THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

នាយក​រដ្ឋមន្ត្រី​នឹង​ចេញ​ស៊ីឌី វីស៊ីឌី ពន្យល់​រឿង​ព្រំដែន (សង្ឃឹមថាពេលបក្ស​សម រង្សី ធ្វើស៊ីឌីរឿងព្រំដែន ដាក់ផ្សាយ ដែរ នឹងមិនមានការហាមឃាត់និងចាប់ចង)

leave a comment »



Thursday, 16 August 2012 វង្ស​ សុ​ខេង
ភ្នំពេញបុស្តិ៍

ភ្នំពេញៈ បន្ទាប់​ពី​ការ​ថ្លែង​រយៈ​ពេល​៥ម៉ោង​និង​២០​នាទី ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំ​ដែន​ជាមួយ​វៀត​ណាម កាល​ពីសប្តាហ៍​មុន ពលរដ្ឋ​កម្ពុជា​អាច​នឹង​មាន​ស៊ីឌី អំពី​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ មន្ត្រី​ដ៏​វែង​នេះ ដែល​នឹង​ផលិត​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ថ្លែង​ទៅ​កាន់​និសិ្សត​សាកល​វិទ្យាល័យ​បៀល​ប្រាយ​កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​គ្រោង​ចេញ​ស៊ីឌី និង​វីស៊ីឌី ទាំង​ជា​ភាសា​ខ្មែរ និង​ភាសា​អង់​គ្លេស ដើម្បី​ជា​មូល​ដ្ឋាន​សម្រាប់​ការ​វិភាគ​ពាក់​ព័ន្ធ​បញ្ហា​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ជិត​ខាង។
លោក​បាន​មាន​ប្រសាសន៍​ថា វីដេអូ​នោះ គឺ​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​មាន​បំណង​ចង់​ដឹង​ពី​ជម្លោះ​ព្រំដែន​ដ៏ យូរ​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង​និង​សម្រាប់​បក្ស​ប្រឆាំង​សមរង្ស៊ី ដែល​រិះ​គន់​លើការ​ដឹក​នាំ​របស់​លោក​ជា​យូរ​មក​ហើយ​នោះ។

លោក ហ៊ុន សែន ថ្លែង​ថា៖​«បើ​ទោះ​ជា​ខ្ញុំ​ពន្យល់​រឿង​នេះ​ដល់​បក្ស​ប្រឆាំង ១ម៉ឺន​ដង​ឬ​១សែន​ដង​ក៏​ដោយ ក៏​គេមិន​យល់​ដែរ»។ [អ្នក] គិត​ថា ហ៊ុន សែន នឹង​អស់​កម្លាំង​រហូត​ដល់​ស្លាប់​ដោយ​ការ​ថ្លែង​រយៈ​ពេល​៥​ម៉ោង​២០នាទី នោះ?​ខ្ញុំ​អាច​បន្ត​២ម៉ោង​ឬ​ច្រើន​ជាង​នេះ ជា​មួយ​ប្រធាន​បទ​ច្រើន​ទៀត​ក៏​បាន​ដែរ ប៉ុន្តែ​ខ្ញុំគិត​ថា​អ្នកស្តាប់​ឃ្លាន​បាយ​ទៅ​ហើយ»។
គណបក្ស​សម​រង្ស៊ី បាន​ទាម​ទារ​ព័ត៌មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដោះ​ដូរ​ភូមិ​ខ្មែរ​ទៅ​ឲ្យ ប្រទេស​វៀត​ណាម ជាថ្នូរ​នឹង​ទឹក​ដី​ដែល​រាប់​ទាំង​ស្រុក​កំណើត​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ផង។

ក្នុង​ការ​ថ្លែង​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សបា្តហ៍​មុន​នេះ លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​សមាជិក​សភា​ថា ការ​ដោះ​ដូរ​គ្នា​ក្នុង​ខេត្ត​កំពត ខេត្ត​កំពង់​ចាម និង​ខេត្ត​តាកែវ បាន​ព្រម​ព្រៀង​គ្នា​រួច​ហើយ​រវាង​ភាគី​ទាំង​ពីរ និង​បន្តថា ការ​ចរចា​ដូច​គ្នា​នេះ​នៅ​ខេត្ត​ព្រៃ​វែង និង​ខេត្ត​ស្វាយ​រៀង កំពុង​តែ​ដំណើរ​ការ ដែលការ​ធ្វើ​នេះ​ផ្អែក​លើ​ផែន​ទី​ដែល​តម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ​ដោយ សម្តេច​ឪ​​ព្រះនរោត្តម សីហនុ។

ព្រះ​អង្គម្ចាស់ ស៊ី​សុវត្ថិ ធម្មិកោ ទីប្រឹក្សា​និង​ជា​លេខា​របស់​អតីត​ព្រះ​មហាក្សត្រ មាន​បន្ទូល​កាល​ពី​សប្តាហ៍​មុន​ថា យ៉ាង​ហោច​ការ​ព្រម​ព្រៀង​មួយ ក្នុង​ចំណោម​ការ​ព្រម​ព្រៀង​ដែល​បាន​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​កោះ​ត្រល់​ខុសពី​ផែន​ទី​ដែរ ដែល​ចង្អុល​ថា កោះ ត្រល់​ «ជា​ទឹកដី​របស់​ខ្មែរ» នេះ​បើ​ផ្អែក​លើ​ផែនទី​តម្កល់​នោះ។

សមាជិក​សភា​និង​ជាអ្នក​នាំ​ពាក្យ​គណបក្សសម រង្ស៊ី លោក យឹម​ សុវណ្ណ បាន​ប្រសាសន៍​ថា ការ​បោះពុម្ព​ផ្សាយ​នៃ​សុន្ទរកថា​នោះ មិនជា​បញ្ហាទេ។
លោក យឹម សុវណ្ណ ចោទ​សួរ​ថា៖ «​បើ​[ហ៊ុន សែន]ពិត​ជា​បាន​ធ្វើ​ការ​យ៉ាង​ត្រឹម​ត្រូវ​លើ​បញ្ហា​ព្រំដែន​នោះ ហេតុ​អ្វី​បាន​ជា​មិន​អនុ​ញ្ញាត​ឲ្យ​ប្រជាជន​ សង្គម​ស៊ីវិល និង​អ្នក​អង្កេតការណ៍​ទៅ​មើល​បង្គោល​ព្រំដែន ដោយ​គ្មាន​ការ គំរាម​កំហែង និង​ការ​បំភិត​បំភ័យ​ពី​អាជ្ញាធរ​ដែនដី?»៕​ SP

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: