THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អានេះគេហៅថាស្នៀតអីដែរ? មិនស្រួលធ្វើលិខិតក្លែងក្លាយ ខ្លួនឯងដើម្បីដាក់កំហុសលើអ្នកដ៏ទែ ជាពិសេសអ្នកពូកែរិះគន់រឿងព្រំដែន ឬក៏មានចេតនា សម្រាប់បន្តុះបង្អាប់អ្នកប្រឆាំង?

leave a comment »


សម្តេច ហ៊ុន សែន នឹងផ្តល់ ប្រាក់រង្វាន់ ចំពោះជនណា ដែលផ្ដល់ព័ត៌មាន អំពីអ្នកធ្វើ លិខិតក្លែងក្លាយ
………….
Thursday, 09 August 2012 15:09 ដោយៈសេង ផល្លាភ-Posted : ID-014 ប្រភព៖វីអូឌី

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងជាសាធារណៈថា ជនណាដែលចូលរួមធ្វើលិខិតក្លែងក្លាយ ហើយចូលមកសារភាព និងបង្ហាញភស្តុតាងនោះ សម្តេច នឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារ ដើម្បីស្វែងរកជនក្លែងឯកសារទាំងនេះ យកមកផ្តន្ទាទោស ដែលមិន​អាចអត់ឱន ឲ្យបានចំពោះការដកតម្រុយបង្គោលព្រំដែន និងការក្លែងលិខិតសារធារណៈ។ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ស្តីពីការស្រាយបំភ្លឺ ចំពោះការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានបង្ហាញពីលិខិតក្លែងក្លាយចំនួន៣ ដែលត្រូវជនអគតិក្លែងបន្លំ បំប៉ោងសភាពការណ៍គឺ ទី១.លិខិតរបស់សម្ដេច តេជោផ្ញើជូន​ជនរួម​ជាតិ។ លិខិតទី២. គឺលិខិតមរណភាព របស់សម្ដេចមហាធម្មពោធិសាល ជា ស៊ីម ប្រមុខរដ្ឋស្ដីទី និងលិខិត​ទី៣.លិខិតរបស់​សម្ដេចពញាចក្រី ហេង សំរិន ផ្ញើជូនសម្ដេចតេជោ ដែលលិខិតទាំង៣នោះ ត្រូវបានសម្ដេចតេជោលើកឡើងថា ជាការប្រឌិតរបស់ក្រុមជនអគតិទាំងស្រុង។

សម្តេចបានបន្តថា “ខ្ញុំសូមអំពាវនាវឲ្យអ្នកដែលធ្វើលិខិតនោះ ចូលមកសារភាព និងបង្ហាញភស្តុតាង ហើយសម្តេចនឹងផ្តល់ ៥ម៉ឺនដុល្លារ ដើម្បីស្វែងរក​ជនក្លែង ទាំងនេះ យកមក ផ្តន្ទាទោស ដែលមិនអាចអត់ឱនឲ្យបាន ចំពោះការដកតម្រុយបង្គោលព្រំដែន និងការក្លែងលិខិត​សារធារណៈ”។

សម្តេចបានបញ្ជាក់ទៀតថា ជនអគតិមួយចំនួន ដែលបានក្លែងលិខិតថា សម្តេច ជា ស៊ីម ស្លាប់ រួមទាំងលិខិតរបស់ សម្តេចផ្ទាល់ និងលិខិតរបស់សម្តេច ហេង សំរិន ដែលផ្ញើជូនសម្តេចតេជោ ដូច្នេះជនអគតិទាំងនេះ ហ៊ានក្លែងលិខិតសាធារណៈ តើពួកគេមិនហ៊ានក្លែង និងឃោសនានៃ​ការបាត់បង់ទឹកដីទេឬ?

ដូច្នេះសូមជនរួមជាតិទាំងអស់ ត្រូវមានវិនិច្ឆ័យឲ្យបានខ្ពស់ ដោយសម្តេចបានចាត់ទុកក្រុមអគតិទាំងនេះ ជាក្រុមតែមួយ ជាក្រុមដដែល នៅ សាខាខុសគ្នា៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: