THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ស្វែងយល់ពាក្យឃោសនាបោកប្រាស់របស់បក្សប្រជាជន៖សម រង្ស៊ី រារាំងបរទេសមិនឲ្យជំនួយមកខ្មែរ ទោសស្មើរជនក្បត់ជាតិ

leave a comment »


ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១២
ដោយ៖ ខ្មែរ សុវណ្ណភូមិ
បក្សប្រជាជនតែងតែផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនជាញឹកញាប់ថា លោកប្រធានសម រង្ស៊ី ជាមនុស្សមិនស្រឡាញ់ជាតិ ចង់

សម្លាប់ប្រជាជនខ្លួន ក្បត់ជាតិ ដោយគេចោទថា «គាត់ជាអ្នករារាំងមិនឲ្យបរទេសផ្តល់ជំនួយដល់កម្ពុជា»។

សំដីនេះមិនត្រឹមតែប្រជាជនសាមញ្ញទេដែលជឿសូម្បីតែអ្នកខ្លះជានិស្សិតក៏នាំគ្នាជឿការឃោសនានេះដោយគ្មានការពិចារណាដែរ។

រឿងនេះខ្ញុំសូមបញ្ជាក់ថា កម្ពុជារស់និងរីកចំរើនបានដូចសព្វថ្ងៃគឺពឹងផ្អែកជំនួយពីរប្រភេទ គឺជំនួយឥតសំណង និងជំនួយមានសំ​ណង។ ជំនួយឥតសំណងជាទូទៅបានមកពីប្រទេសអភិវឌ្ឃន៏ ជាពិសេសប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទី​ក្រុងប៉ារីស​១៩៩១ ដែលពួកគេបានសន្យាថានឹងជួយកម្ពុជារហូតដល់អាចមានសមត្ថភាពរស់បានដោយខ្លួនឯង។ ជំនួយទាំងនេះយកមកផ្គត់​ផ្គង់រដ្ឋាភិបាល ក្រសួងនានា ប្រាក់ខែមន្រ្តីរាជាការ ពង្រឹងវិស័យអប់រំ សន្តិសុខជាតិ សុខាភិបាល និងកំណែទំរង់អភិបាលកិច្ច ។ល។ ជាក់ស្តែងសម្រាប់ឆ្នាំ២០១២នេះកម្ពុជាទទួលប្រាក់បានជិត១ពាន់លានដុល្លាពីប្រទេសផ្តល់ជំនួយទាំងនោះ។ ជំនួយទាំងនេះជា​ជំនួយមានលក្ខខ័ណ្ឌ តែគេឲ្យជានិច្ចព្រោះជាការទទួលខុសត្រូវរបស់ពួគគេដោយមិនដឹងថាដល់ថ្ងៃណា ហ៊ុន សែនដឹកនាំស្រុកអាច រស់​ ដោយខ្លួនឯងបាន។

សម្រាប់ជំនួយមានសំណងភាគច្រើនយកមកកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលរដ្ឋាភិបាលរបស់ ហ៊ុនសែន ត្រូវតែខ្ចីបន្ថែមដើម្បីយកមកអភិវឌ្ឍន៍ប្រទេស ដែលលុយទាំងនោះបើសិនជាខ្ជីពីប្រទេសនៅសហគមន៍អឺរ៉ុបឬអាមេរិក គឺគេសុទ្ធ តែភ្ជាប់លក្ខខ័ណ្ឌមកជាមួយ ដូចជា ការទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស ពង្រឹងលទ្ធិប្រជាធិបតេយ្យ ថែរក្សាបរិស្ថាន បំបាត់អំ ពើពុករលួយ ។ល។ តែ ហ៊ុន សែន កម្រនឹងយកណាស់ដោយរត់ទៅចិន ព្រោះចិនឲ្យដោយគ្មានលក្ខខ័ណ្ឌទាំងនោះទេ តែមាន លក្ខខ័ណ្ឌត្រង់ថា ត្រូវទទួលយកក្រុមហ៊ុនចិនជាអ្នកធ្វើ និងអនុគ្រោះការវិនិយោគផ្សេងៗរបស់ចិន ដូចជាផ្តល់សម្បទានដី ព្រៃជា ដើម។

ចំពោះការចោទរបស់បក្សប្រជាជនទៅលើលោកប្រធាន សម រង្ស៊ី វិញ តាមពិតជាការបំផ្លើស និង បោកប្រាស់ប្រជាជនខ្មែរពិតៗ ដោយសារលោកតែតែង ផ្តល់យោបល់ថា បើរដ្ឋាភិបាលកម្ពុជាមិនទទួលយកលក្ខខ័ណ្ឌទាំងនោះទេ (ការគោរពសិទ្ធិមនុស្ស ពង្រឹងលទ្ធិប្រជាធិបតេយ្យ តម្លាភាព បំបាត់អំពើពុករលួយ ថែរក្សាបរិស្ថាន ។ល។) ទេ គេមិនគួរផ្តល់ជំនួយឡើយ។ ត្រង់នេះ ចង់បញ្ជាក់ថា តើលោកសម រង្ស៊ី ផ្តល់យោបល់ខុសឬត្រូវ? ម្យ៉ាងទៀតប្រទេសផ្តល់ជំនួយទាំងនោះគេសុទ្ធតែមាន លក្ខខ័ណ្ឌគេ ភ្ជាប់មក ជាមួយរួចជាស្រេចហើយទោះជាលោកសម រង្ស៊ី មិននិយាយក៏ដោយព្រោះប្រាក់ទាំងនោះជាប្រាក់ដែលប្រជាជន របស់ គេបង់ពន្ធ។

ទាក់ទងនឹងរឿងនេះខ្ញុំចង់សួរបងប្អូនទាំងអស់ដែលជាអ្នកស្រឡាញ់ជាតិវិញថា តើយើងគួរយកលុយដែលគ្មាន លក្ខខ័ណ្ឌពីចិនឬ លុយ មានលក្ខខ័ណ្ឌពីសហគមអីរ៉ុប? លុយទាំងនោះយើងត្រូវសងកគេវិញ ហើយបើមិនមានលក្ខខ័ណ្ឌ តើយើងយកមកមានប្រ យោជន៍អ្វី? បងប្អូនឃើញស្រាប់ហើយតើទំហ៊ំនៃការបាត់បង់ធនធានធម្មជាតិ និងទឹកប្រាក់គេឲ្យឥតសំណងនិងប្រាក់កម្ចីមាន សំណង ធៀបជាមួយការអភិវឌ្ឍន៍តើសមគ្នាដែរទេ?

ម្យ៉ាងទៀតនៅពេលដែល ហ៊ុន សែន មិនព្រមយកប្រាក់កម្ចីដែល មានលក្ខខ័ណ្ឌ តើបងប្អូនយល់ពីចេតនារបស់ ហ៊ុន សែន ទេ? តើ ហេតុអី្វបានជាគាត់មិនព្រមយកប្រាក់ដែលមានលក្ខខ័ណ្ឌបើ ហ៊ុន សែន ពិតជាស្រឡាញ់ប្រជាជនខ្មែរព្រោះ ថាលក្ខខ័ណ្ឌ ទាំងនោះ មិន មែនជាន់ពន្លិចប្រទេសកម្ពុជាទេ តែជាលក្ខខ័ណ្ឌលើកស្ទយប្រទេសនិងប្រជាជនកម្ពុជាពិតៗ? បែបនេះហើយបានជា ហ៊ុន សែន កាន់តែគឃ្លើន ការដឹកនាំកាន់តែរំលោភសិទ្ធិមនុស្ស សម្បត្តិធម្មជាតិកាន់តែបំផ្លាញ ដោយគ្មានញញើតព្រោះតែមានលុយចិន ឲ្យខ្ចី គ្មាន លក្ខខ័ណ្ឌហើយអួតថាអភិវឌ្ឍន័ៗ ជាពិសេសខ្ចី១០០លានដុល្លា យកមកធ្វើតែ៣០លាន គឺពេកណាស់ហើយព្រោះគ្មាន អ្នក ណា ត្រួត ពិនិត្យទេ។ បងប្អូនឃើញទេព្រោះតែគ្មានលក្ខខ័ណ្ឌបែបនេះហើយបានជាផ្លូវថ្នល់ លូទឹក កសាងមិនចេះឈប់។ ធ្វើបានមួយ ឆ្នាំឬពីរឆ្នាំខូចបាត់។

សង្ឃឹមថាប្រជាជន និងនិស្សិតយើងប្រើការពិចារណា និងឈប់ជឿសំដីប្រោកប្រាស់ បែបនេះទៀត។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: