THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អាវ៉ាឡើងតាមជើងខោ៖​ហ៊ុន ម៉ាណែត ចូលរួចពិធីបិទវគ្គជំនាញ រថក្រោះ និងបាញ់គ្រាប់ពិតនៅខេត្តបាត់ដំបង

leave a comment »


ឆ្ងល់៖ ឥឡូវបើមិនឪ គឺកូនដែលចេញទៅធ្វើអធិបតីគ្រប់កន្លែង ហើយ​ វប្បធម៏សុំទាន​ពីបរ​ទេសរបស់ហ៊ុន សែន ក៏ក្លាយជា​វប្បធម៌ចែកអំណោយគ្រប់ទីកន្លែងក្នុងស្រុកដែរ…ឳម យិនទៀង ល្មមអូស ហ៊ុន សែន មកសួរហើយថាបានលុយបកពីណា?

នៅព្រឹកថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១២ ហ៊ុន ម៉ាណែត ដែលមានតួនាទីឡើងតាមជើង​ខោ​ជាឧត្តមសេនីទោ នាយករងសេនាធិការចម្រុះ នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងភេរវកម្ម ចូលរួមជាគណអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ផ្លាស់ប្ដូជំនាញទ័ពថ្មើជើង ទៅជាជំនាញ​រថក្រោះ បាញ់គ្រាប់ពិត និងចុះសួរសុខទុក្ខនាយទាហ៊ាន នាយទាហានរង ពលទាហាន នៅបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលស្ថិតនៅក្នុងភូមិឥន្ធជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមការឲ្យដឹងពីគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺនយោធាចារ្យជំនាញរថក្រោះ បានឲ្យ​ដឹងថា សិក្ខាកាមចូលរួមហ្វឹកហ្វឺនសរុប១១៧នាក់ក្នុងរយៈពេលហ្វឹកហឺនរៀនសូត្រ៤ខែ ចែកចេញជា៣ជំនាញគឺ ជំនាញបញ្ជារថក្រោះ៣២នាក់ ថ្នាក់ជំនាញបាញ់កាំភ្លើងលើរថក្ រោះ​៤២នាក់ ថ្នាក់ជំនាញបើករថក្រោះ៤៣នាក់ ជាលទ្ធផលហ្វឹកហ្វឺនជាក់ស្ដែង លើមុខវិជ្ជាសិក្ខាកាមសម្រេចបានថ្នាក់ពូកែ ល្អ ល្អបង្គួរ និងមធ្យម។

ក្នុងឱកាសបិទវគ្គហ្វឹកហ្វឺន និងបាញ់គ្រាប់ពិត ហ៊ុន ម៉ាណែត ក៏បាននាំយកថវិកា១០​លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផង ដែលជាអំណោយរបស់​ឪពុកខ្លួន សំដាច់ម៍ ហ៊ុន សែន និងលោកជុមទៀវ ព្រមទាំងអំណោយប្រេងសាំង ៣ពាន់​លីត្រ និងម៉ាស៊ូត ១ពាន់លីត្រ ដើម្បីបម្រើសេចក្ដីត្រូវការ របស់កងបញ្ជាការរថ​ក្រោះផងដែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: