THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ខ្លួនអសមត្ថភាព ចាប់ម៉មសូណង់ដូ ជាលេស និងបង្រ្កាបការតវ៉ា របស់ប្រជាជន ហើយស្រែកថាខ្លួនធ្វើត្រូវ

leave a comment »


អ្នកណាក៏ដឹងដែរថាជំលោះដីធ្លីនៅទីនោះគឺកើតមានឡើងតាំងពីឆ្នាំ២០០៧មកម្លេះនៅពេលដែលរដ្ឋាភិបាល ហ៊ុន សែន លក់ដីទីនោះឲ្យក្រុមហ៊ុន សូវៀត កាសូទីម (Casotim) ដើម្បីធ្វើអាជីវកម្មរ៉ែមាសដែល មានផ្ទៃក្រឡា១៥០០០ហិកតា។

ប្រជាជនបានតវ៉ាជាយូរយាណាស់មកហើយឲ្យរដ្ឋាភិបាលជួយដោះស្រាយ និងផ្តល់សំណងឲ្យបានសមរម្យតាមច្បាប់ តែរដ្ឋាភិបាលនេះមិនបានអើពើ់ មិនព្រមដោះស្រាយ ហើយបន្តទុកឲ្យរឿងរ៉ាវកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ ក្នុងករណីយនេះគេឃើញលោកម៉ម សូណង់ដូ ធ្លាប់ចុះទៅទីនោះ និង ចែកអំណោយ។ តែវាជាការធម្មតាដែលគាត់តែងតែដើរជួយប្រជាជនដែលត្រូវការជំនួយគ្រប់ទីកន្លែងតាមកិច្ចការមនុស្សធម៌របស់គាត់។ ផ្ទុយ ទៅវិញ រដ្ឋាភិបាលហ៊ុន សែន ចង់ស៊ីដាច់ មិនបាច់សងប្រជាជន និងដោយមិនគិតពីសុខទុក្ខប្រជាជន បានយកលេសនេះបង្កើតជារឿងញុះញង់ ប្រឆាំង រដ្ឋាភិបាល ចោទប្រកាន់គាត់និងប្រជាជនថា«បង្កើតរដ្ឋក្នុងរដ្ឋ ឬតំបន់អបគមន៍» រួចចុះបង្រ្កាបដូចធ្វើសង្រ្គាមជាមួយសត្រូវ ជាតិសាសន៍ ដ៏ទៃយ៉ាងសាហាវព្រៃផ្សៃជាមួយប្រជាជនខ្លួនដែលមានតែដៃទទេ កូនក្មេង និង ស្រ្តី

បើគេនៅចាំ លោកម៉ម សូណង់ដូ គាត់បង្កើតសមាគមអ្នកប្រជាធិបតេយ្យ ហើយបានទទួលស្គាល់ជាផ្លូវ ការពីក្រសួងមហា ផ្ទៃកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១០ ទេ ចុះហេតុអ្វីបានជាចោទ សមាគមគាត់ មានជាប់ទាក់ទងនិងជាអ្នកដឹកនាំប្រជាជនទាំងនោះតវ៉ាទៅវីញ ក្រែងដីទាំងនោះលក់ ឲ្យក្រុម សូវៀត តាំងពីឆ្នាំ២០០៧ហើយប្រជាជនតវ៉ាតាំងពីពេលនោះមកម្លេះមែនទេ?

សូមជនរួមជាតិគិតពិចារណាចំពោះរបបនេះ!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: