THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ឡាយ វណ្ណៈកាលពីមុនជាប់លេខតែអភិបាលខេត្តរង កំជិល តែពេលនេះជាប់លេខខាងដើរច្រៀង ខារ៉ាអូខេនិងបាញ់បោះ

leave a comment »


(Lay Vannak and Wife)

អភិបាលរង​ខេត្ត​តាកែវ​រង​ការ​ចោទ​ថា​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់​ម្ចាស់​ហាង​ខារ៉ាអូខេ

ដោយ អ៊ុក សាវបូរី
2012-09-06

ប៉ូលិស​បាន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ករណី​បាញ់​ម្ចាស់​ហាង​ខារ៉ាអូខេ ឈ្មោះ រស្មី​អង្គរ ស្ថិត​នៅ​ក្នុង​ភូមិ​ស្នោ សង្កាត់​រកាក្រៅ ក្រុង​ដូនកែវ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ចន្ទ ទី​៣ កញ្ញា ឆ្នាំ​២០១២។

ការ​ប្រើ​អាវុធ​បាញ់​ទៅ​លើ​ម្ចាស់​ហាង​ខារ៉ាអូខេ​នោះ ត្រូវ​បាន​ប៉ូលិស​សង្ស័យ​ថា ពាក់ព័ន្ធ​អភិបាលរង​ខេត្ត​តាកែវ មួយ​រូប ដែល​គេ​អះអាង​ថា បាន​ចូល​ទៅ​កំសាន្ត​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​នោះ ជាមួយ​មនុស្ស​មួយ​ចំនួន។

ស្នងការ​នគរបាល​ខេត្ត​តាកែវ លោក អ៊ុក សំណាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កញ្ញា ថា សមត្ថកិច្ច​កំពុង​សាកសួរ​ទៅ​សាក្សី​ជា​ច្រើន​រូប ដែល​បាន​ដឹង​ហេតុការណ៍​បាញ់​ម្ចាស់​ហាង​ខារ៉ាអូខេ ដែល​មាន​ស្លាក​រស្មី​អង្គរ បណ្ដាល​ឲ្យ​ម្ចាស់​ហាង​របួស។

លោក​ស្នងការ​បន្ត​ថា ជន​រងគ្រោះ​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ ត្រូវ​របួស​ជើង ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ ហើយ​បាន​ត្រឡប់​មក​ដល់​ផ្ទះ​នៅ​ខេត្ត​តាកែវ វិញ​ហើយ៖ «ក្រោយ​ពី​បាន​ព័ត៌មាន​មក ខ្ញុំ​បាន​ធ្វើ​ការ​បំភ្លឺ​ពី​សាក្សី ហើយ​និង​ជន​រងគ្រោះ​ដែល​វា​មាន​ពាក់ព័ន្ធ​សាក្សី​ខ្លះ​ទៀត​ដែល​យើង​កំពុង​តែ​ធ្វើ​ការ​បំភ្លឺ​ជាមួយ​បញ្ហា​ក្នុង​រឿង​នេះ»

ប្រភព​ពី​ប្រជាពលរដ្ឋ​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា កាល​ពី​ម៉ោង​ប្រមាណ​១១យប់ ថ្ងៃ​ចន្ទ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ ក្រុម​អាជ្ញាធរ​ខេត្ត​តាកែវ មួយ​ក្រុម ក្នុង​នោះ​មាន​លោក ឡាយ វណ្ណៈ អភិបាលរង​ខេត្ត រួម​ទាំង​មន្ត្រី​តុលាការ​ខេត្ត​ខ្លះ បាន​ចូល​ទៅ​ច្រៀង​លេង​នៅ​ហាង​ខារ៉ាអូខេ​ឈ្មោះ​រស្មី​អង្គរ។ ក្រោយ​មក មាន​ផ្ទុះ​អាវុធ ធ្វើ​ឲ្យ​ម្ចាស់​ហាង​ខារ៉ាអូខេ​នោះ​របួស​ជើង។ ប្រភព​ដដែល​អះអាង​ថា បន្ទាប់​មក​អភិបាលរង​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​ដឹក​ជន​រងគ្រោះ​ឈ្មោះ មាស សុថន ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ ទៅ​មន្ទីរ​ពេទ្យ ហើយ​បាន​គម្រាម​គ្រូពេទ្យ​មិន​ឲ្យ​បញ្ចេញ​ព័ត៌មាន​បាញ់​បោះ​នេះ​ទៅ​ស្ថាប័ន​ណា​បាន​ដឹង​ឮ​ឡើយ។

ប្រធាន​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​តាកែវ លោក អ៊ុក ផាន្នន ដែល​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ករណី​នេះ ថ្លែង​ថា ជន​រងគ្រោះ​មិន​បាន​សហការ​ផ្ដល់​ព័ត៌មាន​ក្នុង​ករណី​នេះ​ឡើយ។ លោក អ៊ុក ផាន្នន បន្ត​ថា ក្រុម​អ្នក​ស៊ើប​អង្កេត ព្យាយាម​ជួប​សម្ភាស​ជន​រងគ្រោះ​ឈ្មោះ មាស សុថន ម្ចាស់​ហាង​ខារ៉ាអូខេ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កញ្ញា តែ​បរាជ័យ ដោយ​ជន​រងគ្រោះ​មិន​ចេញ​មក​ផ្តល់​ព័ត៌មាន ជុំវិញ​ការ​បាញ់​ឲ្យ​គាត់​របួស​នោះ​ឡើយ។ ប៉ុន្តែ កូន​ស្រី​ជន​រងគ្រោះ​បាន​ប្រាប់​ក្រុម​អ្នក​ស៊ើប​អង្កេត​ថា មាន​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ សម្រប​សម្រួល​សំណង​រួច​ហើយ។

លោក អ៊ុក ផាន្នន៖ «នៅ​ផ្ទះ​ទេ នៅ​ដេក​ក្នុង​បន្ទប់​ទេ​ព្រឹក​មិញ ខ្ញុំ​ចុះ​ទៅ។ គាត់​អត់​ឲ្យ​ជួប​ទេ យើង​ទៅ​ជួប​ប៉ុន្មាន​ដង គាត់​អត់​ឲ្យ​ជួប​ទេ ហើយ​ចេះ​តែ​សួរ​រហូត​ទៅ កូន​ស្រី​គាត់​ម្នាក់​ចេញ​មក​ប្រាប់​ថា មិន​បាច់​ជួប​ពុក​គាត់​ទេ ព្រោះ​រឿង​ហ្នឹង ពី​តុលាការ​គេ​ដឹង​អស់​ហើយ អ៊ីចឹង​ចម្លើយ​អី​ទៅ សួរ​នៅ​នោះ​ទៅ​ហើយ​គាត់​ក៏​សម្រុះ​សម្រួល​គេ​រួច​អស់​ហើយ»

អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា តាម​ការ​សាកសួរ​ប្រភព​បណ្ដោះ​អាសន្ន គឺ​អភិបាលរង​ខេត្ត​តាកែវ ឈ្មោះ ឡាយ វណ្ណៈ នោះ មិន​បាន​បាញ់​ម្ចាស់​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ ឲ្យ​របួស​ទេ ប៉ុន្តែ​មិត្តភក្ដិ​អភិបាលរង​ខេត្ត​នោះ ដែល​ទៅ​ពី​ភ្នំពេញ​ទេ ជា​អ្នក​ធ្វើ​ឲ្យ​ផ្ទុះ​អាវុធ។ លោក អំ សំអាត បន្ត​ថា រឿង​ហេតុ​ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​គ្រាប់​នោះ គឺ​ដោយ​សារ​ក្រុម​មន្ត្រី​ទាំង​នោះ បាន​អួត​កាំភ្លើង​ខ្លី​ដាក់​គ្នា​នៅ​ពេល​បញ្ចូល​គ្រាប់​រួច ក៏​ផ្ទុះ​ត្រូវ​ម្ចាស់​ហាង​ខារ៉ាអូខេ​នោះ​ទៅ។ លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ករណី​អ្នក​ធំ អ្នក​មាន​អំណាច អ្នក​មាន​លុយ ឲ្យ​តែ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ គេ​តែង​តែ​សង្កេត​ឃើញ​មាន​ក្រុម​ជំនាញ ប្រើ​វិធី​កាយ​កប់​ត្រឡប់​សាច់​រឿង​ពី​ខុស​ទៅ​ត្រូវ ដោយ​គេ​យក​មនុស្ស​ផ្សេង​មក​ទទួល​កំហុស​ជំនួស​អ្នក​ប្រព្រឹត្ត​ជាដើម។

ដោយ​សារ​តែ​មាន​ការ​ប្រសព្វ​ក្លែងបន្លំ​សាច់​រឿង​ដូច្នេះ​ហើយ ទើប​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា កើត​ឡើង​មិន​ឈប់​ឈរ៖ «ទី១ វា​អាច​មិន​ទទួល​ទោស​ដោយ​គ្រាន់​តែ​ដោះស្រាយ​សំណង​រដ្ឋប្បវេណី។ ទី២ អា​បង្វិល​បទល្មើស​ពី​ធ្ងន់​មក​ស្រាល ហើយ​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​ទី៣ គឺ​អាច​នឹង​មាន​អ្នក​ទី៣ ជា​អ្នក​ទទួល​ទោស​ជំនួស​ខ្លួន។ អា​នេះ​ជា​វប្បធម៌​ហើយ​ដែល​យើង​គិត​ថា​បើ​វប្បធម៌​នេះ​នៅ​តែ​បន្ត​នោះ និទ្ទណ្ឌភាព​នៅ​កម្ពុជា​នៅ​តែ​មាន ហើយ​យើង​គិត​ថា​ការ​គោរព​សិទ្ធិ​មនុស្ស និង​គោរព​ច្បាប់ ឬ​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង ក៏​វា​នៅ​មាន​កម្រិត​នៅ​ឡើយ​ដែរ»

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ ថ្លែង​ថា សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ កំពុង​តែ​ចាត់​ចែង​តាម​នីតិវិធី​ច្បាប់ ប្រសិន​បើ​រក​ឃើញ​ថា អភិបាលរង​ខេត្ត​តាកែវ រូប​នោះ ពិត​ជា​ជន​ដែល​បាន​បង្ក​របួស​ស្នាម​ទៅ​លើ​ម្ចាស់​ហាង​ខារ៉ាអូខេ​នោះ​ប្រាកដ​មែន៕

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: