THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ជនរងគ្រោះដែលគេសង្ស័យថាត្រូវម្សៅពុលវៀតណាមមានអាការៈធ្ងន់ធ្ងរ

leave a comment »


ដោយ វិជ័យ អានន្ទ 2012-08-05

អ្នកភូមិម្នាក់ដែលគេសង្ស័យថា ត្រូវថ្នាំពុលរបស់ជនជាតិវៀតណាម នៅស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវគេបញ្ជូនដល់ផ្ទះសាច់ញាតិនាភូមិថ្មី ឃុំស្វាយអំពា វិញហើយ ហើយ​អាការៈជំងឺលោកមិនទាន់បានសះស្បើយនៅឡើយ។

លោក ម៉ាត់ ផល្លី ដែលអ្នកភូមិអះអាងថា ត្រូវថ្នាំពុលនោះ បានចាកចេញពីភូមិថ្មី ឃុំស្វាយ​អំពា កាលពីថ្ងៃទី៣ សីហា ជាកន្លែងកើតហេតុ ត្រូវសាច់ញាតិនាំមកដល់ភូមិកំណើតខ្លួនវិញហើយ ហើយលោកកំពុងស្នាក់នៅផ្ទះបងបង្កើតរបស់គាត់។

អ្នកស្រី សយ គុន្ធា ជាភរិយាលោក មាត់ ផល្លី អះអាងថា អាការៈជំងឺប្ដីរបស់អ្នកស្រីហាក់មិនបានធូរស្បើយឡើយ នៅថ្ងៃទី៤ សីហា នេះ។ ផ្ទុយទៅវិញអាការៈជំងឺរបស់គាត់កាន់​តែធ្ងន់ធ្ងរទៅៗ បន្ទាប់ពីគាត់ត្រឡប់ពីមន្ទីរពេទ្យមកវិញនោះ។

អ្នកស្រីឲ្យដឹងបន្តថា ប្ដីអ្នកស្រីក្អួតចង្អោរញឹកញាប់ជាងកាលពីថ្ងៃទី៣ សីហា កន្លងទៅ ព្រោះឥឡូវគាត់ក្អួត ៥នាទីម្ដង ឬ ៣នាទីម្ដង ហើយតាំងពីថ្ងៃទី៣ សីហា មក គាត់មិន​ទាន់បានហូបបាយបានបន្តិចបន្តួចនៅឡើយ៖ «គាត់កំពុងតែក្អួត ក្អួតញឹកញាប់ណាស់​ឥឡូវ»។

អ្នកស្រី ភូ វន ជាម្ដាយលោក ម៉ាត់ ផល្លី ដែលនៅថែទាំលោក មាត់ ផល្លី នៅឯមន្ទីរពេទ្យ អ្នកស្រីបង្ហាញការងឿងឆ្ងល់ថា មិនដឹងមកពីមូលហេតុអ្វីបានជាកូនអ្នកស្រីចេះតែក្អួត​រហូតឥតឈប់ ឈរ តាំងពីបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

អ្នកស្រីបន្តថា បន្ទាប់ពីបានចូលដល់មន្ទីរពេទ្យកាល់ម៉ែតបានមួយយប់ លុះព្រឹកឡើងនៅ​ថ្ងៃ​ទី៤ សីហា អ្នកស្រីត្រូវបង្ខំចិត្តបញ្ជូនកូនចេញពីមន្ទីរពេទ្យនោះ បើទោះបីកូនអ្នកស្រី​នៅ​មិនទាន់ធូរស្បើយពីជំងឺក៏ដោយ ព្រោះអ្នកស្រីគ្មានលុយឲ្យថ្លៃថ្នាំពេទ្យ៖ «ខ្ញុំសុំគេ​យកមកផ្ទះ ព្រោះអត់លុយមើល»។

លោក ម៉ាត់ ផល្លី ត្រូវគេសង្ស័យថា លោកត្រូវថ្នាំពុលរបស់ជនជាតិវៀតណាមម្នាក់ ដែលអ្នកភូមិអះអាងថា ជាមនុស្សចម្លែកដែលចូលទៅក្នុងភូមិថ្មី ហើយមានបំណង​ចង់ចាប់ក្មេងកំពុងឃ្វាលគោក្បែរភូមិនោះ បន្ទាប់ពីលោកបានរត់ទៅជួយឃាត់បុរសជនជាតិវៀតណាម ឲ្យឈប់ដេញក្មេងៗទាំងនោះ។

ទោះយ៉ាងណាអាជ្ញាធរមានសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ឲ្យបាន ច្បាស់លាស់នៅឡើយ ទាក់ទងនឹងការសង្ស័យរបស់អ្នកភូមិថា លោក ម៉ាត់ ផល្លី ត្រូវថ្នាំពុល ឬយ៉ាងណានោះទេ​។ ចំណែកឯក្រុមគ្រូពេទ្យកាល់ម៉ែត ដែលសាច់ញាតិលោក ម៉ាត់ ផល្លី បាននាំយកទៅ​នោះ ក៏មិនបានបញ្ជាក់ថា លោក ម៉ាត់ ផល្លី ត្រូវថ្នាំ ឬយ៉ាងណានៅឡើយដែរ។

កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១២ អ្នកភូមិនៅឃុំស្វាយអំពា ស្រុកមុខកំពូល ខេត្តកណ្ដាល បានផ្អើលឆោឡោថា មានជនជាតិវៀតណាម ដេញចាប់ក្មេង ហើយអ្នកភូមិទាំង​នោះបាន​ព័ទ្ធចាប់ជនជាតិវៀតណាមរូបនោះ ហើយវាយយ៉ាងខ្លាំងរហូតបុរសជនជាតិវៀតណាម នោះសន្លប់។

អ្នកភូមិអះអាងថា ជនជាតិវៀតណាមរូបនោះបានប្រើថ្នាំពុលបាញ់លើអ្នកភូមិ ហើយ​អ្នកភូមិដែលត្រូវថ្នាំពុលខ្លាំងជាងគេ គឺលោក ម៉ាត់ ផល្លី ដោយហេតុថា គាត់បាន​ចូលកៀកនឹងជនជាតិវៀតណាម នោះជាងគេ។

ទាក់ទងនឹងរឿងរ៉ាវល្បីថា មានមនុស្សចាប់ក្មេងនេះ អ្នកភូមិថ្មី ឃុំស្វាយអំពា ស្រុកមុខ​កំពូល មួយចំនួននៅតែព្រួយបារម្ភចំពោះករណីនេះ បើទោះបីជាមានអាជ្ញាធរធ្លាប់បានបញ្ជាក់ថា គ្មានករណីនេះកើតឡើងក៏ដោយ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: