THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

រឿង យួននិង ហ៊ុន សែនគូផែនទីថ្មី

leave a comment »


ហ៊ុន សែន បាននិយាយថា រដ្ឋាភិបាលកម្ពុជានឹងយួនបានព្រមព្រៀងគ្នាបោះពុម្ភផែនទីថ្មី ថ្មីដែលមានមាត្រដ្ឋានខ្នាត១/២៥០០០ ក្នុង គោលបំណងធ្វើឲ្យងាយស្រួលក្នុងការមើល និងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន ថ្មី ហើយក្រុមហ៊ុន ប្រទេសដាណឺម៉ាកបាន ទទួលសិទ្ធបោះពុម្ព ដែលបែបនេះមិនធ្វើឲ្យបាត់ដីទេព្រោះជាក្រុមហ៊ុន បរទេស។

បញ្ញាក់៖

១) ផែនទីថ្មីដែលមានមាត្រដ្ឋានខ្នាត១/២៥០០០ ដែលនឹងត្រូវបានបោះពុម្ពនិងប្រើប្រាស់មានខ្នាតផ្ទុយទៅនឹងផែនទីផ្លូវការចែងក្នុង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលមានមាត្រដ្ឋាន១/១០០០០០នៃមាត្រាទី១ ចំណុច២ ស្តីអំពីអធិបតេយ្យភាពនៃព្រះរាជា ណាចក្រកម្ពុជាដែលទទួលស្គាល់ដោយអន្តរជាតិពីឆ្នាំ១៩៦៣-១៩៦៩។

២) ចំពោះក្រុមហ៊ុនដាណឺម៉ាក ក្រុមហ៊ុននេះគ្រាន់តែទទួលសិទ្ធិបោះពុម្ពទេ ពោលបោះពុម្ពតាមតែយួនបានគូរឲ្យ។ យើងសួរថាតើ ខាងខ្មែរមានជំនាញបែប នេះមកពីណា? វ៉ា គីមហុង? ទៅមិនរួចទេ ព្រោះមនុស្សនេះគ្មានជំនាញនេះទេ ពោលបានរៀនក្រៅ សាលា តិចតួចពីលោក ស៊ាន ប៉េងសែ កាលរស់នៅស្រុកបារាំង។ ជាមនុស្សគ្មានប្រវត្តច្បាស់លាស់និងគ្មានការសិក្សាច្បាស់លាស់។

៣) ហេតុអ្វីបានជាយើងត្រូវការគូរផែនទីថ្មី? មានអ្វីលំបាកក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែន ព្រោះថាមិនថាផែនទីមានខ្នាត១/២៥០០ ឬខ្នាត១/១០០០០០ ទេ គ្រប់ផែនទីសុទ្ធតែមាន ចំនុចនិយាមការច្បាស់លាស់ ហើយគេអាចផ្ទៀងផ្ទាត់បានយ៉ាងងាយដូចគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបជីភីអែស។

៤) ផែនទីថ្មីនេះត្រូវបានគេជឿថាត្រូវបានគូរឡើងដើម្បីធ្វើឲ្យស្របច្បាប់នៅដីទាំងឡាយដែល ហ៊ុន សែន បានព្រមកាត់ឲ្យយួន និងមានបំណងទាត់ចោលនូវរាល់ការប៉ុនប៉ង ឬទាមទារឲ្យមានការផ្ទៀងផ្ទាត់ណាមួយឡើងវិញនៅពេលអនាគត់ចំពោះការបោះបង្គោលឈ្លានពាននេះ។

កាគូរនេះមានគោលបំណងសំខាន់លុបបំបាត់ដានយួនឈ្លានពាននិងសម្រាប់ទំលាក់កំហុសមកលើអ្នកស្នេហាជាតិ បក្សប្រឆាំង អ្នករស់នៅតាមព្រំដែន ដែលបានតវ៉ារឿងព្រំដែន និងចោទប្រកាន់រដ្ឋាភិបាល ហ៊ុន សែន ថាបានកាត់ដីឲ្យយួន។ ជាពិសេស ដើម្បីបំភ្លៃប្រជាជនថាខ្លួនជាអ្នកស្នេហាជាតិ និងខិតខំការពារទឹកដី។

ជារួមយើងមិនទទួលស្គាល់ការបោះបង្គោលព្រំដែននេះទេ ហើយសូមរក្សាសិទ្ធិតវ៉ា និងផ្ទៀងផ្ទាត់ឡើងវិញតាមច្បាប់។

Advertisements

Written by Kolbot Khmer

August 15, 2012 at 7:02 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: