THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

តុលាការយុត្តិធម៌និងរដ្ឋាភិបាលត្រឹម ត្រូវពេក ទាល់តែកាត់ក្តីស្ងាត់ៗបែបនេះ

leave a comment »


 

Road closure ahead of Mam Sonando’s court hearing – ប៉ូលិសបិទផ្លូវ នៅពេលតុលាការបើកសវនាការកាត់ទោសលោក ម៉ម សូណង់ដូ

ថ្ងៃទី 11 កញ្ញា 2012
ដោយ: ចាន់ណា
Cambodia Express News

ភ្នំពេញ: ប៉ូលិសបានពង្រាយកម្លាំង ដាក់របាំងបិទផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅពេលដែលតុលាការនេះ បានបើកសវនាការ​កាត់ទោស​លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។

ក្នុងពេលបិទផ្លូវនោះ សូម្បីតែអ្នកកាសែត និងសកម្មជនសិទ្ធិមនុស្ស ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតុលាការ ដើម្បីយកព័ត៌មាន និងតាមដាន​សវនាការឡើយ។

លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។ លោក ម៉ម សូណង់ដូ ជាប់ចោទក្នុងរឿងជម្លោះដីធ្លី បង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ។

លោកមេធាវី សុក សំអឿន មេធាវីការពារក្តីលោក ម៉ម សូណង់ដូ បានលើកឡើងថា តាមបទចោទប្រកាន់ ក្នុង ៤ ករណី ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលរដ្ឋាភិបាលចោទថា ពលរដ្ឋដែលជាតំណាងរបស់សមាគមអ្នកប្រជាធិបតេយ្យបង្កើតតំបន់អប​គមន៍នោះ គឺលោក ម៉ម សូណង់ដូ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារសរុបដល់ទៅ ៣០ឆ្នាំ។

មានអាយុ ៧២ឆ្នាំ លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងជានាយកវិទ្យុសំបុកឃ្មុំ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ក្រោមបទចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធនឹងការនៅពីក្រោយហេតុការណ៍ ដែលរដ្ឋាភិបាលបានចោទប្រកាន់ក្រុមអ្នកភូមិ ដែលជា​សាខា​សមាគមអ្នកប្រជាធិបតេយ្យ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ថាបានចាប់ដីខុសច្បាប់ និងបង្កើតតំបន់អបគមន៍។

ក៏ប៉ុន្តែលោក ម៉ម សូណង់ដូ និងសាខាប្រធានសមាគមអ្នកប្រជាធិបតេយ្យនៅខេត្តក្រចេះ ឈ្មោះ ប៊ុន រដ្ឋា ដែលជាប់ចោទ និងបានរត់គេចខ្លួន បានបដិសេធរាល់ការចោទប្រកាន់៕

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: