THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អាយ៉ងកញ្ជះរដ្ឋាភិបាលក្រុងភ្នំពេញ គឹម វណ្ណឆេង ថ្កោសទោសសកម្ម របស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក

leave a comment »


គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ថ្កោសទោសសកម្មភាពញុះញង់នយោបាយ

(ថ្ងៃទី 6 សីហា 2012, ម៉ោង 06:29:PM) |
ដោយ: រតនា (CEN)

ភ្នំពេញ: គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម នៅកម្ពុជាបានសម្តែងការ​​សោក​ស្តាយយ៉ាងខ្លាំង ចំពោះរាល់ទង្វើសកម្មភាពរបស់មេដឹកនាំសហព័ន្ធខ្មែរកម្ពុជា ក្រោម ពិភពលោក ដែលបានប្រើប្រាស់រូបភាព ជាចលនានយោបាយ ញុះញង់ តាម​រយៈព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយចំនួន។

លោក គឹម វណ្ណឆេង ប្រធានគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម​បានលើក​ឡើង នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ ថា លោក​មាន​ ការរន្ធត់យ៉ាងខ្លាំង ចំពោះករណីដែលបានកើតឡើង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ​២០១២ កន្លងមកថ្មីៗនេះ ដែលមានព្រះភិក្ខុនាម ថាច់ ធឿន គង់នៅវត្តសេរីតាសេក ស្រុក​ត្រាំង ប្រទេសវៀត​ណាមព្រះអង្គបានរងគ្រោះ ដោយសារចលនាសហព័ន្ធខ្មែរកម្ពុជា ក្រោម​ ពិភពលោក បណ្តាលឲ្យព្រះអង្គលាចាកសិក្ខាបទ ក្នុងករណីទាក់ទិន ជាមួយនឹង​សកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលព្រះអង្គ​មិនអាចប្រកែក​បាន។

លោក គឹម វណ្ណឆេង បានចាត់ទុកព្រឹត្តិការណ៍ថ្មី ដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងរយៈ​ពេល ៥ ឆ្នាំចុងក្រោយ គឺចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧ រហូតដល់ថ្ងៃ១ ខែសីហា​ឆ្នាំ​២០១២ ថា ជាសកម្មភាពចលនា នយោបាយបែបស្រមោល របស់សហព័ន្ធខ្មែរកម្ពុជា ក្រោម​ ពិភពលោក ដោយកំពុងតែជះឥទ្ធិពលយ៉ាងអាក្រក់ជាទីបំផុត បានធ្វើឲ្យព្រះសង្ឃ
ខ្មែរកម្ពុជាជិត ១០អង្គហើយ ត្រូវបានមន្ត្រីសង្ឃជាន់ខ្ពស់កម្ពជាក្រោម បានធ្វើការចាប់​ ផ្សឹក​ចោលទីវត្តអារាម នេះហើយជាសញ្ញាមួយបានបញ្ជាក់ឲ្យឃើញថា “អស់លោកជាមេ​ដឹកនាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងមានចេតនាចូលរួមបំផ្លាញខឿនវប្បធម៌ ប្រពៃណី វត្តអារាមកេរដំណែលដូនតា ដែលមានពូជសាសន៍របស់ខ្លួន ដោយខ្លួនឯង​ហើយ។ ពួកយើងទាំងអស់គ្នា សូមធ្វើការប្រឆាំងដាច់ ខាតរាល់ទង្វើបែប ផែនញុះញង់​ណាមួយឲ្យមានរូបភាពចលនាបះបោរនៅក្នុងរដ្ឋមួយ ក៍ដូចជាបណ្តាលឲ្យមានអាជ្ញា​ធរ​ចាប់ខ្លួន ដល់ព្រះ​សង្ឃព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋ ណាម្នាក់ដាក់ក្នុងពន្ធនាគារបែប​នេះតទៅទៀត។

គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ស្នើសុំយ៉ាងទទូចចំពោះរាល់សកម្មភាព ទាំងឡាយរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក​ ដែលកន្លងមកពួកខ្លួនតែង​ធ្លាប់​បាន​ពឹងផ្អែកនឹងកេងចំណេញ ចលនានយោបាយតាមខ្សែបណ្តាញព្រះសង្ឃខ្មែរកម្ពុជា​ក្រោមនេះជាបបន្តទៀតពុំនោះទេ ពួកលោកនឹងត្រូវប្រឈមមុខចំពោះទំព័រប្រវត្តិ​សាស្ត្រនេះ ជាក់ជាពុំខានឡើយ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: