THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​គ្រោង​ចូល​ព្រៃ​ឡង់​ដើម្បី​ល្បាត​ និង​រក​បទ​ ល្មើស​ព្រៃឈើ

leave a comment »


RFA/Kim Peou ក្រុម​អ្នក​ភូមិ​ដែល​មក​តវ៉ា​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។

ដោយ ខែ សុណង
2012-08-11

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ រាប់​រយ​នាក់​គ្រោង​ធ្វើ​ដំណើរ​ចូល​ព្រៃ​ឡង់ រយៈពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ដើម្បី​ល្បាត និង​រុករក​បទ​ល្មើស​ព្រៃឈើ ក្នុង​គោលដៅ​ការពារ​ធនធាន​ធម្មជាតិ។

អ្នក​សម្រប​សម្រួល​គម្រោង​ពង្រឹង​អំណាច​សហគមន៍ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក ឈឹម សាវុធ ដែល​នឹង​ឃ្លាំ​មើល​បញ្ហា​នេះ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ សីហា ថា តាម​សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​ថា បច្ចុប្បន្ន​នេះ​ក្នុង​ព្រៃ​ឡង់ នៅ​ចំណុច​ឃុំ​ដង​កាំបិត មាន​ការ​កាប់​ព្រៃ​ស្រោង​រាប់​រយ​ហិកតារ ដើម្បី​រាន​យក​ដី​ធ្វើ​ចម្ការ ហើយ​ជន​ល្មើស គឺ​ជា​មន្ត្រី​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​នេះ។

លោក​ថា ក្រៅ​ពី​ការ​កាប់​រាន​យក​ដី ក៏​មាន​បទល្មើស​កាប់​ឈើ​កំពុង​កើត​ឡើង​ដ៏​ធ្ងន់ធ្ងរ​ក្នុង​មួយ​ថ្ងៃៗ នៅ​ចំណុច​ច្រក​តោ ដែល​មាន​ទាំង​គោ​យន្ត រទេះ​គោ មិន​តិច​ជាង​៣០​គ្រឿង រួម​ទាំង​មាន​រណា​យន្ត​អារ​ឈើ​លាន់​ឮ​រំពង​ពេញ​ព្រៃ។

លោក ឈឹម សាវុធ៖ «ទាក់​ទង​នឹង​ក្រសួង​កសិកម្ម ហើយ​និង​ព្រះ​រាជអាជ្ញា ដើម្បី​ផ្ដល់​ព័ត៌មាន​ឲ្យ​គាត់​មក​ប្រមូល ហើយ​នឹង​ធ្វើ​កំណត់​ហេតុ បើ​សិន​ជា​វា​មាន​ភស្តុតាង​ជាក់ស្ដែង និង​បាន​ស្គាល់​ទាំង​ជន​ល្មើស​ផ្ទាល់ ដែល​ប្រជាពលរដ្ឋ​សហគមន៍​ទាំង​អស់​ហ្នឹង រួម​ទាំង​វត្ថុ​តាង​ទាំង​អស់​ហ្នឹង។ គាត់​នឹង​ប្ដឹង​ទៅ​ព្រះរាជ​អាជ្ញា ប្ដឹង​ទៅ​ក្រសួង​មន្ទីរ ដែល​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រៃឈើ។ ជា​គំនិត​របស់​គាត់ ទោះ​ជា​គាត់​គិត​ថា បើ​សិន​ជា​ពាក់ព័ន្ធ​ខ្លះ​ពី​មន្ត្រី​ជំនាញ​នៅ​ហ្នឹង ក៏​មាន​មន្ត្រី​មួយ​ចំនួន​ទៀត ដែល​នៅ​ភ្នំពេញ ឬ​ក៏​ព្រះ​រាជអាជ្ញា​អី ក៏​គាត់​យើង​គិត​ថា ជា​មនុស្ស​មួយ​ដែល​គាត់​ស្រលាញ់​ប្រទេស​ជាតិ​ដែរ។ របាយការណ៍ រួម​និង​ភស្តុតាង​ទាំង​អស់ ដែល​មាន ដែល​យើង​អាច​ប្រមូល​បាន និង​បញ្ជូន​តាម​រយៈ​ខាង​ខ្ញុំ​ចូល​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ហ្មង»

សហគមន៍​ព្រៃឈើ​បាន​អះអាង​ថា បច្ចុប្បន្ន​មាន​ដើម​ច្បោះ​រាប់​រយ​ដើម ដែល​ក្រុម​ជន​ល្មើស​កាប់​ផ្ដួល​រលំ​នៅ​ក្នុង​ព្រៃ​ឡង់ ហើយ​គេ​មិន​ទាន់​បាន​ដឹក​ចេញ​អស់​នៅ​ឡើយ៕

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: