THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អាយ៉ងយួន ហ៊ុន សែន ពិតជាមិនយកប្រវត្តិសាស្រ្តធ្វើជាមេរៀនមែន៖ ប្រទេស​វៀត​ណាម ​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ត្រី​កោណ​

leave a comment »


ដោយ ស៊ុន ណារិន ថ្ងៃសុក្រ ទី03 សីហា ឆ្នាំ2012 ម៉ោង13:59

ប្រទេស​​វៀត​​ណាម ​​ជំរុញ​ប្រទេស​​ហត្ថ​លេខី​ទាំង​បី ​គឺកម្ពុជា​ ឡាវ ​និង​វៀត​ណាម​ ​គាំទ្រ​នូវ​កិច្ច​​ព្រម​​ពៀង​លើ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​នៃ​កិច្ច​ព្រម​ព្រៀង​ទាំង​នោះ។​

ការ​​ជំរុញ​នេះ​​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៤​ ​រវាង​ប្រទេស​ទាំង​បី​​នៅ​​​ប្រទេស​​វៀត​​ណាម​ កាល​​ពី​ថ្ងៃ​ទី​០២​ ខែ​សីហា​ ដើម្បី​​ពង្រឹង​ចំណង​មិត្ត​ភាព​ កិច្ច​សហ​ប្រតិ​បត្តិ​ការ ​និង​​ការ​​អភិវឌ្ឍ​​នៃ​​តំបន់​​​ព្រំដែន​​របស់​​ប្រទេស​​ទាំង​​បី​។

យោង​​តាម​សារ​ព័ត៌​មាន​វៀត​ណា​ម​ចុះ​ផ្សាយ​ថ្ងៃ​ទី​៣ ​ខែ​សីហា​នេះ​ ប្រទេស​វៀត​ណា​ម ​បាន​​ស្នើ​​ឲ្យ​​ប្រទេស​​ទាំង​​បី​ ពិចារ​ណា​លើ​លទ្ធ​ភាព​នៃ​ការ​បង្កើត​​គណៈ​​​កម្មាធិការ​អន្តរ​សភា​​កម្ពុជា​ ឡាវ​ វៀត​​​ណាម​ និង​គម្រោង​គណៈ​កម្មា​ធិការ​​ដើម្បី​ត្រួត​ពិនិត្យ​ និង​សម្រួល​នូវ​ការ​អនុវត្ត​ន​យោ​បាយ​ និង​​​កិច្ច​​​ព្រម​​ព្រៀង​ឲ្យ​មាន​ប្រសិទ្ធ​ភា​ព។

​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ បើ​យោង​តាម​មន្រ្តី​​វៀត​​ណាម​ ការ​អនុវត្ត​ផែន​ការ​មេ​​នៃ​​តំបន់​អភិវឌ្ឍន៍​​​ត្រីកោណ​នោះ​ មាន​ការ​រីក​​ចម្រើន​​តិច​​តួច​​ណាស់​ ហើយ​​​​តំបន់​​​នោះ​​ មិន​ទាន់​សម្រេច​នូ​វ​​ការ​ទម្លុះ​ឲ្យ​បាន​ក្នុង​ការ​អភិវឌ្ឍ​​សេដ្ឋ​​កិច្ច​​សង្គម​​នៅ​​ឡើយ​ទេ​។

កាល​ពី​ឆ្នាំ​​២០១០​ រដ្ឋ​​សភា ​កម្ពុជា​ ឡាវ​ និង​​វៀត​ណាម​ បាន​​អនុម័​ត​​បង្កើត​​តំបន់​ត្រីកោណ​​​មួយ​​នៅ​​ព្រំ​ដែន​​​នៃ​ប្រទេស​​ទាំ​ង​​បី​ ​ដើម្បី​​អភិវ​ឌ្ឍ​​ន៍​សេដ្ឋ​​កិច្ច​រួម​គ្នា ​និង​​​កាត់​បន្ថយ​​​ភាព​ក្រីក្រ​​។ តំបន់​អភិ​វឌ្ឍន៍​ត្រីកោណ​លាត​សន្ធឹ​ង​លើ​ផ្ទៃ​ដី​ ១១៤,៦០០​​គីឡូ​ម៉ែត្រ​ការ៉េ ​ក្នុង​១៣​​ខេ​ត្ត​ព្រំដែន​​​នៃ​​​ប្រទេស​ទាំងបី​​ ដែល​មាន​ទន្លេ​សំខាន់ៗ​នៅទី​នោះ​។ តំបន់​ត្រី​កោណ​​នោះ ​មាន​​ខេត្ត​​របស់​​កម្ពុជា​​​​ចំនួន ​៤ ​គឺ ​ខេត្ត​​រតនគិរី​ ​ មណ្ឌល​​គិរី​  ​ស្ទឹង​ត្រែង​ និង​​ខេត្ត​ក្រ​ចេះ​​​។ ការ​អភិវឌ្ឍ​នោះ​ ត្រូ​វ​បាន​​អះ​អាង​​ថា​ នឹង​អា​ច​​ឲ្យ​ប្រជា​ជ​ន​​នៃ​ប្រទេស​ទាំង​បី​ អាច​​ទទួ​ល​បាន​ផល​​ប្រយោ​ជន៍​​ពី​​តំបន់​​នោះ​​

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: