THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ស្រុកសន្តិភាពតាមបែប ហ៊ុន សែន ប្រជាជនរស់ដោយព្រលឹងចុងសក់ រាល់ថ្ងៃ៖ ចូលប្លន់ទាំងយប់បាញ់ ស្លាប់ម្ចាស់ផ្ទះម្នាក់របួស ធ្ងន់ ២នាក់ នៅ ស្រុកបារាយណ៍

leave a comment »


ដោយ ៖ សុខ ខេមរា ថ្ងៃទី 03 កញ្ញា 2012
ប្រភព៖នគរវត្ត

ខេត្ដកំពង់ធំ ៖ បុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមនិង២នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីអំពើប្លន់មួយនៅក្នុងគ្រួសារអ្នកភូមិអូរអណ្ដើក ឃុំបាក់ស្នារ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ ។

សាក្សីអ្នកភូមិបានឱ្យដឹងថា វេលាម៉ោងខាងលើ បានឃើញមនុស្សប្រមាណជា៤-៥នាក់ បានមកកាន់ផ្ទះកើតហេតុខាងលើដើម្បីប្លន់រួចក៏មានករណី​ផ្ទុះអាវុធជាច្រើនគ្រាប់ ដែលបុរសម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ប៉ុន្ដែទ្រព្យសម្បត្ដិដែលបានបាត់បង់ មិនទាន់ដឹងពិតប្រាកដនៅឡើយទេ ដោយសារតែអ្នកភូមិមានការភ័យស្លន់ស្លោ ហើយសមត្ថកិច្ចកំពុងតែចុះពិនិត្យនិងតាមប្រមាញ់ក្រុមចោរប្លន់ប្រដាប់អាវុធ បន្ទាប់ពីពួកក្រុម​ចោរធ្វើ​សកម្មភាពប្លន់នេះគេចខ្លួនបាត់ ។ប្រជាពលរដ្ឋសំណូមពរផងដែរដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមានវិធានការទប់ស្កាត់ចំពោះបទល្មើស ពីព្រោះកន្លងទៅក្រុមឧក្រិដ្ឋជនធ្លាប់ធ្វើ​សកម្មភាពប្លន់និងចាប់ជំរិតជាច្រើនដង នៅស្រុកបារាយណ៍ ប៉ុន្ដែសកម្មភាពនៃបទឧក្រិដ្ឋនេះត្រូវបានកាត់បន្ថយ បន្ទាប់ពីកម្លាំងប្រដាប់អាវុធក៏ដូច​ជាគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រូវបានអនុវត្ដហើយករណីប្លន់នេះ សមត្ថកិច្ចមានជំនឿថា នឹងអាចស្វែងរកមុខសញ្ញា ស្របពេល​ដែលកម្លាំងសមត្ថកិច្ចកំពុងតែតាមប្រមាញ់មុខសញ្ញាប្លន់នេះដោយយកចិត្ដទុកដាក់ ៕

Advertisements

Written by Kolbot Khmer

September 5, 2012 at 4:49 pm

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: