THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

គឺពួកដឹកនាំទាំងនេះហើយជាអ្នកបំផ្លាញជាតិ៖ វៀតណាម​ចូល​មក​ដាក់​ស្បៃ​មុង​ប្រ​មា​ណ​ជិត​ ១០​គីឡូម៉ែត្រ​ក្នុង​ឃុំ​កំពង់​ក្រសាំង​,​ជ័យ​ជោគ​,​បុរី​ជលសា​

leave a comment »


ដោយ​ ៖ សុខ​ ​ខេមរា ថ្ងៃទី 27 សីហា 2012ម៉ោង 13:27:20

ប្រភព៖ នគរវត្ត

​ខេត្ដតាកែវ​ ៖​ ក្រុម​ឈ្មួញ​វៀតណាម​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​ជំនាញ​រដ្ឋ​បាល​ជលផល​ខេត្ដតាកែវ​ បាន​រៀបចំ​ដាក់​បង្គោល​រាប់​សិប​ពាន់​បង្គោល​ដើម្បី​ធ្វើ​ស្បៃ​មុង​(​សៃយ៉ឺន​)​ដាក់​យក​ត្រី​ ដែល​គេ​ទម្លាយ​ឱ្យ​ដឹង​ថា​ ករណី​លួច​ដាក់​ឧបករណ៍​ល្មើសច្បាប់​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​នេះ​ គឺ​ក្រុម​ឈ្មួញ​វៀតណាម​បាន​ចំណាយ​ ប្រាក់​មិន​តិច​ជាង​៧​ម៉ឺន​ដុល្លារ​ នេះ​បើ​ តាម​ការ​អះអាង​របស់​ក្រុម​ឈ្មួញ​វៀត​ណា​ម​ផ្សេង​ទៀត​ដែល​ដឹង​ពី​ការ​ចំណាយ​ ប្រាក់​ បន្ទាប់​ពី​ពួក​គេ​ដឹង​ថា​ ជនជាតិ​វៀតណាម​ទាំងនោះ​ គឺ​ពឹង​សមត្ថកិច្ច​១​រូប​ ឈ្មោះ​ ឡេះ​ ជនជាតិ​អ៊ី​ស្លា​ម​ និង​ជា​ដៃស្ដាំ​របស់​លោក​អភិបាល​ខេត្ដតាកែវ​ ។​

​អ្នក​ភូមិ​ជា​ច្រើន​នាក់​នៅ​ក្នុង​ឃុំ​ចំនួន​៣​ គឺ​ឃុំ​កំពង់​ក្រសាំង​,​ ជ័យ​ជោគ​ និង​ឃុំ​ បុរី​ជលសា​ ស្រុក​បុរី​ជលសា​ ខេត្ដតាកែវ​ បាន​និយាយ​ថា​ ក្រុម​ឈ្មួញ​វៀតណាម​បាន​ ប្រើប្រាស់​ឧបករណ៍​ រួម​ទាំង​បង្គោល​រាប់​ ពាន់​ដើម​ ដែល​កំពុង​បោះ​ដាក់​ស្បៃ​មុង​ ប្រវែង​យ៉ាងតិច​ពី​៧​ទៅ​១០​គីឡូម៉ែត្រ​ ហើយ​មន្ដ្រី​រដ្ឋបាល​ជលផល​បែរជា​មិន​ មាន​វិធានការ​ទប់ស្កាត់​ ។​ ពួក​គាត់​បាន​ រិះគន់​ថា​ កន្លង​ទៅ​គ្រាន់តែ​ករណី​អ្នក​ភូមិ​  នេសាទ​ជា​លក្ខណៈ​គ្រួសារ​ឬ​ក៏​មានការ​ឆក់​ត្រី​ជាដើម​ ត្រូវ​បាន​ខាង​រដ្ឋបាល​ជល​ ផល​ចាប់​យក​ទៅ​ឃុំ​ និង​បង្ខំ​ឱ្យ​បង់ប្រាក់​ ដើម្បី​ដោះ​លែង​នេះ​ជាដើម​ ប៉ុន្ដែ​រូបភាព​ដែល​ក្រុម​ឈ្មួញ​វៀតណាម​ដាក់​ស្បៃ​មុង​ រាប់​សិប​គីឡូម៉ែត្រ​ បែរជា​ជំនាញ​រដ្ឋបាល​ ជលផល​ម្នាក់ៗ​ប្រឹង​ប្រមូល​ប្រយោជន៍​ទៅ​វិញ​ ។​

​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹងផង​ដែរ​ថា​ កន្លង​ទៅ​សមត្ថកិច្ច​ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​មាន​សិទ្ធិ​ទាល់តែ​សោះ​ បង្ក្រាប​ការ​ប្រើប្រាស់​ឧបករណ៍​ល្មើស​ច្បាប់​ ខណៈ​ដែល​ខាង​ជំនាញ​រដ្ឋបាល​ជល​ ផល​ចេះ​តែ​នៅ​ពីក្រោយ​បទល្មើស​ទាំង​ នោះ​ដើម្បី​លាភសក្ការៈ​ ដូច្នេះ​មាន​តែ​ ថ្នាក់លើ​ ដូច​ជា​ប្រធាន​រដ្ឋបាល​ជលផល​ ក្រុម​អធិការកិច្ច​ និង​ថ្នាក់ដឹកនាំ​របស់​ ក្រសួងកសិកម្ម​ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ដ​ ប៉ុណ្ណោះ​ ដែល​អាច​បង្ក្រាប​បទល្មើស​ ឧបករណ៍​នេសាទ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​ក្នុង​ច្រក​ត្រ​ញំ​ង​ក្រសាំង​នេះ​បាន​ ។​

​លោក​ គឹ​ម​ សា​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជលផល​ខេត្ដតាកែវ​ មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​រសៀល​ថ្ងៃ​ទី​២៧​ខែសីហា​ ឆ្នាំ​២០១២​ ប៉ុន្ដែ​កន្លង​ទៅ​តាម​ទូរស័ព្ទ​ លោក​បាន​ប្រាប់​នគរវត្ដ​ឱ្យ​ដឹង​ថា​ មិន​ មាន​បទល្មើស​បែប​នេះ​ទេ​ តែបើ​មាន​មែន​គាត់​នឹង​ឱ្យ​មន្ដ្រី​ចុះ​ទៅ​បង្ក្រាប​ ប៉ុន្ដែ​ ប្រជា​ពល​ដ្ឋ​ក្នុង​ឃុំ​កំពង់​ក្រសាំង​បាន​ និយាយ​ថា​ មន្ដ្រី​ជលផល​ពិតជា​បាន​ចុះ​ មក​កាន់​ទីតាំង​នោះ​មែន​ ហើយ​ពួក​គាត់​ ដូច​ជា​ស្វះស្វែង​បំផុត​ក្នុង​ការ​ទំនាក់ទំនង​ ជាមួយ​អ្នក​រត់ការ​ ក៏​ដូច​ជា​ក្រុម​ឈ្មួញ​ វៀតណាម​ដើម្បី​តែ​ផលប្រយោជន៍​ពួក​គាត់​តែ​ប៉ុណ្ណោះ​ ។​

​ប្រជាពលរដ្ឋ​និយាយ​ថា​ រូបភាព​ដែល​ក្រុម​ឈ្មួញ​វៀតណាម​ប្រើ​ឧបករណ៍​ដាក់​ ស្បៃ​មុង​ដែល​បោះបង្គោល​ឈើ​រាប់​ពាន់​ ដើម​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​យ៉ាងនេះ​ នឹង​បំផ្លាញ​ពូជ​ត្រី​ ប្រសិនបើ​អាជ្ញាធរ​និង​ជំនាញ​មិន​មាន​វិធានការ​នោះ​ទេ​ ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: