THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បើហ៊ុន សែន មិនក្បត់ជាតិ សូមបើកចំហរទៅ៖ សម រង្ស៊ី ស្នើឲ្យមាន ការពិភាក្សាគ្នា ទល់មុខអំពីបញ្ហា ព្រំដែនខាងកើត រវាងតំណាងរាស្រ្ត ទាំងពីរ

leave a comment »


Tuesday, 07 August 2012 11:14 ដោយៈបាន ចក់-Posted ID-030
Source: DAP

ភ្នំពេញ៖ ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង សម រង្ស៊ី បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យនិយាយគ្នាដោយផ្ទាល់ រវាងតំណាង រាស្រ្ត គណបក្ស សម រង្ស៊ី និងគណបក្ស ប្រជា ជនកម្ពុជា ស្តីអំពីការបោះបង្គោលព្រំដែន ជាមួយនឹងប្រទេសវៀតណាម និងកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែល បានចុះហត្ថលេខា ដោយក្រុមតំណាងរាស្រ្ត គណបក្សសម រង្ស៊ី ចំនួន៩នាក់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ បានផ្ញើទៅកាន់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាថា នៅក្នុង កំឡុង ពេលនៃការឆ្លើយបំភ្លឺ ពីសំណាក់ប្រមុខរាជ រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ខាងមុខ ស្តីអំពីបញ្ហាបោះបង្គោលព្រំដែន រវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម នៅវិមានរដ្ឋសភា ក្នុងឱកាសប្រជុំរដ្ឋសភានីតិកាលទី៤ ពួកគេចង់ឲ្យ មានការជជែក និងផ្លាស់ប្តូរយោបល់រវាងគ្នានិងគ្នា ចំពោះតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជា។

លិខិតបានបញ្ចាក់ថា ”នៅក្នុងកំឡុងពេលនៃការឆ្លើយបំភ្លឺនេះ យើងខ្ញុំស្នើសុំឲ្យមានការ ជជែកពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា រវាងតំណាងរាស្រ្ត និងតំណាងរាជរដ្ឋាភិបាល។ ការជ ជែកពិភាក្សាគ្នានេះ នឹងផ្តល់ព័ត៌មានកាន់តែច្បាស់ លើការបោះបង្គោលព្រំដែនខាង លើ ដល់ប្រជាពលរដ្ឋយើងដែលជាម្ចាស់ប្រទេស និងបង្ហាញពីការទទួលខុសត្រូវ របស់ស្ថា ប័ន នីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ចំពោះមុខប្រជាជាតិ”។

សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលសម្តេច តេជោ ហ៊ុន សែន នឹងឆ្លើយរាល់សំណួរទាំងឡាយ ពីសំណាក់តំណាងរាស្រ្តគណបក្ស ប្រឆាំងសម រង្ស៊ី ស្តីអំពីបញ្ហាបោះបង្គោលព្រំដែន ខាងកើតនៃប្រទេស។ ការមក ឆ្លើយ បំភ្លឺនេះហើយ ដែលក្រុមតំណាងរាស្រ្ត គណបក្សប្រឆាំង សម រង្ស៊ី ចង់បានជា យូរមក ហើយនោះ។

ហើយតាមរយៈនៃការឆ្លើយឆ្លងនេះ នឹងចាក់ផ្សាយដោយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងវិទ្យុនានា នៃព្រះរាជណាចក្រកម្ពុជាផងដែរ៕

បញ្ជាក់កន្លងមកនេះឃើញពត៌មានជាច្រើនផ្សាយថា ហ៊ុន សែន នឹងឡើងមក បកស្រាយតែនឹងមិនឲ្យសួរដេញដោលដោយចំហរទេ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: