THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​នឹង​ប្រមូល​អ្នក​គាំទ្រ​ឲ្យ​បាន​៥លាន​នាក់

leave a comment »


ដោយ ជន ស្រីណុច និង អ៊ឹង ប៊ុន​ថន ថ្ងៃអង្គារ ទី11 កញ្ញា ឆ្នាំ2012 ម៉ោង18:02
Source: VOD

ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​​ប្រកាស​ថា​​នឹង​ប្រមូល​​សមា​ជិក​​​​អ្នក​គាំទ្រ​គណ​បក្ស​ថ្មី​នេះ ​ឲ្យ​បាន​​៥​លាន​​នាក់​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ​២០១៣។​

ថ្លែង​​ក្នុង​​ពិធី​​សម្ភោធ​​ទី​ស្នាក់​​ការ​​កណ្តាល​​គណបក្ស​​សង្គ្រោះ​​ជាតិ នៅ​​រសៀល​​ថ្ងៃ​​អង្គារ​​នេះ​​ លោក ​សម រង្ស៊ី មាន​​ប្រសាស​ន៍​តាម​​វីដេអូ​ ខន​ហ្វើរិន ពី​​ទីក្រុង​​ម៉ានីល​​ ប្រទេស​​​ហ្វីលីពីន​​មក​ថា​​ មក​ដល់​ពេល​​នេះ​ លោក​​បាន​​ចុះ​ហត្ថ​​លេខា​​ដើម្បី​​ទទួល​ស្គាល់​​សមាជិក​គណបក្ស​​សង្គ្រោះ​ជាតិ​​ចំនួន ៥ពាន់​​នាក់​​ហើយ​។​ លោក​បន្ត​​ថា​ នៅ​​មុន​​ការ​​បោះ​ឆ្នោត​​ជ្រើស​រើស​​តំណាង​​រាស្រ្ត​​អាណតិ្ត​​ទី៥​ឆ្នាំ​២០១៣​​ខាង​មុខ​នេះ​ លោក​​​នឹង​​ប្រមូល​​សមាជិក​​ឲ្យ​បាន​​​៥លាន​​នាក់ ៖ “សមាជិកស្ថាប​និក​​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃនេះ​មាន៥​ពាន់​​នាក់ យើង​ខ្ញុំ​ ថាយើង​​នឹង​ខិត​ខំ​ធ្វើការ​ទាំង​អស់​គ្នា​ ដើម្បី​បង្កើន​​សមា​ជិក​សមា​ជិកាគណបក្ស​​សង្គ្រោះ​ជាតិ​ ឲ្យ​មាន​រហូត​ដល់​៥លាន​​នាក់ មុន​ថ្ងៃបោះឆ្នោត​ឆ្នាំ​២០១៣”។

ការ​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ​នេះ ក្រសួងម​ហាផ្ទៃ​​ទាម​ទារ​ឲ្យ​មាន​ស្នាម​​មេដៃ​​សមាជិក​​ចំនួន​​​៤​ពាន់​នាក់​ ដើម្បី​​បង្កើត​​គណបក្ស​ថ្មី​នេះ ​​ដែល​​កើត​​ចេញ​ពី​ការ​រួម​​គ្នា​​រវាង​​គណបក្ស​​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​​មនុស្ស។

គួរ​បញ្ជាក់​ថា ការ​​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​​២០១៣ ​​នឹង​​ប្រព្រឹត្ត​​ទៅ​​នៅ​ថ្ងៃ​​​ទី​​២៧ ខែ​​កក្កដា ឆ្នាំ​​២០១៣៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: