THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ខុទ្ទកាល័យ​​ហ៊ុន​សែន បដិសេធ​លិខិត​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​បុក ពាក់ព័ន្ធ​ហ៊ុន​សែន ចូល​បំភ្លឺ​រដ្ឋសភា​

leave a comment »


 

(ហូ សិទ្ធី)

បញ្ជាក់៖ គេថាបក្សប្រឆាំងក្រៅប្រទេសពូកែ​ក្លែងបន្លំ។ តើពួកគេមានចុះមើល ព្រំដែនដូចបក្សប្រឆាំងទេ?តើពួកគេហ៊ានបើក​ឲ្យដេញ ដោលសួរដោយសេរីទេ? រឿងសុខ អានឈឺពិតទេ?រឿងបាត់មុខ ជាស៊ីមនិង ជាស៊ីមឈឺ ពិតទេ? តើមានឃើញយួន​ពេញ​ស្រុកទេ?

ដោយ : សុខ ភក្តី (ថ្ងៃទី 7 សីហា 2012 11:56:AM)
ប្រភព៖សិន

ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តីជូនដំណឹង ជម្រាប​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស មេត្តា​ជ្រាប​ថា ចាប់​តាំងពី​យប់​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២ មាន​ជន​អគតិ​មួយចំនួន បាន​ក្លែង​ឯកសារ​ជា​សេចក្តីជូនដំណឹង​មួយច្បាប់ ដែល​​បាន​ស្គែ​ន ( Scan ) ហត្ថលេខា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ហ៊ុន​សែន ហើយ​ចុះ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១២ ដែល​មាន​ខ្លឹ​សារ ពន្យល់​ដល់​ជនរួមជាតិ​កម្ពុជា អំពី​នីតិវិធី នៃ​សម័យប្រជុំ​រដ្ឋសភា នា​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ខាងមុខ តាម​របៀប​មួយ ដែល​បំភ្លៃ និង​បន្ទាប​បន្តោក ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​។​
​សេចក្តីជូនដំណឹង​ជា​ផ្លូវការ ដែល​ចុះហត្ថលេខា​ដោយ​លោក ហូ សិទ្ធី នាយក​ខុទ្ទ​កាល័យ​​​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១២ បាន​គូសបញ្ជាក់ថា “​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពុំដែល​បាន​ធ្វើ​នូវ​សេចក្តីជូនដំណឹង​ណា​មួយ​បែប​នេះ​ទេ​។ ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី សូម​ធ្វើ​ការបដិសេធ​សេចក្តី​ជូន​ដំណឹង​​ក្លែងក្លាយ​នេះ នឹង​ចាត់ទុក​ថា នេះ​ជា​អំពើ​ដ៏​ថោកទាប រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​របស់​ជន​នយោបាយ​មួយចំនួន ដែល​ហ៊ាន​លេងល្បែង តែ​ខ្លាច​ចាញ់ ម្លោះ​ហើយ ត្រូវ​លួច​បន្លំ​។ អំពើ​បែប​នេះ គ្មាន​ផលវិបាក​អ្វី ដែល​នឹង​ធ្លាក់​លើ​រាជរដ្ឋាភិបាល​ឡើយ តែ​វា​បាន​ធ្វើឲ្យ​មនុស្ស ដែល​ថោកទាប​មួយកម្រិត ហើយ​កាន់តែ​ស្មោគគ្រោក​រក​លេខ​ដាក់​គ្មាន​”​។​​ក្នុង​សេចក្តីជូនដំណឹង​ដដែល បាន​លើកឡើង​ថា ខុទ្ទកាល័យ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​កុំ​ចាញ់បោក​ជន​ថោកទាប ហើយ​​សូម​បងប្អូន​ជនរួមជាតិ មេត្តា​រង់ចាំ​មើល​ការបិត តាម​កញ្ចក់​ទូរទស្សន៍ និង​ស្តាប់​វិទ្យុ នូវ​ការផ្សាយ​បន្ត​ផ្ទាល់ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​។​

​ជា​ការកត់សម្គាល់ សេចក្តីជូនដំណឹង​ របស់​នាយក​ខុទ្ទកាល័​យ​សម្តេច​នាយករដ្ឋមន្ត្រី​ខាង លើនេះ បាន​ធ្វើឡើង​ភ្លាមៗ ខណៈ​ដែល​តាម​ប្រព័ន្ធ​ហេ្វ​កបុក នា​ព្រឹក​ព្រលឹម ថ្ងៃទី​៧​សីហា ឆ្នាំ​២០១២ មាន​ការផ្សព្វផ្សាយ​នូវ​លិខិត ដែលមាន​ហត្ថលេខា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ខ្លឹមសារ​ពន្យល់​ទៅកាន់​ជនរួមជាតិ​ថា ក្នុង​ពេល​សម្តេច​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា ដើម្បី​ឆ្លើយបំភ្លឺ​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២ គឺ​សម្តេច​នឹង​មិន​ទទួល​សំណួរ​ពី​ក្រុម​អ្នកតំណាងរាស្ត្រ​ឡើយ​។ នោះ​គឺ​មក​ពី​សម្តេច​បាន​ទទួល​ការបង្គាប់បញ្ជា​ពី​មេដឹកនាំ​ប្រទេស​វៀតណាម​។​

​ទោះជា​យ៉ាង នៅ​ក្នុង​សេចក្តីជូនដំណឹង​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១២ លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​សម្តេច​ហ៊ុន​សែន បាន​ច្រានចោល​នូវ​ការលើក​ឡើង ដោយ​បំភ្លៃ​ការពិត​នោះ​។

ជាការកត់សម្គាល់ ក្រុមអ្នកលេងហ្វេកបុក ដែលគេដឹងថា ជាក្រុមអ្នកប្រឆាំង​រដ្ឋាភិបាល និងមានមូលដ្ឋាននៅក្រៅប្រទេស បានធ្វើលិខិតក្លែងបន្លំ ផងដែរ ចំពោះមរណភាពរបស់សម្តេចជាស៊ីម កាលពីថ្ងៃទី៤សីហា ឆ្នាំ២០១២។ ក៏ប៉ុន្តែ​ខុទ្ទកាល័យសម្តេចជាស៊ីម និងអគ្គលេខាធិការព្រឹទ្ធសភា បានចេញសេចក្តីបដិសេធ​ជាលាយអក្សរ និងបដិសេធផ្ទាល់មាត់ភ្លាមៗផងដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: