THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

រឿងព្រំដែន ហេង សំរិន បាយមិនបាន ជាស៊ីម យួនវ៉ៃបាក់ធ្មេញ

leave a comment »


(The three strooges)

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២
ដោយខ្មែរ សុវណ្ណភូមិ

បើតាមពត៌មានផ្ទៃក្នុងបក្សប្រជាជនបានឲ្យដឹងថារឿងបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជានិងយួន មានតែ ហ៊ុន សែនម្នាក់ទេដែល សប្បាយចិត្ត ជាងគេ និងមិនខ្វល់អ្វីទាំងអស់ ហើយធ្វើតាមយួនគ្រប់កិច្ចការ។

បើយើងនៅចាំលោកហេងសំរិន បានលើកឡើងកាលពីឆ្នាំ១៩៩៥នៅ រដ្ឋសភាជាតិថា យួនបានយកដីខ្មែរជិតដល់កាំជណ្តើរផ្ទះ របស់ លោក ហើយ។ លើសពីនេះទៅទៀតនៅក្នុងពិធីបុណ្យខួបកំណើតរបស់គាត់នា ឆ្នាំនេះគាត់បានត្អូញត្អែនិងខ្សិបប្រាប់ លោក ម៉ៅ មុន្នីវណ្ណ ថា លោក សោកស្តាយរឿងបាត់បង់ដីនៅតាមព្រំដែនណាស់ហើយលោកមិនដឹងថាថ្ងៃណាយួនមកយកភូមិកំណើត របស់ លោក ទេ។ ជាការបញ្ជាក់នូវសេចក្តី ស្រឡាញ់ភូមិកំណើតនិងស្រុកទេសលោកបានបន្តថា លោកបានទៅ អភិវឌ្ឍន៍ភូមិស្រុករបស់ លោក ដូចជាធ្វើផ្លូវ និងកសាងផ្ទះជូនប្រជាជន ជាដើមដើម្បីជាមធ្យោបាយសម្រាប់ការពារព្រំដែនដែលកាន់តែរំកិលមកឥតឈប់ ឈរ។ លោកក៏បានប្រាប់ដែរថា ការខិតខំរបស់លោក តែងតែ ត្រូវបានគេគម្រាមជានិច្ច។

អ្វីដែលជាអកុសលគឺថា វ៉ា គីមហុងបានប្រកាសថ្មីៗនេះថាភូមិកំណើត របស់លោកពីរគឺភូមិថ្លុកត្រាច និង អន្លុងជ្រៃនឹងត្រូវកាត់ទៅ ឲ្យ យួនព្រោះ ដីទាំងនោះយួនថាជាដីរបស់គេ។

ទាក់ទងនឹងរឿងកាត់ភូមិខ្មែរឲ្យយួននិងការការបោះបង្គោលព្រំដែនលេខ៣១៤ ដែលកំណត់ថាជាបង្គោលចុងក្រោយ ហើយក៏ជា បង្គោលគោល សម្រាប់ កំណត់ព្រំដែនសមុទ្រផងដែរនោះ គណបក្ស សម រង្ស៊ីបានដាក់ លិខិតស្នើសុំឲ្យរដ្ឋាភិបាលមកបំភ្លឺនៅរដ្ឋសភា ដោយហ៊ុន សែន បាន មក បំភ្លឺតែម្នាក់ឯងរយៈពេល៥ម៉ោង ដោយភាគច្រើននិយាយវាយប្រហារ ទៅលើគណបក្សសម រង្ស៊ី ទៅវិញ តែមិនផ្តោតលើបញ្ហាបច្ចេកទេស និងអនុញ្ញាតិឲ្យមានការចោទសួរដេញដោលគ្នាតាមបែបប្រជាធិបតេយ្យ ដើម្បីបម្រើប្រយោជន៍ជាតិ រួមគ្នានោះទេ ពោលបែជាចាត់ទុកជាតិ សាសន៍ខ្លួនជាសត្រូវទោវិញ។

រឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺថា មុនពេល ហ៊ុនសែន ឡើងមកបក ស្រាយនៅរដ្ឋសភាថ្ងៃទី៩ ខែសីហាថ្នាក់ដឹកនាំ គណបក្សប្រ ជាជនត្រូវ បានយួនកោះហៅមកប្រជុំនៅ«គ៨៥» ជាកន្លែងប្រជុំកិច្ចការផ្ទៃក្នុង របស់ បក្សប្រជាជន។ គេបានរាយណ៍មកថានៅ ទីនោះ មានតែ ហ៊ុន សែន ម្នាក់ ទេដែលសប្បាយនិងពេញចិត្តធ្វើតាមយួនក្នុងរឿងបោះបង្គោលព្រំដែនថ្មី កាត់ដី កាត់សមុទ្រឲ្យយួន តែ ហេង សំរិន និង ជា ស៊ីម ពួកគាត់មិន បានគាំទ្រទេ។

តាមប្រភពក៏បានបន្ថែមដែរថាលោក ហេង សំរិន មិនហ៊ានតវ៉ាទេ បាន ត្រឹម តែមកផ្ទះដេកមិនបាននិងបាយមិនបាន ហើយ ធ្វើតាម បញ្ជាហ៊ុន សែន និងយួនដាក់មកតែប៉ុណ្ណោះ។ រីឯលោក ជា ស៊ីម វិញបានប្រកែក មិនព្រមឲ្យ ហ៊ុន សែន ឡើងបកស្រាយតាម របាយការណ៍ ដែលគេ សរសេរឲ្យនោះទេ ហើយ គាត់ត្រូវបានសមាជិកស្ថានទូតយួន ខឹងនិង វាយ បាក់ធ្មេញ និងបន្ទាប់មកធ្លាក់ខ្លួន ឈឺនិងត្រូវបានបញ្ជូនទៅព្យាបាល នៅប្រទេសសិង្ហបុរីជាបន្ទាន់។

ជាការពិតបើតាមការសង្កេតគឺឃើញថាមានតែ ហ៊ុន សែន ទេដែលមាន អំនួតក្នុងរឿង នេះ។ តែលោក ហេង សំរិន ពិតជានៅមាន ចិត្តស្រឡាញ់ ស្រុកទេស តែលោកប្រហែលជាខ្លាច ហ៊ុន សែន ពេក បានជាលោកធ្វើ បែប នេះ ហើយលោក ជា ស៊ីម វិញ យើងឃើញ ថាលោកតែង តែស្ងាត់ ស្ងៀមជានិច្ច តែក៏ប្រឆាំងដែរ ហើយប្រហែលជាដោយសារតែលោកមិន គាំទ្រការបោះបង្គោលព្រំដែនកាត់ដី ឲ្យយួនតាមចិត្ត ហ៊ុន សែន បែប នេះហើយបានជា ហ៊ុន សែន ព្យាយាមកាត់បន្ថយកំលាំងគាំទ្ររបស់គាត់ មិនចេះចប់រហូតដល់គាត់ ក្លាយទៅជាមេដឹកនាំដែលគ្មានអំណាច ហើយ ឲ្យហ៊ុន សែន បានចិត្តនឹងប្រព្រឹត្តអំពើផ្ទុយពីឧត្តម គតិជាតិតាម ចិត្ត។

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: