THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

តើលោក សុន ឆ័យពិតជាចារបុរសរបស់ ហ៊ុន សែន ក្នុងបក្ស សម រង្ស៊ីមែនឬ?

leave a comment »


វាកើតមានពីរបីដងហើយដែល ហ៊ុន សែន ស្រែក ក្តែងៗ ជាសា ធារណៈថា លោក សុន ឆ័យ ជាចារបុរសរបស់គាត់គ្រប់ ពេល ដែល គាត់ ខឹង ខ្លាំង។ តើអ្នកជឿទេ? ជាការពិតមានតែកូន ក្មេងនិងមនុស្ស ល្ងង់ទេទើប​ជឿសំដី ហ៊ុន សែន។ មូលហេតុគឺ៖

១) អ្នកណាក៏ដោយមិនដែលប្រាប់ពីសមាសភាពនៃចារបុរសរបស់ ខ្លួនថាជាអ្នកណា ឲ្យគេដឹងទេកុំថាឡើយ ដល់ថ្នាក់ប្រាប់សាធារណ ជន ដូច ហ៊ុន សែន សូម្បីតែ មនុស្សផ្សេងពីខ្លួន ក៏មិន ហ៊ានប្រាប់ ផង។  ហើយវារឹតតែប្រុងប្រយ័ត្ន ថែមទៀត ចំពោះដៃគូរប្រឆាំង របស់ ខ្លួន ព្រោះវាជាកិច្ចការស្លាប់រស់ សំងាត់និង អាថ៌កំបាំងបំផុត។

២) បើសិនបើ លោក សុន ឆ័យ ជាចារបុរសរបស់ ហ៊ុន សែន មែន ហេតុអីបានជា ហ៊ុន សែន ចាំបាច់លួចថតសំលេង លោក សុន ឆ័យ ទុក ពេលដែលសន្ទាជាមួយខ្លួនទៅវិញ? តើហេតុអ្វីបានជាមិន មានសំលេង ថតទុក ការនិយាយអ្វីជា សំងាត់រវាងលោក ស៊ុន ឆៃនិង លោកប្រធាន សម រង្ស៊ី  ក្រែងឲ្យមកយកការណ៍ពីលោកប្រធាន សម រង្ស៊ី មែនទេ?៣) បើគាត់ជាចារបុរសរបស់ ហ៊ុន សែន មែនម្តេចនៅក្នុងលិខិតដាក់ថា ហ៊ុនសែន បានអនុញ្ញាតិឲ្យលោក សុន ឆ័យ ចូលជួប និង លើសពីនេះ ទៅទៀត ហេតុអ្វី បានជា គ្មានបញ្ជាក់ថាគាត់មានតួនាទីជាអ្វីក្នុងនោះ? វាច្បាស់ជាមានរឿងអ្វីត្រូវ និយាយ គ្នាជា ផ្លូវការ ហើយ តែគ្មានសំងាត់អ្វីទេ។ តែ ហ៊ុន សែន ជា មនុស្សខូច ចរិក មិនថ្លៃថ្នូរ បានជា ធ្វើបែបនេះ។

៤) ផ្ទុយទៅវិញ ហ៊ុន សែន អាច គិតថា លោកស៊ុន ឆ័យ ជាចារបុរសរបស់ បក្សសម រង្ស៊ីទៅវិញទេនៅពេលនោះដែលខំត្រដរលួច ថតទុក ក្រែង អាចមានអ្វីសំខាន់អាចយកមកគម្រាម លោក សុន ឆ័យបានខ្លះនៅអនាគត។ រឿងសំខាន់គឺជារឿងជាន់កែងខ្លួនឯង ដោយគ្មានអ្វីគម្រាមគាត់បាន តែបែជាបង្ហាញថាខ្លួនមានចរិកស្មោគគ្រោកឲ្យគេដឹង ទៅវិញ។

រឿងសំខាន់ដែលហ៊ុន សែន ប្រឹងត្រដរស្រែកបែបនេះគឺ៖ 

១) ហ៊ុន សែន ចាត់ទុកថា លោកសុន ឆ័យ ជាបន្លាក្នុងកែវភ្នែករបស់គាត់ និងជាកំលាំងធន ធានមនុស្សមួយដ៏រឹងមាំរបស់បក្សសម រង្ស៊ី ដែល តែងតែធ្វើឲ្យ ហ៊ុន សែន និងបក្ស ប្រជាជនព្រួយបារម្មណ៏ដូច្នេះត្រូវតែព្យាយាមបង្ខូចសីលធម៌របស់គាត់និងគម្រាមគាត់។

២) បំណងចង់បំបែកបំបាក់ ពោលចង់បង្កឲ្យមានភាពគ្មានជំនឿទុកចិត្តគ្នា ក្នុងថ្នាក់ ដឹកនាំបក្សសម រង្ស៊ី។

ផុ្ទយទៅវិញ ទង្វើនេះបានបង្ហាញពីចរិកធ្វើនយោបាយថោកទាប និងស្មោគគ្រោក របស់ ហ៊ុន សែន ផងដែរ ដែលប្រជាជនខ្មែរត្រូវ​តែដឹង ហើយមនុស្សថ្លៃថ្នូរមានការអប់រំគេនឹងមិនគាំ ទ្រប្រភេទមនុស្សបែបនេះជាមេដឹកនាំទេព្រោះការធ្វើ នយោបាយ បែប នេះវាហួសម័យហើយ សម្រាប់ប្រកួតប្រជែងក្នុងរបបប្រជាធិបតេយ្យ និងជាពិសេសជាមួយជាតិសាសន៍របស់ខ្លួន។

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 5,394 other followers

%d bloggers like this: