THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សូមជនរួមជាពិនិត្យហេតុអីបម្រាម ហេង សំរិនអីក៏ដូចគ្នានឹងលិខិតនេះម្លេះ? បែបនេះតើលិខិតនេះ មានន័យយ៉ាងម៉េច ទៅវិញ? ហ៊ុនសែន បំភ្លឺរដ្ឋសភា រឿងព្រំដែនកម្ពុជា-វៀតណាម

leave a comment »


 

ថ្ងៃទី 9 សីហា 2012 ដោយ: សុខ ភក្តី Cambodia Express New

ហ៊ុន សែន បានអាននូវចម្លើយ ដែលបាន ព្រាងទុក អមដោយអត្ថាធិប្បាយ

ភ្នំពេញ: នៅម៉ោង ៨ ព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ សរុបប្រមាណ ១០ រូប ចូលឆ្លើយបំភ្លឺរដ្ឋសភា អំពីដំណើរការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។ កិច្ចប្រជុំរដ្ឋសភានាព្រឹកនេះដំណើរការដោយកូរ៉ុម ១០២ រូប។

ក្នុងពេលផ្តើមដំបូង សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសទុកជាមុនថា មិនឲ្យមាន ការសួរ ដេញដោលសម្តេចហ៊ុន សែនទេ ពាក់ព័ន្ធនឹងបទអន្តរាគមន៍របស់ សម្តេចលើដំណើរ ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នាព្រឹកនេះ។

ចំណែកសម្តេចហ៊ុន សែន ក៏បានវាយប្រហារចំពោះលោកសម រង្ស៊ី មេបក្សប្រឆាំង ដែលបានដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ហើយបានលើកសរសើរលោកសុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីថាបានលេងនយោបាយតាមបែបប្រជាធិបតេយ្យ តាមរយៈការធ្វើ​លិខិតសួរដេញដោលសម្តេច នៅក្នុងរដ្ឋសភា មិនដូចមេបក្សសមរង្ស៊ី ដែលលេងនយោបាយតាមចិញ្ចើមថ្នល់ (sic!) លើកគ្នាទៅដក​តម្រុយបង្គោល​ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តស្វាយរៀងនោះឡើយ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអាននូវចម្លើយ ដែលបាន ព្រាងទុក អមដោយអត្ថាធិប្បាយ។ សម្តេចប្រកាសថា សម្តេចត្រូវការពេលលើសពី ៤ ម៉ោងសម្រាប់បទអន្តរាគមន៍ នេះ។

សមាជិករដ្ឋសភា ដឹកនាំដោយលោកសុន ឆ័យ ក៏បានអង្គុយតាមដានបទអន្តរាគមន៍របស់សម្តេចហ៊ុន សែន នៅក្នុងកិច្ចប្រជុំរដ្ឋសភាផងដែរ។

នៅក្រៅរដ្ឋសភាវិញ តាមហាងកាហ្វេ វត្តអារាម ទីសាធារណៈ ពិសេសនៅតាមក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ក៏មានការប្រមូលផ្តុំតាមដាននូវបទអន្តរាគមន៍របស់សម្តេច តាមកញ្ចក់ទូរទស្សន៍ និងវិទ្យុ ដែលបានផ្សាយបន្តផ្ទាល់ ចេញពីរដ្ឋសភា នាព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: