THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

គណបក្សជំទាស់ប្រុងប្រៀបខ្លួនសម្រាប់ការបោះឆ្នោតជា សកលឆ្នាំ២០១៣

leave a comment »


វ៉ាស៊ីនតោន៖ មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ី និងលោកនាយករដ្ឋមន្ត្រីនៃគណបក្សគ្រប់គ្រងប្រទេស បានចោទប្រ​កាន់គ្នាទៅវិញទៅមកអំពីបញ្ហារឿងវិវាទព្រំដែនជាមួយប្រទេសវៀតណាម។ ភាគីទាំងពីរបានបង្ហាញពីការយកប្រជាពលរដ្ឋនៅ​តាមព្រំដែន ជាអំណះអំណាងក្នុងបញ្ជាក់ថា តើមានការបាត់បង់ទឹកដីមែនឬមិនមែន។

ថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេនៅពេលលោកជាភ្ញៀវក្នុងកម្មវិធីនេះក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក សម រង្ស៉ីដែលកំពុងនិរទេសខ្លួន​ដោយសារការដកបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តស្វាយរៀងកាលពីចុងឆ្នាំ២០០៩ បានអះអាងថា៖

«ឥឡូវបើសិនជាលោក ហ៊ុន សែន ថា យកប្រជារាស្ត្រធ្វើជាអាជ្ញាកណ្តាល សុំឲ្យ បើកសិទ្ធិឲ្យតំបន់ហ្នឹងឲ្យចំហរ ឲ្យទូលាយ ធានាសេរីភាព ធានាសុវត្ថិភាពដល់អ្នកដែលចង់ទៅមើលសភាពការណ៍ជាក់ស្តែង សូមអរគុណទុកជាមុន»។

លោក សម រង្ស៉ី បានថ្លែងដូច្នេះ ដោយបានច្រានចោលការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល៥ម៉ោង​ក្នុងរដ្ឋសភា ដោយការពាររដ្ឋាភិបាលរបស់លោកពីការចោទប្រកាន់នានាពីគណបក្សជំទាស់ទាក់ទងនឹងការបាត់បង់ទឹកដី។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: