THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

តើមនុស្សរៀនត្រឹម កកាកិកីបែបនេះ មានចំណេះឯណាមក និយាយរឿងព្រំដែន បើមានតែជំនាញជេរនិង ហឹង្សានោះ?

leave a comment »


លោក ហ៊ុន សែន ប្រើ​វេទិកា​សភា​វាយ​លុក​គណបក្ស សម រង្ស៊ី

ដោយ ម៉ម មុនីរតន៍
2012-08-09

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​សភា​ចាប់​តាំង​ពី​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ជាង​៣០​ឆ្នាំ​មក។

ការ​ឆ្លើយ​សំណួរ​របស់​បក្ស​ជំទាស់​នេះ គេ​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ប្រើប្រាស់​វេទិកា​សភា​វាយ​លុក​ទៅ​លើ​បក្ស​ប្រឆាំង​ជា​ជាង​បើក​ឲ្យ​សួរ​ឆ្លើយ​មួយ​សំណួរ​ម្ដងៗ ដូច​សភា​នៃ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ជាច្រើន​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក។

ដូច​មន្ត្រី​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រំពឹង​ទុក​ថា សភា​ដែល​រង​ការ​រិះគន់​ថា​ជា​សភា​ប្រថាប់​ត្រា​សម្រាប់​រដ្ឋាភិបាល ដែល​មក​ពី​បក្ស​ប្រជាជន​ដូច​គ្នា​នោះ លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា បាន​ប្រកាស​ការពារ​នូវ​វិធាន​ផ្ទៃ​ក្នុង​របស់​ខ្លួន​មុន​បើក​វេទិកា​ថា លោក ហេង សំរិន នឹង​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​សួរ​ដេញដោល​ពី​បក្ស​ប្រឆាំង​ក្នុង​រឿង​ព្រំដែន​ជាមួយ​លោក ហ៊ុន សែន នោះ​ទេ។

លោក ហេង សំរិន៖ «ទោះ​បី​ជា​យ៉ាង​ក៏​ដោយ សម័យ​ប្រជុំ​សម្រាប់​ឆ្លើយ​សំណួរ​ខាង​លើ​នេះ មិន​អាច​បើក​លទ្ធភាព​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រភេទ​ណា​មួយ​បាន​ឡើយ។ ដូច្នេះ ខ្ញុំ​សូម​បញ្ជាក់​ជូន​អង្គ​សភា​ជ្រាប​ថា ព្រឹក​នេះ​ខ្ញុំ​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល ឬ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រភេទ​ណា​មួយ​បាន​ឡើយ»

មុន​ឆ្លើយ​បំភ្លឺ​នូវ​សំណួរ​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​មក​ពី​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្រមាន​មន្ត្រី​បក្ស​ប្រឆាំង​ជា​មុន​ថា ការ​សម្រេច​ដើរ​ចេញ​ពី​សភា​ណា​មួយ​របស់​លោក សុន ឆ័យ និង​មន្ត្រី​បក្ស សម រង្ស៊ី មួយ​ចំនួន​ទៀត គឺ​ជា​រឿង​ដ៏​អាម៉ាស់​មួយ។ ក្នុង​ន័យ​នេះ លោក ហ៊ុន សែន ចំអក​ថា ការ​ចាក​ចេញ​ពី​រដ្ឋសភា​គឺ​ជា​ទម្លាប់​របស់​បក្ស​ប្រឆាំង​ក្នុង​ពេល​ប្រជុំ​ម្តងៗ នៅ​ពេល​ណា​ដែល​មន្ត្រី​បក្ស​យល់​ថា​មិន​គួរ​ឲ្យ​ស្ដាប់​នោះ។

លោក ហ៊ុន សែន៖ «មុន​ខ្ញុំ​បន្ត ខ្ញុំ​គួរ​តែ​និយាយ​ឲ្យ​ហើយ ពីព្រោះ​ខ្ញុំ​បារម្ភ​ក្រែង​លោ​ឯកឧត្តម សុន ឆ័យ ចាក​ចេញ​ពី​អង្គ​ប្រជុំ។ បើ​ខ្ញុំ​និយាយ​ពី​ក្រោយ​ខ្នង​របស់​ឯកឧត្តម សុន ឆ័យ គឺ​យើង​ពិត​ជា​មាន​ការ​លំបាក។ ឯកឧត្ដម សុន ឆ័យ នឹង​អាច​ចោទ​ប្រកាន់​ខ្ញុំ។ ឥឡូវ តើ​ឯកឧត្ដម សុន ឆ័យ ជា​នរណា យើង​គួរ​តែ​អាច​យល់​គ្នា​ឲ្យ​បាន​ច្បាស់​ទៅ​លើ​បញ្ហា​នេះ»

ការ​ព្រមាន​ទុក​ជា​មុន​របស់​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ហាក់​ដឹង​ថា វា​គឺ​មិន​ចំ​ទៅ​នឹង​អ្វី​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ពេញ​ចិត្ត​នោះ​ទេ។ ទោះ​ជា​បែប​ណា យន្តការ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺ​ជា​មធ្យោបាយ​មួយ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​មន្ត្រី​របស់​គណបក្ស សម រង្ស៊ី យ៉ាង​ហោច​ណាស់​៨​រួប ស៊ូ​ទ្រាំ​ស្ដាប់​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន រហូត​ដល់​ចប់ បើ​ទោះ​ជា​ខ្លួន​មិន​ពេញ​ចិត្ត​យ៉ាង​ណា​ក្ដី។

ក្នុង​សម័យ​ប្រជុំ​សភា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​មិន​ទុក​ឲ្យ​លោក សុន ឆ័យ រួច​ខ្លួន​នោះ​ឡើយ នេះ​មាន​ន័យ​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បកស្រាយ​ទៅ​នឹង​អ្វី​ដែល​លោក សុន ឆ័យ គឃ្លើន​ឲ្យ​លោក ហ៊ុន សែន ឆ្លើយ​បំភ្លឺ​ក្នុង​រឿង​ព្រំដែន ដែល​ជា​ចំណុច​ក្ដៅ​គគុក​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំ​ពេញ គឺ​លោក សុន ឆ័យ ថា​លោក​នឹង​ទម្លុះ​ទម្លាយ​ឯកសារ​សម្ងាត់ ការ​ទំនាក់​ទំនង​រវាង​លោក និង​លោក សុន ឆ័យ បើ​អ្នក​តំណាង​រាស្ត្រ​រូប​នេះ​នៅ​តែ​បន្ត​មិន​ទទួល​ស្គាល់​ចំពោះ​សម្ព័ន្ធភាព​ក្នុង​អតីត ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា​ជា​ទំនាក់​ទំនង​ដ៏​ស៊ី​ជម្រៅ​នោះ។

លោក ហ៊ុន សែន៖ «ប៉ុន្តែ​ថ្ងៃ​ក្រោយ​នេះ​ជា​សម្រង់​ខ្សែ​អាត់ ដែល​ខ្ញុំ​សូម​ផ្សាយ​ជូន​ដើម្បី​ចៀសវាង ព្រោះ​អម្បាញ់មិញ ឯកឧត្ដម​បាន​គ្រវី​ក្បាល​រួច​ទៅ​ហើយ តែ​ខ្ញុំ​មិន​អាច​ទុក​ឲ្យ​ឯកឧត្ដម​គ្រវី​ក្បាល​ទេ។ ថ្ងៃ​នេះ យើង​ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់​បន្ទាប់​ពី​ការ​ផ្ទុះ​អាវុធ​ថ្ងៃ​៥ ថ្ងៃ​៦ ខែ​កក្កដា ពេល​នោះ​គឺ​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ប្រមូល​ក្រុម​បង​ប្អូន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា មួយ​ចំនួន​មក​កាន់​សណ្ឋាគារ។ ខ្ញុំ​មិន​ច្បាស់​សណ្ឋាគារ​មួយ​ណា​ទេ តែ​ប្រហែល​ខេមបូឌីយ៉ាណា ហើយ។ នៅ​យប់​ប្រហែល​ម៉ោង​១០កន្លះ​យប់ ប្អូន​បាន​ទូរស័ព្ទ​ទៅ​សួរ​បង តើ​ថា​ឲ្យ​ប្រយ័ត្ន សូម​បញ្ជាក់​សួរ​អានេះ​ឡើង​វិញ ចាំ​មើល​អានេះ​ទៅ​បាន​ហើយ ដើម្បី​បញ្ជាក់​អះអាង យើង​កុំ​គ្រវី​ក្បាល ព្រោះ​មាន​ទាំង​ខ្សែ​អាត់​ថត​សំឡេង​នៅ​ក្នុង​នេះ។ នេះ​គឺ​ឌីស ប្អូន​បាន​សួរ​បង តើ​ឲ្យ​ខ្ញុំ​ទៅ​ជាមួយ​គេ ឬ​យ៉ាង​ណា ហើយ​ប្អូន​បាន​ទាំង​ផ្ដល់​យោបល់​ឲ្យ​បង​ថែម​ទៀត​ថា បើ​សិន​ជា​ទៅ​យើង​អាច​ដឹង​រឿង​របស់​គេ»

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​គិត​ថា រូបភាព​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​នៅ​ពេល​នេះ​ទៅ​លើ​បក្ស​ប្រឆាំង គឺ​ជា​រឿង​គំនុំ​ផ្នែក​នយោបាយ ដោយ​ប្រើប្រាស់​វេទិកា​សភា​វាយ​លុក​ធ្ងន់ៗ​ទៅ​លើ​បក្ស​ជំទាស់​មួយ​នេះ​ថា ជា​ការ​សង​សឹក​ប៉ុណ្ណោះ។

ទោះ​ជា​បែប​ណា នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​វេទិកា​នេះ​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​៩ ខែ​សីហា លោក​បាន​ប្រើ​ភាសា​ដែល​តែង​ហៅ​លោក សុន ឆ័យ ថា​ជា​ឯកឧត្ដម​មក​ជា​ប្អូន​វិញ ក្នុង​ន័យ​ថា​លោក ហ៊ុន សែន អះអាង​ថា​នោះ​ក៏​ព្រោះ​តែ​លោក សុន ឆ័យ ជា​មនុស្ស​ដែល​ធ្លាប់​ទំនាក់​ទំនង​ជាមួយ​លោក​យ៉ាង​ស្អិតល្មួត​ក្នុង​អតីត​កាល។

លោក សុន ឆ័យ ជា​ម្ចាស់​សំណួរ​ដែល​តែង​គ្រវី​ក្បាល​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ជា​សញ្ញា​បង្ហាញ​ថា បដិសេធ​ទៅ​នឹង​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្រៅ​អង្គ​ប្រជុំ​ថា នេះ​ជា​រឿង​ចំឡែក​សម្រាប់​លោក ហ៊ុន សែន ប្រើប្រាស់​វេទិកា​នេះ​មក​ជា​មនុស្ស​ដែល​ស្និទ្ធស្នាល​និង​គ្នា​ទៅ​វិញ។

យ៉ាង​ណា​ក៏​ដោយ លោក សុន ឆ័យ ចាត់​ទុក​ថា ប្រការ​នេះ​គឺ​ជា​ការ​ទើស​ទាល់​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោក សុន ឆ័យ៖ «ថ្ងៃ​នេះ​គាត់​ដូច​ជា​ដូរ​រឿង​របស់​គាត់។ គាត់​ថា​ខ្ញុំ​ឲ្យ​យោបល់​គាត់ បាន​ហើយ ដោយ​សារ​អា​ការ​ឲ្យ​យោបល់​គាត់​ហ្នឹង​ហើយ បាន​ជា​គាត់​អាច​សន្និដ្ឋាន​ថា​អ៊ីចឹង។ អា​ហ្នឹង យើង​ឃើញ​មាន​ការ​ថយ ដោយ​សារ​គាត់​និយាយ​ចំពោះ​មុខ ខ្ញុំ​មាន​ការ​លំបាក ហើយ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លឹមសារ​ដែល​គាត់​ធ្លាប់​មាន​ការ​ចោទ​ប្រកាន់​ពី​មុន​មក»

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​រិះគន់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រៅ​ពី​ការ​ប្រើប្រាស់​វោហារសាស្ត្រ​ដោយ​សម្ដី​គ្រោតគ្រាត ឬ​ជា​សារ​គំរាម ដូច​ជា​ថា​អា​មឹង​ជាដើម​ទៅ​កាន់​ដៃគូ​ដែល​លោក​គិត​ថា​ជា​គូ​បដិបក្ខ​ហើយ​នោះ។ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ឆ្លៀត​លើក​យក​ពី​សៅវតារ​សាច់ញាតិ​ក្រុម​គ្រួសារ ភ្ជាប់​ទៅ​នឹង​វិធី​ដែល​លោក​តែង​ថ្លែង​ជា​រៀង​រាល់​លើក​ថែម​ទៀត។ បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​គិត​ថា វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​មេ​ដឹកនាំ​ក្នុង​ពិភពលោក​គេ​ពុំ​ធ្លាប់​បាន​ធ្វើ​នោះ​ទេ ជា​ពិសេស​មេ​ដឹកនាំ​ប្រទេស​មហា​អំណាច ដូច​ជា​សហរដ្ឋអាមេរិក និង​បារាំង ជាដើម។

សម័យ​ប្រជុំ​ពេញ​អង្គ​សភា ដែល​ជា​ការ​ឆ្លើយ​សំណួរ​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​នេះ លោក សុន ឆ័យ អះអាង​ថា លោក​ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​ក្នុង​ការ​និយាយ​ស្តី ដោយ​រួម​ទាំង​ឧបករណ៍​បំពង់​សំឡេង​ក្នុង​រដ្ឋសភា ក៏​ត្រូវ​បាន​គេ​បំបិទ​ដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: