធ្វើ​​ឲ្យ​បាត់​​បង់​​ទឹក​​ដី​​ទេ​ និង​បក​​ស្រាយ​​លើ​​ការ​​ចោទ​​ប្រកាន់​​កន្លង​មក​​​។​

សូម​ជ​ម្រា​ប​ថា​​ កាល​ពី​ឆ្នាំ​​២០១០ ​​​រដ្ឋ​សភា ​​កម្ពុជា​ ឡាវ​ និង​​វៀត​ណា​ម បាន​​អនុ​ម័ត​​បង្កើត​​តំបន់ ​​ត្រីកោណ​មួយ​នៅ​ព្រំ​ដែន​​នៃ​ប្រទេស​​​ទាំង​​​បី​ ​​ដើម្បី​​អភិវឌ្ឍ​​​សេដ្ឋ​​​កិច្ច​​រួម​គ្នា​​​កាត់​បន្ថយ​​​ភាព​​​ក្រីក្រ​។​ តំបន់​ត្រី​កោណ​​នោះ​ មាន​​ខេត្ត​​របស់​​​កម្ពុជា​​ចំនួន​ ៤ គឺ​​ខេត្ត​រ​តនគិរី​​ មណ្ឌល​គិរី​ ​ស្ទឹង​​​ត្រែង​ និង​​ខេត្ត​​ក្រចេះ​​។ ចំណែក​​​ប្រ​ទេស​​ឡាវមា​ន​៤​ ខេត្ត​ និង​​វៀត​ណាម ​មាន​​​ចំនួន​៤​ខេត្ត​​ដែរ​​៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: