THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

និយាយរឿងប្រលងបាក់ឌុប ធ្វើឲ្យអស់សង្ឃឹមថាពិបាកនិងស្តាជាតិឲ្យខ្លាំង៖ទោះជាគ្មាន កាស្រាវជ្រាវជាផ្លូវការ តែខ្ញុំអាចថាសិស្សប្រលងឆ្នាំនេះគ្មានអ្នក ណាម្នាក់អត់បានសូកគ្រូនោះទេ

leave a comment »


(រូបភាព៖ វិញ្ញាសារប្រលងបែក និងដាក់លក់ជាសាធារណៈ ដោយ អាស៊ីសេរី)

តាមលោក សម មុនីរ័ត្ន អគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ប្រាប់នៅថ្ងៃសៅរ៍នេះថា នៅឆ្នាំ២០១២នេះ សិស្សដែលប្រឡង ជាប់បាក់ឌុបមានចំនួនជាង៨៦%ពោលគឺកើនជាងឆ្នាំមុនចំនួន៤%។ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះបានពន្យល់ថា នៅឆ្នាំនេះសិស្សធ្វើត្រូវច្រើន អ៊ីចឹង ហើយទើបពួកគេប្រឡងជាប់ច្រើនជាងឆ្នាំ

មុនដោយ សិស្សដែលទទួលបាននិទេ្ទស A នៅឆ្នាំនេះមានចំនួន១០៥នាក់ រីឯកាលពីឆ្នាំមុនមានចំនួនតែ៥០នាក់ប៉ុណ្ណោះ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ដល់០៨សីហាកន្លងទៅ ដែលមានសិស្សជាង ១១ម៉ឺន នាក់ចូលរួមប្រឡង។

តាមសំដីរបស់លោកមន្រ្តីពីក្រសួងអប់រំដូចជាគ្រាន់បើតែរឿងដែលខ្ញុំនឹកស្មានមិនដល់គឺខ្ញុំបានសាកសួរក្មួយររបស់ខ្ញុំ កូនរបស់បងប្អូន មិត្តភ័ក្រ្ត និងអ្នក ភូមិ ដែលបានប្រលងឆ្នាំនេះ កុំថាឡើយនៅក្រុងភ្នំពេញសូម្បីតែនៅស្រែ គឺគ្មានអ្នកណាម្នាក់ដែលថាមិនបានសូកលុយគ្រូដើម្បីបានបើកចាក់ ទិញវិញ្ញា សារ និងទិញចំលើយនោះទេ។ ពួកគេបានចំណាយតិចបំផុត ១០ម៉ឺនរៀលដល់៤០ម៉ឺនរៀលក្នុងការប្រលងនេះក្នុងម្នាក់ៗ។

ពេលខ្ញុំសួរថាហេតុអ្វីបានជានាំគ្នាសួកលុយគ្រូអនុរក្សបែបនេះនៅពេលប្រលង? ពួកគេឆ្លើយថា មកពីពួកគេមិនចេះ ហើយវាក៏ជាទំលាប់ទៅហើយ ដែរព្រោះសូម្បីតែនៅសាលាបើអ្នកណាមិនឲ្យលុយគ្រូនិងរៀនគួរទេ គឺប្រលងមិនចេះជាប់ទេ បើជាប់ក៏គ្មាននិទ្ទេសល្អដែរ។

បែបនេះហើយបានជាខ្ញុំចេះតែឆ្ងល់ថាហេតុអ្វីបានជាក្មួយខ្ញុំសុំលុយច្រើនម្លេះសម្រាប់ទៅប្រលងហើយគិតថាជាការលើកទឹកចិត្តទើបឲ្យដោយមិនដេញដោល។ តែផ្ទុយទៅវិញ ម្តាយរបស់ក្មួយប្រាប់ថាក្មួយត្រឡប់មកគេងនៅផ្ទះវិញរាល់ថ្ងៃ។ (បញ្ជាក់៖ក្មួយខ្ញុំប្រលងនៅក្បែរអង្គតាសោមឆ្ងាយ ពីផ្ទះជាង ២០គមពីផ្ទះ) ហើយពេលសួរក្មួយថា ហេតុអ្វីបានជាត្រឡប់មកគេងនៅផ្ទះវិញ គេឆ្លើយថាគេមិនបានចាយលុយនោះទេ គឺគេយកទុកឲ្យគ្រូ។ហេតុ ដូច្នេះហើយបានជាមិនមានលុយគេងផ្ទះសំណាក់នៅអង្គតាសោមក្បែរនោះ។

ជាការសំគាល់របស់ខ្ញុំគឺ៖
១) យុវជនខ្មែរមានស្មារតីទន់ជ្រាយ ណាស់ដោយសុខចិត្តធ្វើតាមគ្នា ដោយពួកគេមិនរួមគ្នា ធ្វើតាមឆន្ទៈខ្លួន ប្រកបដោយយុត្តិធម៌និងហ៊ានជំទាស់ នឹង រឿងបែបនេះក្នុងសង្គម ហើយជួយជំរុញឲ្យលោកគ្រូអ្នកគ្រូរួមជាមួយពួកគេទៀតប្រឆាំងតវ៉ានឹងរដ្ឋាភិបាលឲ្យតំឡើងប្រាក់ខែពួកគាត់បានសមរម្យ។ បែបនេះទើបសមជាយុវជនពិតប្រាកដសម្រាប់ជាតិ។
២) រឿងនេះហាក់បីដូចជាបញ្ជាក់ថាពួកគេមិនខ្វល់រឿងយុត្តិធម៌សង្គម និងមិនបានខិតខំសិក្សាពិតប្រាកដឡើយ។
៣) រដ្ឋាភិបាលមិនយកចិត្តទុកដាក់វិស័យអប់រំ និងប្រទេសជាតិពោរពេញទៅដោយអំពើពុករលួយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: