THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន៖ សមិទិ្ធផលក្រោយ៧មករា គឺជាសច្ចភាពប្រវត្តិសាស្ត្រ [គ្មានគំនិតទៅមុខ សោះ គិតតែពីអតីតកាលបោកប្រាស់ប្រជាជន]

leave a comment »



ដោយ នួន បូរិន ថ្ងៃពុធ ទី15 សីហា ឆ្នាំ2012 ម៉ោង15:10 – VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គេមិនត្រូវកែ ក្រ ឡៃប្រវត្តិសាស្ត្របានទេ នូវអ្វីដែល​ជាការរីកចំរើនមកដល់ពេលនេះ គឺជាសមិទ្ធិផលក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ ដែលហៅថា ជាសច្ចភាព ប្រវត្តិសាស្ត្រ។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រឲ្យដល់និស្សិតមកពីសាកលវិទ្យា ល័យ បៀលប្រាយ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា មានការលើកឡើងខុសៗគ្នាពីសមិទ្ធិផលក្រោយថ្ងៃ៧មករា ដែល ខ្លះថាពិបាកធ្វើការវាយតម្លៃ តែអ្នកខ្លះថាគ្មានអ្វីពិបាកទេ វាជា សមិទិ្ធផល ថ្ងៃ៧មករា ឆ្នាំ១៩៧៩។ លោកនាយករដ្ឋមន្ត្រី បានហៅ ថាសមិទ្ធិផល បច្ចុប្បន្ននេះគេមិនអាចនិយាយរំលងថ្ងៃ៧មករា បានទេ ហើយនេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ។បើតាមលោកនាយករដ្ឋមន្ត្រី មានក្រុមប្រឆាំងខ្លះ គេមិនបានទទួលស្គាល់ការរីកចំរើនសព្វថ្ងៃនេះ ជាសមិទិ្ធផលកើតចេញពី ថ្ងៃ៧ មករា បានទេ។

ក្រុមប្រឆាំងបានហៅសមិទ្ធិផលសព្វថ្ងៃ ជារបស់កើតចេញពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលប្រទេស កម្ពុជាបានពន្លត់ភ្លើងសង្គ្រាមជាង២០ឆ្នាំ៕

បញ្ជាក់៖ដោយសារតែ៧មករានេះហើយបានជា៖

  • យួនពេញស្រុក
  • ព្រៃកាប់ស្ទើរគ្មានសល់និងរ៉ែលក់រលីង
  • អង្គរវត្តត្រូវ សុខ គង់ ជាយួនកាន់កាប់ 
  • បោះបង្គោលព្រំដែនថ្មី កាត់ភូមិកាត់ដី កាត់សមុទ្រឲ្យយួន
  • មានការប្លន់ដីរាស្រ្តមិនចេះឈប់
  • ហ៊ុន សែន និង បក្សពួកក្លាយជាមហាសេដ្ឋីទាំងអស់គ្នា
  • ជំពាក់គេរាប់ពាន់លានកោដដុល្លា តែស្រុកនៅតែរហាម
  • ស្រុកនៅតែជាជើងឯងខាងអំពើពុករលួយ និង រំលោភសិទ្ធិមនុស្ស
  • ល្បីពេញបរទេសថា ជាអ្នកសុំទានពិភពលោក
  • ខ្មែរមានមេដឹកនាំសំដីពាលបាតផ្សារបែបនេះ
  • សៀមបាញ់សំលាប់ប្រជាជនខ្លួនតាមព្រំដែនមិនលោះថ្ងៃ
  • ស្រ្តីខ្មែរក្លាយជាទាសករបំរើគេនៅបរទេសគេធ្វើបាបដូចសត្វធាតុ។ល។និង។ល។

តែបងប្អូនត្រូវចាំថារបប ហ៊ុន សែន សព្វថ្ងៃនេះ បើសិនជាបរទេសគេមិនឲ្យជំនួយ ឥតសំនងដែលគេបានសន្យាបន្ទាប់ពីកិច្ចព្រម​ព្រៀង២៣ តុលា ឆ្នាំ១៩៩១ រហូតដល់ខ្មែរចេះរស់បានដោយខ្លួនឯងទេ មិនដឹងថាបានលុយពីណាមកបើកប្រាក់ខែជូនមន្រ្តីរាជការ ផ្គត់ក្រសួង ផ្តល់ការអប់រំជូនប្រជាជន បម្រើសេវាសុខភាព និងធ្វើកំណែទម្រង់ស្ថាប័នដឹកនាំរដ្ឋាបាលជាតិទេ។ និយាយរួម ហ៊ុន សែន មិនខុសពីទីងមោងទេ។ សាកគិតទៅមើលបើអ្នកមានឪពុកជាមេគ្រួសារ ហើយចិញ្ចឹមកូនចេះត្រឹមតែសុំទានគេ​ តើអ្នកមាន មោទនភាព ត្រង់ណា? រឿងដែលអាម៉ាស់គឺហ៊ុន សែន មិនត្រឹមតែជាមេដឹកនាំសុំទានលំដាប់ពិភពលោកទេ តែជាមេដឹកនាំគ្រាន់តែ ដើរចែកសញ្ញាប័ត្រ និងអង្គុយលើអំនាចបំផ្លាញជាតិខ្លួនតែប៉ុណ្ណោះ។ 

ចុងក្រោយគ្រាន់តែចង់សួរ ហ៊ុន សែន ថា តើមានសមិទ្ធិផលណាមួយជាលុយ ជាតិខ្មែរពិត ប្រាកដហើយកាលណាឈប់និយាយ ពីសង្រ្គាម ដែលកើតមាន៣០កន្លងមកហើយនោះ? ល្មមមើលទៅមុខនឹងគេខ្លះហើយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: