THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ខ្មែរក្រៅស្រុកថាហ៊ុន សែន មកបកស្រាយបញ្ហាព្រំដែន ដើម្បីការពារប្រយោជន៍យួន

leave a comment »


(Photo: Hun Sen raised hands -Rueters)

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២
ដោយ ប៉ាង សុខឿន

គេនៅចាំបានថាលោកសែន​បានប្រកាសយ៉ាងខែងរ៉ែងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ នៅក្នុងឪកាសចែកសញ្ញាប័ត្រ ដល់និស្សិតច្បាប់ថា លោក នឹងឡើងមកជម្រះបញ្ជីជាមួយបក្ស ប្រឆាំង រឿងព្រំដែនឲ្យជ្រះស្រឡះម្តង។ លើសពីនេះរដ្ឋាភិបាលលោក ហ៊ុន សែន ថែមទាំង ចេញ សេចក្តី​ប្រកាស​អំពាវនាវឲ្យប្រជាជន មន្រ្តីរាជការ កងទ័ព ប៉ូលីសទូទាំងប្រទេសមក ចូលរួមស្តាប់ការបកស្រាយ របស់លោកកុំបីខាន នៅថ្ងៃទៅ០៩ ខែសីហា ចាប់ពី​ម៉ោង៨ព្រឹក នៅមន្តីរដ្ឋសភាជាតិ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែ ទាក់ទាញ ចំណាប់អារម្មណ៍ បងប្អូនជនរួមជាតិខ្មែរតែក្នុងប្រទេសទេ តែក៍បានទាក់​ទាញ បងប្អូនជនរួមជាតិខ្មែរ នៅក្រៅស្រុក ផងដែរ​ដោយម្នាក់ៗបាន ត្រៀមខ្លួនអត់ងងុយ ផឹកការហ្វេ រង់ចាំស្តាប់ទាំង កណ្តាល  អធ្រាត និង​ជិតភ្លឺដោយ​ពួកគាត់គិតថាវាជា បញ្ហាស្លាប់រស់របស់ជាតិ និងចង់ដឹងថា តើការលើក ឡើងរបស់បក្សប្រឆាំងត្រឹមត្រូវដែរឬទេ​ជាពិសេសពួកគាត់ចង់ ស្តាប់ការដេញ​ដោលគ្នា ដោយតម្លាភាពរវាងរដ្ឋាភិបាលនិងបក្សប្រឆាំង។

ជាលទ្ធផល ពួកគាត់បានត្រឹមតែថ្ងូរថា ជាវេទិការខកចិត្ត។ ជាវេទិការនិយាយរឿងនយោបាយ វាយប្រហារតែបក្សប្រឆាំង និយាយរឿងគ្រួសារ និងចាកពីប្រធានបទហួសនិស្ស័យនឹងថ្លែង។

ជាប្រត្តិកម្មនឹងរឿងនេះពីប្រទេសអូទ្រីស លោកទេព្យ មនោរម្យ បានសំដែងកាខកចិត្ត យ៉ាងខ្លាំង​ព្រោះលោកខំរង់ចាំស្តាប់ដោយអត់ងងុយ ហើយត្រូវ​ទៅធ្វើការពេញមួយថ្ងៃទៀតបន្ទាប់ពីនេះ។

លោក បានថ្លៃងថា “វេទិការបកស្រាយរឿងព្រំដែនរបស់លោក ហ៊ុន​ សែន​ ហ្នឹងបានធ្វើឲ្យខ្ញុំខកចិត្តណាស់ព្រោះគាត់យកវេទិការហ្នឹងមកវាយប្រហារ​តែបក្សប្រឆាំងហើយបកស្រាយចាកពីប្រធានបទច្រើនដូចកូនក្មេង“។

មានទស្សនៈស្រដៀងគ្នានេះដែរ លោក ស្រី ហ៊ុន រស្មី ពីប្រទេស ស្វ៊ីស បានសំដែងទឹកចិត្តអាណិតប្រទេស បន្ទាប់ពីបានស្តាប់សំដីរបស់ លោក ហ៊ុន​សែន​ ដោយគាត់បញ្ជាក់ថាតាមសំដីដែលលោក ហ៊ុន សែន​ បានបកស្រាយបញ្ជាក់ថា លោក​ជាមនុស្សអសមត្ថភាព និងគ្មានសីលធម៌សមជា​មេដឹកនាំទេ។

លោស្រី ហ៊ុន រស្មី ថ្លែងថា” នាងខ្ញុំមិនមែនជាអ្នកនយោបាយអីទេតែពេលបានតាមដានស្តាប់គាតិនិយាយបកព្រំដែនមកនាងខ្ញុំមានការសោកស្តាយដោយគាត់និយាយតែពីសតែពាសនិយាយស្តីមិនថ្លៃថ្នូរ អសុរស ប្រៀបធៀបប្រជារាស្រ្តដូចសត្វធាតុ។ហើយចាត់ទុកបក្សប្រឆាំងជាសត្រូវរបស់ខ្លួន ហើយក៏បង្ហាញថាខ្មែរយើងមាន មេដឹកនាំអសមត្ថភាពដែរ។

នៅក្នុងការបកស្រាយរបស់លោក ហ៊ុន​សែន គាត់ពិតជាបានប្រើពាក្យសំដីដែល អ្នកដឹកនាំឬអ្នកមានការអប់រំមិនត្រូវប្រើប្រាស់មែន ហើយសូម្បីតែ មនុស្ស​ សមញ្ញ គ្មានការអប់រំក៏មិនប្រើពាក្យសំដីបែបនេះនៅក្នុងពិធីផ្លូវការណាមួយដែរ។

មកពីប្រទេស ដាណឺម៉ាក ឯណោះវិញ លោក សេរី​ បានថ្លែងថា វាពិតជាក្តៅណាស់បញ្ហាព្រំដែននេះ​។​លោកបានលើកឡើងថា” វាជារឿងក្តៅដែលយើងបានចាក់ទៅចំបេះដូងរបស់គាត់  ព្រោះវាជារឿងពិតដោយទឹកដីខ្មែរពិតជាបានបាត់បង់ទៅប្រទេសយួនមែន“។

ចំពោះកញ្ញា ច័ន្ទ ចេស៊ីកា មកពីប្រទេស​ស៊ុយអែដវិញ កញ្ញាបានសំដែងភាពមិនពេញចិត្តយ៉ាងខ្លាំងដោយសារតែនាងធ្លាប់ជាអ្នកគាំទ្រលោក​ហ៊ុន សែន និងបានសង្ឃឹមយ៉ាងមុតមាំថា លោកហ៊ុន សែន នឹងបើកឲ្យមានការពិភាក្សាគ្នាដោយចំហរ ដូចសភានៅស្រុកស៊ុយអែដនេះដែរ។ តែមិនមែនគាត់​ឡើងមកនិយាយតែម្នាក់ឯងបែបនេះទេ។ កញ្ញាក៏បានសំដែងការសោកស្តាផងដែរដោយលោក ហ៊ុន សែន​ បែជាយកវេទិការនេះមកការពារប្រយោជន៍​ប្រទេសយួនជៀសជាងប្រយោជន៍ខ្មែរទៅវិញ។

​កញ្ញាថ្លែងថា”ធម្មតាយើងជាម្ចាស់ផ្ទះយើងពិតជាដឹងថាផ្ទះយើងមានដីទំហ៊ំប៉ុន្មាន​​ហើយត្រូវតែការពារដីរបស់ខ្លួនបើមានអ្នកណាមួយមកបោះរបងក្នុងដីយើង។ត្រង់ហ្នឹងខ្ញុំចង់និយាយថាលោកនាយករដ្ឋមន្រ្តីហ៊ុនសែនគាត់ហាក់បីដូចជាការពារតែប្រយោជន៍ប្រទេសយួនទៅវិញ។នាងខ្ញុំស្តាយណាស់ព្រោះយើងបាត់ដីច្រើនណាស់ទៅយួនទាំងព្រំដែនគោកនិងសមុទ្រមានទំហំស្មើនឹងប្រទេសសិង្ហបូរីទៅហើយ។ស្តាយណាស់“។

ជារួមលោក ហ៊ុន សែន បានប្រើប្រាស់ពេលវេលាជិត៥ម៉ោង ដើម្បីឡើងមកនិយាយរឿងព្រំដែនតែម្នាក់ឯង ដោយគ្មានអនុញ្ញាតិឲ្យមានការចោទសួរ ពីសមាជិកប្រឆាំងឡើយ។ លើសពីនេះទៅទៀតលោក ហ៊ុន សែន តែងតែយកពេលវេលានេះមកវាយប្រហារបក្សប្រឆាំង អ្នកជំនាញព្រំដែន ត្អូញត្អែរឿងគ្រួសាររបស់ខ្លួន ទំលាក់កំហុសលើសម្តេចតា បង្វែទំនួលខុសត្រូវទៅរដ្ឋាភិបាលសហនាយករដ្ឋមន្រ្តី១៩៩៣ និង ថាដីខ្មែរត្រង់នេះ ត្រង់នោះ កោះនេះកោះនោះមិនអាចតវ៉ាយកមកវិញបានទេព្រោះបារាំងបានកាត់ឲ្យយួនរួចហើយ។

Advertisements

Written by Kolbot Khmer

August 9, 2012 at 8:47 pm

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: