THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បើរបបនេះនៅតែបន្តរាស្រ្តនឹងកាន់តែរហាម៖​តម្លៃ​សាំងហក់​ឡើង​សាជាថ្មី ធ្វើ​ឲ្យ​អ្នក​មាន​ចំណូល​ ទាប​ពិបាក​តស៊ូ​នឹង​ជីវភាព

leave a comment »


ប្រជាពលរដ្ឋ​ដែល​ចូល​ចាក់សាំងនៅស្ថានីយប្រេងតូតាល់នៅរាជធានីភ្នំពេញ​កាល​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ​​។ រូបថត ផា លីណា

 «អ្វី​ដែល​យើង​ចាប់​អារម្មណ៍​គឺ​សាំង​នៅ​ស្រុក​ខ្មែរ​ហាក់​ដូច​ជា​ពាក់​ ព័ន្ធ​នឹង​រឿង​នយោបាយ ដូចជា​ មុន​បោះ​ឆ្នោត​ តម្លៃ​សំាង​ចុះ​ស្រប​គ្នា​នឹង​យុទ្ធនាការ​បោះ​ឆ្នោត​។ មន្ត្រី​ដែល​មាន​បុង​ចាក់​សាំង​មិន​គិត​ថ្លៃ ​គឺ​គេ​មិន​ខ្វល់​អ្វី​នោះ​ទេ។​ របៀប​នៃ​ការ​ឡើង​ថ្លៃ​សំាង​នៅ​កម្ពុជា​គឺ​ឡើង​លឿន តែ​ចុះ​យឺត​»។

Monday, 20 August 2012 រ៉ាន់ រើយ
ប្រភព៖ភ្នំពេញបុស្តិ៍

ភ្នំពេញៈ តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​ទីផ្សារ​កម្ពុជា​បាន​ហក់​ឡើង​យ៉ាង​ខ្ពស់​មួយ​រំពេច​កាល​ពី​សប្តាហ៍​មុន ចំនួន​១៥០​រៀល ដែល​ជា​ក្តី​កង្វល់​សម្រាប់​អ្នក​មាន​ចំណូល​ទាប​ក្នុង​ការ​តស៊ូ​នឹង​ជីវភាព​ប្រចំា​ថ្ងៃ​។

អ្នក​ឃ្លាំ​មើល​បាន​លើក​ឡើង​ថា ការ​ឡើង​ចុះ​តម្លៃ ប្រេង​នៅ​កម្ពុជា​ទាក់​ទង​នឹង​ហេតុផល​នយោបាយ​ខណៈ​ តម្លៃ​ហក់​ឡើង​លឿន រីឯ​ការ​ធ្លាក់​ចុះ​វិញ​យឺត និង​តិច​តួច​បំផុត​។

កំពុង​អង្គុយ​ក្នុង​តុក​តុក​ចាំ​ភ្ញៀវ ​នៅ​មុខ​ភោជនីយដ្ឋាន​មួយ​នៅ​រាជធានី​ភ្នំពេញ ​ចេវ ចាន់នី ជា​អតីត​អ្នក​រត់​ម៉ូតូ​ឌុប​ជាង​២០​ឆ្នាំ​មក​ហើយ និង​ទើប​តែ​បាន​ប្តូរ​មក​រត់​រ៉ឺម៉ក​កង់​បី​ជាង​កន្លះ​ឆ្នាំ​​មក​នេះ ។

ក្នុង​វ័យ​៥៦​ឆ្នាំ​ លោក ចាន់នី បាន​និយាយ​ថា ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​រហូត​ដល់​ទៅ​ជិត​៦​ពាន់​រៀល​ដូច​សព្វ​ថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ដែល​រក​បាន​ចំណូល​ដ៏​តិចតួច​របស់​គាត់​៖ «ពេល​សាំង​មិន​សូវ​ថ្លៃ​ មួយ​ថ្ងៃ​ខ្ញុំ​អាច​រក​ប្រាក់​ចំណូល​សល់​បាន​ប្រហែល​២​ម៉ឺន​រៀល តែ​ពេល​សាំង​ឡើង​ថ្លៃ​ចំណូល​បាន​ធ្លាក់​មក​ត្រឹម​ជាង​១ម៉ឺន​រៀល ប៉ុណ្ណោះ។ រាល់​ថ្ងៃ​ខ្ញុំ​រក​ចិញ្ចឹម​តែ​គ្រួសារ​វា​មិន​គ្រប់គ្រាន់​ទៅ​ទៀត​»។ ​ក្នុង​មួយ​ថ្ងៃ​ អ្នក​រត់​រ៉ឺម៉ក​កង់​បីរូប​នេះ​អាច​រក​​ចំណូល​បាន​ប្រមាណ​៣​ម៉ឺន​រៀល​ ប៉ុន្តែ​លោក​ក៏ត្រូវ​ប្រើប្រាស់​សាំង​អស់​៣​លីត្រ​ផង​ដែរ​ ពោល​គឺ​ពាក់​កណ្តាល​ទៅ​លើ​ថ្លៃ​សាំង​។

ទោះ​បី​លោក​ដឹង​ថា​ សាំង​នៅ​កម្ពុជា​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង​ក៏​ដោយ​ ប៉ុន្តែ​លោក​មិន​បាន​យល់​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​ប្រេង​ឡើង​ថ្លៃ​នោះ​ទេ​។ លោក​និយាយ​ថា​៖

«យើង​ធ្វើ​ដំណើរ​រាល់​ថ្ងៃ ​យើង​អត់​ដឹង​ធ្វើ​អ្វី​ទេ ​គេ​ឡើង​ក៏​ឡើង​ទៅ! ​គេ​ចុះ​ក៏ចុះ​ទៅ! បើ​យើង​នាំ​គ្នា​ទៅ​តវ៉ា គេ​ថា យើង​ទៅ​ប្រឆាំង!​»។​ សម្រាប់ លោក ចាន់នី ​តម្លៃ​សំាង​ដែល​សមរម្យ​គឺ​ត្រឹម​៣​ពាន់​រៀល​ក្នុង​មួយ​លីត្រ​។

លោក​ រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា ​និង​ជា​អ្នក​ល្បី​ខាង​ការ​រិះគន់ ​បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​១៦​ ខែ​សីហា​ ដោយ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​មាន​ចំណាត់​ការ​បញ្ចុះ​តម្លៃ​ប្រេង​សំាង​ដែល​កំពុង​តែ​ឡើង​ថ្លៃ​ដូច​ សព្វ​ថ្ងៃ​នេះ។​

ក្នុង​លិខិត​អំពាវនាវ​នេះ​ លោក ​រ៉ុង ​ឈុន ​សរសេរ​ថា​៖​ «​ខណៈ​ពេល​តម្លៃ​ប្រេង​ឥន្ធនៈ​កើន​ឡើង​ខ្ពស់ អ្នក​ទទួល​រង​ផល​ប៉ះ​ពាល់​មុន​គេ​នោះ​ គឺ​អ្នក​ដែល​មាន​ចំណូល​ប្រចាំ​ថ្ងៃ​ទាប​»​។​ អ្នក​ដែល​មាន​ចំណូល​ទាប​ដែល​លោក​លើក​ឡើង​រួម​មាន ​កម្មករ ​កម្ម​ការិនី ​គ្រូ​បង្រៀន ​មន្ត្រី​រាជ​ការ និង​កសិករ។

បច្ចុប្បន្ន​ប្រេង​សាំង​គឺមាន​តម្លៃ​៥ ៦៥០​រៀល​ សម្រាប់​ប្រភេទ​ស៊ូពែរ​ និង​ ៥៤៥០​រៀល​សម្រាប់​ប្រភេទ​សំាង​ធម្មតា ដែល​តម្លៃ​នេះ​បាន​ហក់​ឡើង​ម្តង​រហូត​ដល់​១៥០ រៀល។

លោក ​ប៊ិន ​ម៉ៃ ​មាលា ​ប្រធាន​ទីផ្សារ​ក្រុម​ហ៊ុន ​ប្រេង​ឥន្ធនៈ​ថៃ PTT បាន​និយាយ​ការ​ពារ​ការ​ដំឡើង​​ថ្លៃ​សាំង​ថា ​មាន​កត្តា​បី​យ៉ាង​ធំៗ​ដែល​ជះ​ឥទ្ធិ​ពល​ដល់​តម្លៃ ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​​ស្ទុះ​ឡើង​វិញ ដែល​កត្តា​ទំាង​នោះ​រួម​មាន ភាព​អស្ថិរភាព​នៅ​តំបន់​ផលិត​ប្រេង​ធំ​នៅ​មជ្ឈិម​បូព៌ា ​គ្រោះ​ធម្មជាតិ​កើន​ឡើង​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​ដូច​ជា​ ចិន ​និង ​ហ្វីលីពីន​ និង ​គ្រោះ​រាំង​ស្ងួត​កើត​ឡើង​នៅ​អាមេរិក ​បណ្តាល​ឲ្យ​ខូច​ខាត​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​អេតាណុល​យក​ទៅ​ប្រើ​ លាយ​ជាមួយ​សំាង ​និង​ម៉ាស៊ូត។​ លោក​ បន្ត​ថា ​៖ ​«តម្លៃ​ប្រេង​នឹង​មិន​ថយ​ទេ ​តាម​ខ្ញុំ​មើល​ទៅ​។ និន្នាការ​តម្លៃ​ប្រេង​សំាង​នៅ​កម្ពុជា​អាច​នឹង​ឡើង​ថ្លៃ​យ៉ាង​ហោច​ពី​១០០​ ទៅ​១៥០​រៀល​ក្នុង​រយៈ​ពេល​ពីរ​ទៅ​បី​សប្តាហ៍​ខាង​មុខ​ទៀត​»។

លោក​បាន​ទទួល​ស្គាល់​ថា​ តម្លៃ​ប្រេង​សាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង​សូម្បី​ តែ​ប្រទេស​ឡាវ​ដែល​ពុំ​មាន​សមុទ្រ​សម្រាប់​ដឹក​ជញ្ជួន​ក្ដី​។

លោក​ សន​ ជ័យ ​អ្នក​សម្រប​សម្រួល​បណ្ដាញ​រួប​រួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​ បូព៌ា និង​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា ​និយាយ​ថា ​ជា​បទពិសោធ​សំាង​នៅ​ប្រទេស​កម្ពុជា​ឡើង​ថ្លៃ​លឿន និង​ការ​ចុះ​ថ្លៃ​យឺត។

លោក​បន្ត​ថា៖​ «អ្វី​ដែល​យើង​ចាប់​អារម្មណ៍​គឺ​សាំង​នៅ​ស្រុក​ខ្មែរ​ហាក់​ដូច​ជា​ពាក់​ ព័ន្ធ​នឹង​រឿង​នយោបាយ ដូចជា​ មុន​បោះ​ឆ្នោត​ តម្លៃ​សំាង​ចុះ​ស្រប​គ្នា​នឹង​យុទ្ធនាការ​បោះ​ឆ្នោត​»។

តម្លៃ​សំាង​ឡើង​ថ្លៃ​វា​បណ្តាល​ឲ្យ​ប៉ះ​ពាល់​រយៈ​ពេល​វែង​ដល់​អ្នក​ប្រកប​ របរ​ទំាង​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ ជា​ពិសេស​អ្នក​ដែល​មាន​ចំណូល​ទាប៖​ «មន្ត្រី​ដែល​មាន​បុង​ចាក់​សាំង​មិន​គិត​ថ្លៃ ​គឺ​គេ​មិន​ខ្វល់​អ្វី​នោះ​ទេ។​ របៀប​នៃ​ការ​ឡើង​ថ្លៃ​សំាង​នៅ​កម្ពុជា​គឺ​ឡើង​លឿន តែ​ចុះ​យឺត​»។

លោក សន ជ័យ បាន​លើក​ឧទាហរណ៍​ថា ពេល​ពិភពលោក​ប្រកាស​ថា​សាំង​ឡើង​ថ្លៃ​ ទីផ្សារ​កម្ពុជា​ឡើង​ស្រប​ពេល​គ្នា ​តែ​ពេល​តម្លៃ​ទីផ្សារ​ពិភព​លោក​ធ្លាក់ ​ឈ្មួញ​នៅ​កម្ពុជា​អះអាង​ថា សាំង​ដែល​គេ​ទិញ​មក​នោះ​ លក់​មិន​ទាន់​អស់​ពី​ស្តុក៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: