THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ៊ូ សុខា និងតូច មករា បើកគ្រឿងចក្រឈូសឆាយលើដីលំនៅឋាននិងផលដំណាំពលរដ្ឋនៅភូមិស្ទឹងបត់ក្រុងប៉ោយប៉ែត

leave a comment »


ចំងល់៖ចុះអាជ្ញាធរដែនដីទៅណាហេតុអ្វីបានជាមិនមិនទប់ស្កាត់ ហើយប្រជាជនទាំងនោះមករស់នៅខុសច្បាប់ដោយរបៀបណា?)
ដោយ ៖ វណ្ណា ថ្ងៃទី 03 កញ្ញា 2012នគរវត្ត

ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋចំនួន១០៨គ្រួសាររស់នៅភូមិស្ទឹងបត់ សង្កាត់-ក្រុងប៉ោយប៉ែត មានការឆោឡោប្រឆាំងតវ៉ា ទៅនឹងសកម្មភាពដែលឈ្មួញ២រូប គឺឈ្មោះ អ៊ូ សុខា និង តូច មករា បានប្រើប្រាស់គ្រឿងចក្រឈូសឆាយរំលោភលើលំនៅឋាន និងផលដំណាំជាច្រើនមុខ ដែលអ្នកទាំង២អះអាងថា ប្រជាពលរដ្ឋបានមករស់នៅលើដីរបស់ខ្លួនដែលមាន ប័ណ្ណកម្មសិទ្ធិរហូតដល់១១ប្លង់នោះ ។

សកម្មភាពឈូសឆាយប៉ះពាល់លំនៅឋានប្រជាពលរដ្ឋនៅភូមិស្ទឹងបត់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០ នាទីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ ខណៈដែលពួកគាត់ជាប្រជាពលរដ្ឋមួយចំនួនទៅធ្វើស្រែ និងមួយចំនួនទៀត ចេញទៅធ្វើជាកម្មករក្នុងទឹកដីថៃ ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ឈ្មោះ អ៊ូ សុខា និង តូច មករា នេះចោទប្រកាន់មកលើពួកគាត់ថាបានសង់លំនៅឋានលើដី របស់ពួកគេ ប៉ុន្ដែប្រជា ពលរដ្ឋ​បាន​អះអាងថា ប្រជាពលរដ្ឋចំនួន១០៨គ្រួសារអ្នកខ្លះរស់នៅតាំងពីឆ្នាំ១៩៩៧ ហើយ អាជ្ញាធរបានទទួលស្គាល់ដែលមានលិខិតកាន់កាប់ ប្រើប្រាស់ដីធ្លី ដូច្នេះអ្វីដែលឈ្មួញទាំង២ខាងលើបានប្រើប្រាស់គ្រឿង ចក្រឈូសឆាយ គឺជាការរំលោភបំពានមកលើលំនៅឋាន និងប្រើអំ ណាចឥទ្ធិពលទឹកប្រាក់ជិះ​ជាន់​មកលើប្រជាពលរដ្ឋ ក្រីក្រ ស្លូតត្រង់ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា មកទល់នឹងម៉ោង៦និង១០នាទីល្ងាចនេះ ក៏សកម្មភាពឈូសឆាយមិនទាន់បញ្ចប់ ខណៈដែលដើមឈើហូបផ្លែ រួមទាំងផ្ទះ១ខ្នងត្រូវបាន អ៊ូ សុខា និង តូច មករា ឈូសឆាយបំផ្លាញ ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: