THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងផ្តើមសាងសង់ចុងឆ្នាំ ២០១២

leave a comment »


 

 

បញ្ជាក់៖ មិនដឹងថាទៅខ្ចីលុយពីណាយកមកសាងសង់ទៀតហើយ។ ចូលចិត្តទៅខ្ចី​គេស្ងាត់​ៗ ហើយសាងសង់ដាក់ជាឈ្មោះខ្លួនឯង។ បន្តិចទៀត អស់ឈ្មោះដាក់គេដាក់ថា “កម្ពុជា មរក​​តេជោ​សែន” ហើយ។ ហួសចិត្ត!

ដោយ ៖ រិទ្ធី
ប្រភព ៖ Postkhmer

ភ្នំពេញៈ យោង​តាម​លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​នៃគណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ពហុ​កីឡ​ដ្ឋាន​ជាតិ​ថ្មី​ទំនើប​​មួយ​ទៀត នឹង​ត្រូវ​ចាប់​ផ្តើម​សាង​សង់​នៅ​ចុងឆ្នាំ​ ២០១២​ខាងមុខ​នេះ។ ពហុកីឡដ្ឋាន​ថ្មី​នេះ មាន​ឈ្មោះ​ថា «ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ»  ដែល​នឹង​សាង​សង់​ឡើង​នៅ​លើ​ដី​ទំហំ​សរុប​ជាង​៩៤​ហិចតា ក្នុង​ទីតាំង​ខាង​កើត​រាជ​ធានី​ភ្នំពេញ(នៅ
​តំបន់​ស្ពាន​ឧកញ៉ា 
លី យ៉ុង​ផាត់)។

គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា  គឺ​ជា​ម្ចាស់​គម្រោង​លើ​ការ​សាង​សង់​នេះ  ដោយ​មាន​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​សាលារាជ​ធានី​ភ្នំពេញ ។   ផ្ទៃដី​ប្រមាណ ​៦០ ភាគរយនៃពហុកីឡ​ដ្ឋាន ​នឹង​គ្រប​ដណ្តប់​ដោយ​តំបន់​បៃតង   (ដើម​ឈើ ​ស្មៅ សួន​ច្បារ ជាដើម) រីឯ​ ៤០ ​ភាគរយ​ទៀតគឺ​ជា​សំណង់ ។

សំណង់​  សំខាន់​ដែល​ស្ថិត​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ  រួម​មាន  វិមាន​ការិយាល័យ​នៅ​ចំ​កណ្តាល អាង​ហែល​ទឹក​ស្តង់​ដារ​អន្តរ​ជាតិ  អគារ​អត្តពលកម្ម Indoor សាល​ហ្វឹក​ហាត់​កីឡា​ប្រយុទ្ធ​ និង​កីឡា​ផ្សេងៗ  សាល​ហ្វឹក​ហាត់​កីឡា​ប្រពៃណី រួម​ទាំង  ​ទីលាន​កីឡា​បាល់​ទាត់​ស្តង់​ដារ​អន្តរ​ជាតិ​ចំនួន​ពីរ(ទាំង​ខាងក្នុង និង​ខាង​ក្រៅ)។

មន្ត្រី​  NOCC  បាន​បញ្ជាក់​ឲ្យ​ដឹង​ថា  ការ​សាង​សង់ និង​ការ​ប្រើ​ប្រាស់​នឹង​ធ្វើ​ឡើង​ទៅតាម​ដំណាក់កាល ហើយ​រាល់​គម្រោង​សាង​សង់​ទាំង​អស់​នឹង​ត្រូវ​ឆ្លង​កាត់​ភ្នាក់​ងារសំណង់​ អន្តរ​ជាតិ ។ បើ​តាម​អ្នក​ជំនាញការ​ចំណាយ​លើការ​សាង​សង់​ពហុ​កីឡ​ដ្ឋាន​កម្រិត​អន្តរជាតិ   មិន​តិច​ជាង ​ ១០០ លាន​ដុល្លារ​អា​មេ​រិក​នោះ​ឡើយ៕

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: