THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នកឃ្លាំមើល៖ លោក ហ៊ុន សែន ប្រើវេទិកាសភារឿងព្រំដែនវាយប្រហារបក្សប្រឆំាង

leave a comment »


ថ្ងៃព្រហស្បតិ៍ ទី09 សីហា ឆ្នាំ2012
ដោយ ណាត សុភាព និងអ៊ឹង ប៊ុនថន
Voice of Democracy

“អញ្ចឹងដើម្បីស្គាល់ប្អូន សុន ឆ័យ ឲ្យបានច្បាស់ បងសុំទោស បងមានការចាំបាច់ ដើម្បី បញ្ចេញ នូវឯកសារនេះ មិនមែនដោយសារតែប្អូនជួយបង បងបញ្ចេញឯកសារនេះទេ ទោះបី ជាប្អូនមិន សួរបង ក៏បងត្រូវតែផ្សព្វផ្សាយឯកសារនេះដែរ ព្រោះបងមានតំរូវការចាំបាច់ ដើម្បីជួស ជុលការខួចខាត បណ្តាលមកពីនយោបាយអសុរស នយោបាយអាក្រក់របស់គណបក្សឯកឧត្តម ដែលចោទបងថា ធ្វើរដ្ឋប្រហារឆ្នាំ ៩៧។” ក្រុមអ្នកវិភាគ ដែលបានតាមដាន ការបំភ្លឺរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរដ្ឋសភា នៅព្រឹកថ្ងៃនេះថា លោករដ្ឋមន្ត្រី ហ៊ុន សែន ឈ្លៀតឱកាសប្រើវេទិកាសភា សម្រាប់បំភ្លឺរឿងព្រំដែនកម្ពុជា-វៀតណាម ដើម្បីវាយប្រហារ អ្នកនយោបាយគូរប្រជែង ជាជាងនិយាយពីបញ្ហាបច្ចេកទេសនៅពេលចាប់ផ្តើម។

អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ដោយប្រើរយៈពេលប្រហែល ១ម៉ោង មុនពេលនិយាយដល់រឿងបច្ចេកទេសព្រំដែននោះ គឺជាលេះកុំឲ្យគណបក្សប្រឆំាងសួរដេញដោល ៖ “នេះជាយុទ្ធសាស្ត្រ ដើម្បីបន្ទាប ឬក៏ បន្សាបនូវការតវ៉ា សួរដេញដោយពីបណ្តាគណបក្សប្រឆាំង។”

សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីគ្រាន់តែជាការកេញចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ ៖ “តាមពិតទៅ គាត់គ្រាន់តែធ្វើប្រជាភិថុត ដើម្បីស្វះស្វែងរកការគ្រាំទ្រ ការបោះឆ្នោតឆ្នាំ ២០១៣ទេ។ តាមពិតប្រជាពលរដ្ឋគាត់ដឹងហើយ ការដឹកនាំ ការគ្រប់គ្រងសព្ធថ្ងៃនេះបែបម៉េច។” នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថា ខុមហ្រ្វែល លោក គល់ បញ្ញា កត់សំគាល់ថា ការថ្លែងពីបញ្ហាព្រំដែន នៅក្នុងរដ្ឋសភា បើមិនមានការសួរដេញដោលទេ គឺជាការរំលោភទៅលើរដ្ឋធម្មនុញ្ញ ៖ “រដ្ឋធម្មនុញ្ញយើង គេតំរូវឲ្យមានការដេញដោលគ្នា ឆ្លើយសំនួរគ្នា ទៅអ្នកតំណាងរាស្ត្រ។ រដ្ឋធម្មនុញ្ញគេដាក់អញ្ចឹង ព្រោះកន្លងមក ខាងរដ្ឋាភិបាល មានប្រាប់ពេលវេលាតិចតួចណាស់ ដើម្បីទុកលទ្ធភាពឲ្យមានការដេញដោលគ្នាក្នុងសភា ដោយផ្ទាល់មាត់ អញ្ចឹងទៅគ្រាន់តែជាការគិត បំពេញអ្វីដែលរដ្ឋធ្លាប់បំពេញ នៅស្រុកយើងគេឲ្យបំពេញ គេឲ្យទៅរដ្ឋាភិបាលគួរតែចូលខ្លួនក្នុងការឆ្លើយសំនួរហើយហ្នឹងដេញដោល ពីអ្នកតំណាងរាស្ត្រ។” នៅមុនពេលផ្តល់វេទិកាដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបកស្រាយពីការចោទប្រកាន់រឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ប្រធានរដ្ឋសភាលោក ហេង សំរិន បានអានបញ្ជាផ្ទៃក្នុងរដ្ឋសភាថា មិនឲ្យមានការសួដេញដោលទេ ៖ “ដូច្នេះខ្ញុំសូមបញ្ជាក់ជួន អង្គសភាព្រឹកនេះ ខ្ញុំមិនអនុញ្ញាតិឲ្យមានការជជែក ដេញដោល ឬឲ្យមានការបោះឆ្នោត ប្រភេទណាមួយបានឡើយ សូមអង្គសភាជ្រៀប។”

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: