THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ទាហានអាមេរិក៤នាក់ប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអូបាម៉ា [… អូបាម៉ាល្អប៉ុណ្ណឹងនៅមានគេចង់ធ្ចើឃាត ចុះហ៊ុន សែន វិញ? ]

leave a comment »


ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 28 សីហា 2012ម៉ោង 11:15:49

ទាហានអាមេរិក៤នាក់បានចំណាយប្រាក់រហូតដល់ ៨៧ពាន់ ដុល្លារទិញកាំភ្លើង និងសម្ភារកែច្នៃគ្រាប់បែក ហើយ ឡើង គម្រោងដណ្ដើមយកទីតាំង យោធា Fort Stewart វាយប្រហារគ្រាប់បែកទៅលើ គោលដៅ ជាច្រើន នៅរដ្ឋ Savannah និង Washington ក៏ដូចជា ធ្វើឃាត ប្រធានាធិបតីអូបាម៉ា ។

សារព័ត៌មាន AP បានដកស្រង់សម្ដីមន្ដ្រីតុលាការបានឱ្យដឹងថា ទាហាន អាមេរិក៤នាក់ខាងលើ បានឡើង គម្រោងធ្វើ ឃាតប្រ ធានាធិបតីអូបាម៉ា និងផ្ដួលរំលំរដ្ឋាភិបាលអាមេរិក ដោយ ក្នុងនោះ មានម្នាក់ឈ្មោះ Michael burnet បានសារភាព ពីបទសម្លាប់មនុស្ស និងដើរតាមក្រុមឧក្រិដ្ឋជន កាលពីខែធ្នូ ដែលក្រុមនោះបានសម្លាប់អតីតយុទ្ធជននិង មិត្ដស្រី ដែលមានវ័យទើបតែ១៧ឆ្នាំ ម្នាក់ទៀតផង ។

Michael burnet បានដឹងច្បាស់ពីការចាកចេញរបស់យុទ្ជន Michael Roark ដោយដឹងពី គម្រោងរបស់ក្រុមខ្លួន ពេល នោះ Roark ក៏ត្រូវបាន សម្លាប់បំបិទមាត់ និងមិត្ដស្រី អាយុ១៧ឆ្នាំ នោះផងដែរ ។

ការសម្លាប់មនុស្សខាងលើបានធ្វើឱ្យបែកធ្លាយនូវក្រុម ភេរវកម្មដែលលាក់ បំពួនរាងកាយក្រោមឯកសណ្ឋាន យោធាអាមេរិក ។ ក្រុមជនល្មើសទាំង នោះបាន ឃាត់ ខ្លួន ពេលមិន ទាន់បានអនុវត្ដគម្រោង ធ្វើឃាតប្រធានាធិបតីអាមេរិក ។

នេះមិនមែនជាលើកទី១ឡើងដែលប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា ក្លាយជាគោលដៅក្នុង ការធ្វើឃាត ។ កន្លងមកបុរសម្នាក់ក៏រងការចោទប្រកាន់ ពីបទប៉ុនប៉ងធ្វើឃាតលោកអូបាម៉ា ដោយ បាញ់កាំភ្លើង២គ្រាប់ចូលទៅបង្អួច សេតវិមាន ជាកន្លែងលោក អូបាម៉ា ធ្វើការ ប៉ុន្ដែជាភ័ព្វសំណាង ពេលនោះ លោកអូបាម៉ា និងភរិយា បានទៅទស្សន កិច្ចនៅទីក្រុង San Diego បានជាមិនរង ផលប៉ះពាល់នៃការវាយប្រហារនោះ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: