THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

រយៈពេល២ថ្ងៃជំនុំជម្រះករណីលោកម៉ម សូណង់ដូ និងបក្ខពួកបង្កើត តំបន់អបគមន៍ [មិនងាយចប់ទេ ព្រោះត្រូវដើរតាម ល្បិចត្រៀមទុក]

leave a comment »


(Photo: Mam Sonando´s supporters by CCHR)

Wednesday, September 12, 2012 | សស្រី
Source: KSN-NEWS

ភ្នំពេញ៖ សំណុំរឿងលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំអេហ្វអឹម១០៥ មេហ្គាហឺត និងជាប្រធាន សមាគមអ្នកប្រជាធិបតេយ្យ ព្រមទាំងបក្ខ ពួកចំនួន ៨នាក់ទៀត ដែលជាប់ពាក់ព័ន្ឋនឹងករណីបង្កើតតំបន់ អបគមន៍នៅខេត្តក្រចេះ បានត្រូវសាលាដំបូងរាជធានីភ្នំពេញលើក យកមកបើក សវនាការជំនុំជម្រះអស់ រយៈពេល២ថ្ងៃរួចមកហើយ។ ប៉ុន្តែសវនាការនេះពុំទាន់ចប់នៅឡើយទេ ព្រោះនៅសល់សាក្សីមួយចំនួន ទៀតដែលសាកសួរ មិនទាន់ចប់ ដូច្នេះតុលាការសម្រេចលើកយករឿងក្តីនេះទៅបន្តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ស្អែកនេះវិញ។

នៅពេលសវនាការជំនុំជម្រះនេះមានអ្នកខ្លះបានចូលរួមស្តាប់ និងអ្នកខ្លះទៀតពុំបានចូលរួមស្តាប់ទេ គឺ ដោយសារតែមានមនុស្សពេញសវនាការ ហើយ មានការចែកលេខថែមទៀត ដែលជាហេតុធ្វើឱ្យមានអ្នក កាសែតខ្លះត្រូវយកព័ត៌មានក្រៅបន្ទប់សវនាការតាមរយៈស្តាប់ពីខាងក្រៅ និងសាកសួរ ព័ត៌មាន ពីអ្នក នៅក្នុងបន្ទប់សវនាការ ដែលចេញមកក្រៅបន្ទប់សវនាការម្តងម្កាល។

គេសង្កេតឃើញមាន​លោក​ស្រី ចាំង ស៊ីណាតប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក លឹម មករន្ទ លោក​លាង សំណាត់ ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ ព្រមទាំងលោកមាស ច័ន្ទពិសិដ្ឋ ជាតំណាងអយ្យការ និងមេធាវីការពារលោកម៉ម សូណង់ដូ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតជប៉ុន អង្គការ​សង្គម​ស៊ីវិល អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ហើយក្នុងនោះក៏មានជនរងគ្រោះជាច្រើនរូប និងក៏មានសាក្សី​ជា​ច្រើន​​រូបផងដែរ។

ក្នុងសំណុំរឿងនេះមានជនជាប់ចោទចំនួន៩នាក់ ក្នុងនោះមានជនជាប់ចោទ៤នាក់ ជាប់ឃុំនៅពន្ឋនាគារ​ព្រៃស និង ៥នាក់ទៀតនៅក្រៅឃុំ។ ជនជាប់ ចោទ​នៅក្នុងឃុំមានលោក​ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ ឈ្មោះ កាន់ សុវណ្ណ ភេទ ប្រុស អាយុ ៥៤ឆ្នាំ ឈ្មោះទូច រៀម ភេទ ប្រុស អាយុ ៣៣ឆ្នាំ និង ឈ្មោះ ភន ស្រឿន ភេទ ប្រុស អាយុ ៣២ឆ្នាំ។ ចំណែកជនជាប់ចោទ៥នាក់ទៀតមាន ឈ្មោះ ហង្ស ផល ភេទ ប្រុស អាយុ ៤៨ឆ្នាំ ឈ្មោះហេង គឿន ភេទ ប្រុស អាយុ ៣១ឆ្នាំ ឈ្មោះម៉ៅ វាសនា ភេទ ប្រុស អាយុ ៣២ឆ្នាំ ឈ្មោះផាត់ សារឿន ភេទ ប្រុស អាយុ ៥៧ឆ្នាំ និង ឈ្មោះ ម៉ា ឆាង ភេទ ប្រុស អាយុ ៤៧ឆ្នាំ។

ជន​ជាប់​ចោទ​៨នាក់ត្រូវជាប់ចោទពីបទ ប្រឆាំងនឹងអ្នករាជការសាធារណៈ​មានស្ថាន​ទម្ងន់​ទោស សម្លុត​គំរាម កុបកម្ម ជ្រៀតជ្រែតដោយខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ កាន់កាប់​ ឬដឹកជញ្ជូន​អាវុធដោយគ្មានការអនុញ្ញាតិ, ឆបោក ,ប្រើប្រាស់លិខិតឬឯកសារដែល បង្កើតឱ្យមាន ការភ័ន្តច្រឡំ និង ញុះ​ញង់ឱ្យប្រជាពលរដ្ឋកាន់កាប់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។ ចំណែកលោកម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ ពីបទផ្តើមគំនិតក្នុងការចោទប្រកាន់ទាំងអស់ខាងលើនេះ។

គួររំលឹកថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបំបែក​ និងបាន​កាន់​កាប់ទីតាំងពួកអនាធិបតេយ្យ មួយក្រុមនៅ ភូមិសាស្រ្តភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែល​ចង់ប្រែក្លាយជាតំបន់អបគមន៍ ហើយចាប់បានមនុស្ស៨នាក់ជាបន្តបន្ទាប់។ នៅចន្លោះ​ពេល​ដែល​សាលាដំបូងខេត្តក្រចេះបានស៊ើបសួរករណីនេះ បានរកឃើញនូវភស្តុតាងមួយចំនួន​មានជាប់ពាក់ព័ន្ឋ​នឹងសមាគមអ្នកប្រជាធិបតេយ្យ ដែលមាន លោក  ម៉ម សូណង់ដូ ជាប្រធាន។ នៅចន្លោះ​ពេលដែលចៅ​ក្រម​ស៊ើបសួរ​សាលាដំបូងខេត្តក្រចេះ កំពុងចាត់ការករណីនេះជាបន្តបន្ទាប់តាមនីតិវិធីនោះ តុលាការ​បាន​សម្រេចដោះលែងមនុស្ស៥នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ឱ្យ​នៅ​ក្រៅឃុំបណ្តោះអាសន្ន។

ចំណែក​លោកម៉ម សូណង់ដូ បានត្រូវសមត្ថកិច្ចប៉ូលិសនាយកដ្ឋានសន្តិសុខផ្ទៃ​ក្នុងក្រសួងមហាផ្ទៃ​ចាប់​ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២  នៅចំណុចផ្ទះដែលជា​ស្ថានីយវិទ្យុ​សំបុក​ឃ្មុំអេហ្វអឹម​១០៥​មេហ្គាហឺត ស្ថិតនៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រួចបញ្ជូនមកសាលា ដំបូងរាជធានី​ភ្នំពេញ​កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ តាមដីកាផ្ទេរសមត្ថកិច្ច រួចនៅរសៀលថ្ងៃដដែល​តុលាការ​បានសម្រេចឃុំខ្លួនដាក់ពន្ឋនាគា៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: