THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ថាមែនៗ អាជ្ញាធរនិង ពួកនិស្សិតពុករលួយ ជួយបក្សមិនជួយរាស្រ្ត៖ ពលរដ្ឋឃុំបឹង ប្រាំចោទអាជ្ញាធរមូលដ្ឋានថារំលោភយកដីរបស់ពួក

leave a comment »


(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  20-08-2012, 2:55 pm) |  ដោយ សេង សេរីរត្ន័
ប្រភព៖ថ្មីៗ

ភ្នំពេញ៖ ប្រជាពលរដ្ឋ​ប្រមាណ ៦០គ្រួសារ​នៅ​ភូមិ​សែសិប ឃុំ​បឹង​ប្រាំ ស្រុក​បា​វិល ខេត្តបាត់ដំបង បាន ត្អូញ​តែ្អ​រថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ចុះមក​វាស់វែង​បាន​រំលោភ​យក​ដី​របស់​ពួកគាត់។ 

ពលរដ្ឋ​ទាំង​នោះបាន​អះអាងថា កម្លាំងចម្រុះ​ប្រមាណ​ជាង ១០០ រួមមាន​អាជ្ញាធរ​ដ្ឋា​ន មន្ត្រី​សុរិយាដី​ស្រុក​បា​វែ​ល ក្រុមនិស្សិត ប៉ូលិស និង​កង​រាជ អាវុធហត្ថ បាន​ចុះមក​វាស់វែង​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ។ លោក ជា ជួង តំណាង​ប្រជាពលរដ្ឋ​ភូមិ​សែសិប ឃុំ​បឹង​ប្រាំ ស្រុក​បា​វែ​ល​បានអោយដឹងថា កាលពី​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ អាជ្ញាធរ​មូលដ្ឋាន និង ក្រុមនិស្សិត​ដែល មាន​តួនាទី​វាស់វែង​ដី បាន​សុំ​ដក​លិខិតបញ្ជាក់​ការកាន់កាប់​ដី​របស់​ប្រជាពលរដ្ឋ ហើយ​យកតែ​លិខិត​ច្បាប់ដើម មិន​យក​លិខិត​ថតចម្លង​ទេ។

ពលរដ្ឋ​ទាំង​នោះបាន​អះអាង​ទៀតថា អាជ្ញាធរ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា លិខិតបញ្ជាក់​ពី​ការកាន់កាប់​ដី​នោះ​គឺជា​ឯកសារ​អំណះអំណាង ក្នុង​ការចេញ​ប្លង់រឹង​ឲ្យ​ពួកគាត់ ហើយ​ថែមទាំង​បាន​វាស់វែង​ដី​ឲ្យ​ពួកគាត់​ផងដែរ។ តែ​រហូតមក​ដល់ពេលនេះ មិនទាន់​ឃើញ​មាន​សញ្ញា​ពី​ក្រុម​អាជ្ញាធរ ថា​នឹងធ្វើ​ប្លង់រឹង​ឲ្យ​ពួកគាត់​តាម​ការសន្យា​នោះឡើយ។ លោក​ថា ផ្ទុយទៅវិញ ស្រាប់តែ​នៅថ្ងៃនេះ មាន​កម្លាំងចម្រុះ អាជ្ញាធរ និង​ក្រុមនិស្សិត បាន​ចុះមក​វាស់វែង​រំលោភ​យក​ដី​របស់​ពួកគាត់ ឲ្យ​ទៅ​អ្នកផ្សេង​ទៅវិញ។

តំណាង​ប្រជាពលរដ្ឋ​រូបនេះ​អះអាងថា ពួកគាត់​មាន​លិខិតបញ្ជាក់​ពី​ការកាន់កាប់​ដី​ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ និង​ឃុំ ។ គេហទំព័រថ្មីៗ នៅ​មិនទាន់​អាច​សុំ​ការពន្យល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទង​នឹង​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​នៅថ្ងៃនេះ​ដើម្បី​ចង់ដឹងថា តើ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ជាការ​ពិត​ឬ​យ៉ាងណា៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: